សុខភាពស្ដ្រី

​រូបមន្តអាហារ​ផ្តល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​អ្នក​ម្តាយ​

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​អាច​ធ្វើ​រូបមន្ត​មួយ​ប្រភេទ​នេះ​មក​ញ៉ាំ​បាន​។ នៅក្នុង​នោះ​មាន​វីតាមីន និង​សារធាតុ​ដ៏​ច្រើន ដែល​អាច​ផ្តល់​សារធាតុចិញ្ចឹម​ឲ្យ​អ្នក​គ្រប់គ្រាន់​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ធ្វើ​បែបណា​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖ ផ្លែ​ប៉ោម​ចំនួន​១០០​ក្រាម ម្នាស់​ចំនួន​១០០​ក្រាម ស្ពៃក្តោប​ចំនួន​១០០​ក្រាម និង​ទឹក​ក្រូចឆ្មារ​ចំនួន​៥​មី​លី​លីត្រ​។​
 
​របៀប​ធ្វើ ៖
1.​    ​ដំបូង​អ្នក​ត្រូវ​លាង​បន្លែ និង​ផ្លែឈើ​ទាំងនោះ​ឲ្យ​ស្អាត រួច​ចិត​ផ្លែ​ប៉ោម​ជា​ដុំ​តូចៗ​។​
 
2.​    ​បន្ទាប់​មក​អ្នក​អាច​បេះ​ស្ពៃក្តោប​នោះ​ជា​សន្លឹក​តូចៗ​។​
 
3.​    ​បន្ទាប់មក​ទៀត​អ្នក​អាច​ចិត​ម្នាស់​នោះ​ជា​ដុំ​តូចៗ​។​
 
4.​    ​ក្រោយពេល​ដែល​រៀបចំ​គ្រឿងផ្សំ​រួច​អស់ អ្នក​អាច​ដាក់​វា​ចូលទៅ​ក្នុង​ម៉ា​ស៊ុន​ក្រឡុក​។​
 
5.​    ​ចុង​ក្រោយ​ក្រឡុក​ឲ្យ​ម៉ត់​ជា​ការ​ស្រេច​៕
 
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play