សិច

ប្រុស​ដឹង​ទេ​ថា ពេលវេលា​ណា​ដែល​ស្ត្រី​ចង់​រួមភេទ​បំផុត​?

​ខណៈពេល​ដែល​មាន​ពេលវេលា​ច្រើន​ដែល​ស្ត្រី​ចូលចិត្ត​ចៀសវាង​ភាពស្និទ្ធស្នាល​ជាមួយ​ដៃ ប៉ុន្តែ​វា​ក៏​មាន​ពេលវេលា​ច្រើន​ទៀត​ដែល​ពួកគេ​ពិតជា​ចង់​បាន​ការ​រួមភេទ​ខ្លាំង​បំផុត​ដែរ​។ បើ​យើង​និយាយ​អំពី​រចនាសម្ព័ន្ធ​រាងកាយ​របស់​មនុស្ស​ស្រី​គឺ​ខុស​គ្នា​ដាច់​ពី​មនុស្ស​ប្រុស​តែម្តង​។ ខណៈពេលដែល​បុរស​មាន​អ័រម៉ូន​ភេទ តេស្តូ​ស្តេ​រ៉ូន​ដែល​អាច​ឲ្យមាន​អារម្មណ៍​ចង់​រួមភេទ​គ្រប់​ពេល​នោះ តែ​ស្ត្រី​វិញ​ត្រូវបាន​បង្កើតឡើង​ដោយ​អ័រម៉ូន​ដែល​មាន​លក្ខណៈ​សាំញ៉ាំ​ច្រើន​បំផុត ដែល​អាច​នាំ​ឲ្យ​នាង​មាន​ពេលវេលា​តិចតួច​ណាស់​ក្នុង​មួយ​ខែ ក្នុង​ការចង់​បានការ​រួមភេទ​បំផុត​នោះ​។ បើសិន​ជា​អ្នក​ពិតជា​ចង់​ដឹង​ថា​ពេល​ណា​មនុស្ស​ស្រី​ចង់ការ​រួមភេទ​បំផុត​នោះ សូម​តាមដាន​ជាមួយ​ខ្ញុំ​ទាំងអស់​គ្នា​ដូច​ខាងក្រោម​នេះ​៖

ក្នុងពេល​ជ្រុះ​អូ​វ៉ុល​
ការ​ជ្រុះ​អូ​វ៉ុល​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​រួមមេត្រី ព្រោះ​តែ​ពេល​នេះ​មនុស្ស​ស្រី​មាន​អ័រម៉ូន​ច្រើន​កំពុងតែ​ប្រមូលផ្តុំ​គ្នា​បញ្ចេញ ជាពិសេស​អ័រម៉ូន អេ​ស្ត្រូជែន​តែម្តង​។ ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ អ័រម៉ូន​ប្រូជេ​ស្តេ​រ៉ូ​នក៏​ឡើង​ខ្ពស់​ដែរ​។ ហេតុដូច្នេះ​ហើយ​អារម្មណ៍​មនុស្ស​ស្រី​នឹង​ពុះកញ្ជ្រោល​កាន់តែ​ខ្លាំង​ក្នុង​ពេល​នេះ​ឯង​។ ក្រៅពីនេះ ស្ត្រី​ក៏​ត្រូវ​បាន​បញ្ចេញ​នូវ​សារធាតុ​ជាច្រើន​ពី​ក្នុង​ខ្លួន​ផងដែឬ​ក្នុងពេល​ដែល​នាង​ចាប់​អារម្មណ៍​លើ​បុរស​ណា​ម្នាក់​ក្នុង​ពេល​នេះ​។ ដូច្នេះ វា​អាច​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ការផ្តល់​ម៉ាស្សា​ដល់​នាង​ហើយ​។

ក្នុង​ពេល​មក​រដូវ​
អ្នក​ប្រហែលជា​យល់​ថា​វា​គឺជា​រឿង​ចម្លែក​ណាស់​ហើយ ប៉ូន្តែ​នេះ​គឺជា​អាថ៌កំបាំង​តិចតួ​ចមួយ​សម្រាប់​ពេលវេលា​ប្រចាំខែ​របស់​មនុស្ស​ស្រី ហើយក៏​ជា​ពេលវេលា​ដែល​នាង​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ដែឬ​។ នេះ​ដោយសារ​តែ​អ័រម៉ូន​ជាច្រើន​ដែល​ចូលរួម​ឲ្យមាន​ដំណើរការ​មក​រដូវ​នេះ​ធ្វើឲ្យ​នាង​មានភាព​ស្រើបស្រាល​ខ្លាំង​បំផុត​តែ​ម្តង​។ ជាមួយគ្នានេះដែរ បើសិន​ជា​អ្នក​រួម​ភេទ​ជាមួយ​មនុស្ស​ស្រី​ក្នុង​ពេល​នាង​មក​រដូវ​បែបនេះ គឺ​មិន​អាច​មាន​ផ្ទៃពោះ​បានឡើយ ដូច្នេះ​អ្នក​ពិតជា​អាច​ប្រើ​សកម្មភាព​ផ្លូវភេទ​បាន​កាន់តែ​ច្រើន​ផងដែរ​។ ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការ​រួមភេទ​កាន់តែ​មាន​ផា​សុកភាព ចូរ​កុំ​ភ្លេច​ប្រើ​ទឹករំអិល​បន្ថែម​ផង​។

នៅ​ត្រីមាស​ទី​ពីរ​នៃ​ការ​មាន​ផ្ទៃពោះ​
ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ការ​មាន​ផ្ទៃពោះ វា​បែរជា​មាន​ការកើនឡើង​នូវ​អ័រម៉ូន​អេ​ស្ត្រូ​ជែន និង​ប្រូជេ​ស្តេ​រ៉ូល​គួរ​ឲ្យ​កត់សម្កាល់​ទៅវិញ​។ យ៉ាងណាមិញ ស្ត្រី​ភាគច្រើន​មិន​បាន​ដឹង​ងំ​ពី​រឿង​នេះ​ទេ ដោយសារ​តែ​វា​កើត​ឡើង​ជាមួយ​គ្នា​នឹង​អា​ការៈផ្សេងៗ​ទៀត​នៃ​ការ​មាន​ផ្ទៃពោះ​ដូចជា ចេញ​មុន​លើ​រាងកាយ ច​ង្អោ និង​អស់កម្លាំង​។ ខណៈពេល​ដែល​ចំណង់​ផ្លូវភេទ​ឡើង​ខ្លាំង​ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ការ​មាន​ផ្ទៃពោះ តែ​វា​នឹង​ថយចុះ​វិញ​នៅ​ត្រីមាស​ទី​បី​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play