សុខភាពបុរស

​ចង់​មាន​ផ្ទៃពោះ ជំហាន​ដំបូង​គួរតែ​បង្កើន​មេ​ជីវិត​ឈ្មោល​សិន​!

​ការ​មាន​គម្រោង​យក​កូន​អាច​ក្លាយទៅជា​រឿង​មួយ​កាន់តែ​ងាយស្រួល​សម្រាប់​មនុស្ស​ស្រី ប៉ុន្តែ​បុរស​ក៏​ត្រូវតែ​ពង្រឹង​ដល់​សុខភាព​មេ​ជីវិត​ឈ្មោល​របស់ខ្លួន គិតគូ​ដល់​ថ្ងៃ​រួមភេទ​ដែល​ងាយ​នឹង​មាន​ផ្ទៃពោះ​បំផុត ព្រមទាំង​បង្កើន​សកម្មភាព​រួម​ភេទ​ជាមួយ​ដៃគូ​ជាដើម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ជំហាន​សំខាន់​ជាងគេ​ក្នុង​ការបង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​គឺ មេ​ជីវិត​ឈ្មោល​គ្រប់ និង​ពោរពេញ​ដោយ​សមត្ថភាព​។ តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ​?

ចូរ​ចាប់ផ្តើម​ព្យាយាម​យក​កូន​តាំងពីក្មេង​សិន​
ថ្វី​បើ​មនុស្ស​មួយចំនួន​យល់ថា បុរស​អាច​មាន​សមត្ថ​ភាព​យក​កូន​នៅ​ពេល​ណា​ក៏​បាន​ដែរ​នោះ ប៉ុន្តែ​សម្រាប់​ស្ត្រី​វិញ​វា​ពិតជា​រឿង​មួយ​ពិបាក​វិញ​បើសិនជា​នាង​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ​ហើយ​នោះ​។

សម្រាប់​បុរស ចំនួន​មេ​ជីវិត​ឈ្មោល​របស់​ពួកគេ​នឹង​ថយចុះ​យ៉ាងខ្លាំង​ក្រោយពី​អាយុ ៥០​ឆ្នាំ ហើយ​រឿង​នេះ​ក៏​អាស្រ័យ​ទៅតាម​ហ្សែ​ន និង​កត្តា​ផ្សេងៗ​ទៀត​ផង​ដែរ​។​

មិន​ត្រូវ​ញ៉ាំ​គ្រឿង​ស្រវឹង​ចាប់​ពី​មួយ​ទៅ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ឡើយ​
គ្រូពេទ្យ​និយាយថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ពី ៥ ទៅ​៧​ដង​ក្នុង​មួយ​សប្តាហ៍ គឺជា​រឿង​ដ៏​ញឹកញាប់​បំផុត​ដេល​នាំឲ្យ​ប៉ះពាល់​ដល់​ចំនួន​មេ​ជីវិត​ឈ្មោល​

ឈប់​ជក់បារី​
ជាតិ​នីកូទីន​របស់​បារី​នឹង​ទៅ​កាត់បន្ថយ​ចំនួន​មេ​ជីវិត​ឈ្មោល ព្រម​ទាំង​គុណភាព​របស់​វា​ដូចគ្នា​នឹង​គ្រឿង​ស្រវឹង​ដែរ​។

ធ្វើយ៉ាងណា​រក្សា​តំបន់​គ្រលាន​ឲ្យ​ត្រជាក់​
ការ​ដែល​រាងកាយ​ក្តៅខ្លួន វា​នឹង​កាត់បន្ថយ​ចំនួន​មេ​ជីវិត​ឈ្មោល​។ ចំពោះ​ពងស្វាស​វិញ​ត្រូវបាន​ធម្មជាតិ​បង្កើតឡើង​ដើម្បី​រក្សា​នៅ​កន្លែង​ដែល​ត្រជាក់​ទើប​អាច​រក្សា​ជីវិត​មេ​ជីវិត​ឈ្មោល​បាន​។ ដូច្នេះ​ចូរ​កុំ​ចំណាយពេល​ច្រើន​ក្នុង​ការ​ងូតទឹ​កក្តៅ ចៀសវាង​ការ​ចូល​បន្ទប់​សូ​ណា និង​ស្ទីម និង​កុំ​អង្គុយ​ដាក់​កុំព្យូទ័រ​លើ​ភ្លៅ​យូរពេក​។​

ជ្រើសរើស​ការ​ហាត់ប្រាណ​ដោយ​ប្រុងប្រយ័ត្ន​
ចូរ​ចៀសវាង​ការ​ជិះ​កង់​រយៈពេល​យូរ ព្រោះ​វា​នឹងដាក់​សម្ពាធ​ដល់​ពងស្វាស និង​ផ្តល់​កម្តៅ​កាន់តែ​ខ្លាំង​ដល់​មេ​ជីវិត​ឈ្មោល​បាន​។ ប៉ុន្តែ​ការ​ហាត់ប្រាណ​ច្រើន​តែ​ផ្តល់​ផល​វិជ្ជមាន​ដល់​មេ​ជីវិត​ឈ្មោល​ជានិច្ច​។ បុរស​ដែល​ធា​ត់ៗ​ទំនងជា​មិន​សូវ​អាច​មាន​កូន​ឡើយ​។

ចៀសវាង​ការប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​
ថ្នាំ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត និង​ថ្នាំ​ការពារ​សក់​ជ្រុះ​ត្រូវបាន​គេ​រកឃើញ​ថា​មាន​ផល​អវិជ្ជមាន​ចំពោះ​ចំនួន​មេ​ជីវិត​ឈ្មោល​។ យ៉ាងណាមិញ ថ្នាំ​ផ្សេងៗ​ទៀត​ក៏​មាន​ផល​រំខាន​បែបនេះ​ដែរ​។ ដូច្នេះ​ចូរ​កុំ​ភ្លេច​អាន​ការណែនាំ​របស់​ថ្នាំ​នីមួយៗ​ដែល​គ្រូពេទ្យ​ចេញ​ឲ្យប្រើ​ប្រាស់​ផង​បើសិន​ជា​អ្នក​កំពុង​តែ​ចង់​ឲ្យ​ប្រពន្ធ​មាន​ផ្ទៃពោះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ wikihow

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play