យុវ័យ

​រមាស់​នៅ​លិង្គ អាច​ជា​បញ្ហា​ធំដុំ​ដែរ​ទេ​?

​ខ្ញុំ​បាត់បង់​ភាព​បរិសុទ្ធ​រយៈពេល​បី​ថ្ងៃ​មក​ហើយ ឥឡូវនេះ​ខ្ញុំ​មាន​អារម្មណ៍​ថា ចុង​លិង្គ​ខ្ញុំ​ដូចជារ​មាស់ ហើយ​មើលទៅ​ដូចជា​មាន​មេ​ជីវិត​ឈ្មោល​ចេញមក​ខាងក្រៅ​ដោយ​គ្មាន​ហេតុផល​សោះ តើ​វា​ជា​អាការៈ​ធ្ងន់ធ្ងរ​ដែរទេ​?

​រឿង​នេះ​ភាគច្រើន​អាស្រ័យ​ទៅលើ​ថា​តើ​អ្នក​ធ្លាប់ប្រើ​ស្រោមអនាម័យ​ឬ​អត់​។ បើសិន​ជា​អ្នក​ប្រើ​ស្រោមអនាម័យ វា​អាច​មាន​បញ្ហា​ខ្លះ​នៅលើ​ស្រោម​នោះ ឬ​មាន​អាការៈប្រតិក​ម្ម​នឹង​វា ទើប​ធ្វើឲ្យ​អ្នក​ទៅ​ជារ​មាស់​បែបនេះ ប៉ុន្តែ​រឿង​នេះ​ប្រហែលជា​មិន​បណ្តាលឲ្យ​មាន​ការហូរ​ទឹករំអិល​ចេញពី​ក្បាល​លិង្គ​ឡើយ​។ បើសិន​ជា​អ្នក​មិនបាន​ប្រើ​ស្រោមអនាម័យ​ទេ នោះ​អ្នក​ទំនងជា​អាច​មាន​ជំងឺ​កាមរោគ​ណាមួយ​ហើយ​។ ដូច្នេះ​អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យបាន​លឿន​តាម​តែ​អាច​ធ្វើទៅបាន​ចុះ​។​

ស្ថិត​ក្នុង​ករណី​បែប​នេះ​ក្រុមការងារ www.health.com.kh ពិបាក​នឹង​ផ្តល់​សេចក្តី​វិនិច្ឆ័យ​ថា​ស្ថានភាព​របស់​អ្នក​ធ្ងន់ធ្ងរ​ឬ​អត់​ណាស់​ដោយសារតែ​មិន​អាច​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​។ យ៉ាងណាមិញ​ខ្ញុំ​អាចនិយាយបាន​ថា ស្ថានភាព​របស់​អ្នក​គឺ​អាច​ព្យាបាល​បាន​។ យ៉ាងណាមិញ ការ​ទៅ​ជួប​គ្រូពេទ្យ​អាច​ជួយ​ឲ្យ​អ្នកយ​ល់​ដឹង​ថា​អ្វី​ទៅ​ជា​ដើមហេតុ និង​បំបាត់​អស់​រាល់​ការ​ឆ្ងល់ និង​ថប់​អារម្មណ៍​ផ្សេងៗ​បាន​ទៅ​លើ​បញ្ហា​មួយ​នេះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ teenhealthfx

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play