សុខភាពស្ដ្រី

ដឹង​អត់ថា ហេតុអ្វី​បានជា​គេ​មិន​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ជក់បារី​?

​ការលះបង់​ការជក់បារី​គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​អាចធ្វើ​បាន​ដើម្បី​សុខភាព​ខ្លួនឯង និង​ទារក​ក្នុង​ផ្ទៃ ទាំង​មុន​គេ​កើត និង​ក្រោយ​កើត​។ ការផ្តាច់​បារី​តែម្តង​ប្រហែលជា​រឿង​មួយ​ពិបាក ប៉ុន្តែ​ទាំង​កូន និង​រាងកាយ​អ្នក​នឹង​មាន​សុខភាព​ល្អ​បើសិន​ជា​អ្នក​ធ្វើ​វា​បាន​សម្រេច​។ បើសិន​ជា​អ្នក​រស់នៅ​ជាមួយ​អ្នក​ដែល​ជក់បារី យក​ល្អ​គួរតែ​ឲ្យ​អ្នក​ជក់បារី​នោះ​ឈប់​ផង​។

​បើសិន​ជា​អ្នក​បន្ត​ជក់បារី ទាំង​ខ្លួន​ដឹងថា​មាន​ផ្ទៃពោះ​ហើយ​នោះ វា​នឹង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កូន​ដូចជា​៖

  • ​បន្ថយ​ចំនួន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កូន​
  • ​ជាតិពុល​ក្នុង​បារី​នឹង​ឆ្លង​ចូលទៅ​ក្នុង​រាងកាយ​កូន​

​ការជក់បារី​ក្នុងពេល​មាន​ផ្ទៃពោះ​នឹង​បង្កើន​ឱកាស​៖

  • កូន​តូច​ជាង​ធម្មតា​
  • រ​លូត​
  • ​កូន​កើតមុន​កំណត់​
  • កូន​ស្លាប់​ក្នុង​ផ្ទៃ​
  • ​កូន​មាន​ជំងឺ​ផ្លូវដង្ហើម​

​ទារក​ដែល​តូច​ជាង​ធម្មតា​ច្រើនតែ​មិន​អាច​ចៀសផុត​ពី​ភាព​តានតឹង​នៃ​ការ​សម្រាល​ឡើយ​។ ការជក់បារី​ក្នុងពេល​មាន​ផ្ទៃពោះ និង​ក្រោយ​ពេល​សម្រាល​រួច​ក៏​ជា​កត្តា​ប្រឈម​នឹង​ជំងឺ កូន​ស្លាប់​ភ្លាមៗ​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ cyh

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី08  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play