យុវ័យ

សុបិន្ត​ឃើញ​រួមភេទ​រហូតដល់​ចេញ​ទឹកកាម ជាទូទៅ​កើតឡើង​ញឹកញាប់​ប៉ុណ្ណា​ទៅ​?

​ការ​សុបិន្ត​ឃើញ​រួមភេទ​រហូតដល់​ចេញ​ទឹកកាម ឬ​ខ្មែរ​យើង​ចំណាំ​ហៅថា ភ្ញាក់ឡើង​សើម​ខោ​នោះ គឺជា​ពេលវេលា​មួយ​ដែល​អ្នក​បាន​បញ្ចេញ​ទឹកកាម​មក​ខាងក្រៅ​ខណៈពេល​កំពុង​តែ​គេង ដែល​រឿង​នេះ​ច្រើន​តែ​បណ្តាលមកពី​ការ​សុបិន្ត​ឃើញ​កំពុងតែ​រួមភេទ​។ ដោយសារ​តែ​ក្នុងពេល​ពេញវ័យ អ័រម៉ូន​ភេទបុរស​កើន​ឡើង​ខ្លាំង ដូច្នេះ​ការ​សុបិន្ត​ឃើញ​រួមភេទ​រហូតដល់​ចេញ​ទឹកកាម​នេះ គឺជា​រឿង​កើតមាន​ជា​ញឹកញាប់​បំផុត​សម្រាប់​បុរស​វ័យ​ជំទង់​។
​បើ​យើង​និយាយ​អំពី​ភាព​ញឹកញាប់​របស់​វិញ យុវជន​មួយចំនួន​ប្រហែល​ជា​សុបិន្ត​ឃើញ​រួមភេទ​រហូតដល់​ចេញ​ទឹកកាម ចំនួន​ពីរ​ទៅ​បី​ដង​ឯណោះ​ក្នុង​មួយ​សប្តាហ៍ ខ្លះ​ពីរ​បី​ដង​ក្នុង​មួយ​ខែ ខ្លះ​ពីរ​បី​ដង​ប៉ុណ្ណោះ​ក្នុង​មួយជីវិត និង​ខ្លះទៀត​អស់​សោះ​ក៏​មាន​ដែរ​។ សរុបទៅ វា​គឺជា​រឿង​មួយ​ធម្មតា​ទេ ដែល​មនុស្ស​ប្រុស​សុបិន្ត​ឃើញ​រួមភេទ​រហូតដល់​ចេញ​ទឹកកាម​ជា​ញឹកញាប់​នោះ​។ យ៉ាងណាមិញ សម្រាប់​យុវជន​ដែល​ប្រើ​វិធី​សម្រេច​កាម​ដោយ​ខ្លួនឯង​អាច​នឹង​មិន​សូវ​សុបិន្ត​ឃើញ​រួមភេទ​ច្រើន​ឡើង​ដោយសារតែ​ពួកគេ​ចេញ​វិធី​បញ្ចេញ​ទឹកកាម​តាមរយៈ​ការជួយ​ខ្លួនឯង​ហើយ​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ teenhealthfx

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play