យុវ័យ

រឿង​ដែល​អ្នក​មិន​ធ្លាប់​ដឹង តែ​ដល់​ពេល​មាន​កូន​ហើយ​ទើប​ដឹង​

​ធ្វើ​ជា​ម្តាយ​គេ​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​ឡើង​សម្រាប់​ជីវិត​ជា​មនុស្ស​ស្រី​។ ការ​មាន​កូន​ពិតជា​នាំមក​នូវ​សេចក្តីសុខ​ពុនពេក​សម្រាប់​ជីវិត​រាល់​ថ្ងៃ ប៉ុន្តែ​វា​ក៏​នាំ​មក​នូវ​ភាព​រញ៉េរញ៉ៃ និង​ចលាចល​ច្រើន​ជាមួយ​គ្នា​ផងដែរ​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អ្នកនឹង​បាត់ដឹង​នៅពេល​បាន​ក្លាយទៅជា​ម្តាយ​គេ​ជា​លើកដំបូង​៖

ក្មេង​ធ្វើឲ្យ​រញ៉េរញ៉ៃ​តែម្តង​
ពិតណាស់ មនុស្ស​គ្រប់គ្នា​ដឹងថា ក្មេងៗ​តែងតែ​ធ្វើឲ្យ​មនុស្ស​ធំ​ពី​គ្រប់គ្រ​ងណាស់​។ ប៉ុន្តែ​អ្នក​ពិតជា​មិន​បានដឹងថា ពួកគេ​មាន​ការពិបាក​គ្រប់គ្រង​យ៉ាង​ណា​ណាស់​លុះត្រាតែ​អ្នក​បាន​ក្លាយទៅជា​ម្តាយ​គេ​ផ្ទាល់​។ ក្រោយ​ពី​ញ៉ាំ​អាហារ​រួច គេ​អាច​នឹង​យក​អាហារ​ទាំងនោះ​ទៅលេង ឬ​ធ្វើឲ្យ​ប្រឡាក់​មុខមាត់ និង​ស្រែក​ឡូលា​គ្រប់ពេល រហូត​ដល់​ធ្វើឲ្យ​អ្នក​មើលថែ​គ្រប់គ្រាន់​នឹង​សាំចិត្ត​តែម្តង​។

ក្មេង​ទាំងអស់​គឺ​តែងតែ​ខឹង​
វា​ពិតជា​ស្រួល​ណាស់​ដែល​ធ្វើ​ឲ្យ​ក្មេងៗ​តូចៗ​ខឹង​។ ជាធម្មតា​អ្នក​បើសិនជា​គេ​ចង់បាន​អ្វីមួយ​ដែល​យើង​មិនឲ្យហើយ នោះ​គេ​ពិតជា​ពិបាក​គ្រប់គ្រង​កំហឹង​របស់​ខ្លួន​ណាស់​។ ហើយ​ក៏​តែងតែ​ជ​ជែស​ធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​បាន​របស់​នោះ​។ អារម្មណ៍​បែប​នេះ​វា​ពិតជា​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ម្តាយ​គ្រប់រូប​ខឹង​តប​វិញ​ណាស់ ប៉ុន្តែ​គ្មាន​អ្វី​អាចធ្វើ​បាន​ក្រៅពី​ទ្រាំ និង​ព្យាយាម​ធ្វើ​បន្លប់​ឡើយ​។

អ្នកនឹង​លះបង់​សម្លៀក​បំពាក់​ខ្លួនឯង​ដើម្បី​សម្អាត​កូន​របស់​ខ្លួន​
អ្នក​ទំនង​ជា​ស្ប​ត់​ថា​មិន​ចង់​ក្លាយជា​ម្តាយ​គេ​ទេ ជាពិសេស​ម្តាយ​ដែល​ត្រូវ​ប្រើ​អាវ​របស់​ខ្លួន​ដើម្បី​ជូត​សម្បោរ​កូន​ជានិច្ច​តែម្តង​។ យ៉ាងណាមិញ នៅ​ពេល​កូន​អាយុ​បាន ២​ឆ្នាំ វា​គឺជា​ពេលវេលា​ដែល​គេ​ចេះ​ហីស​សម្បោរចេញ​ដែរ ហើយ​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ជូត​សម្អាត​ម្តងៗ​។​

អ្នកនឹង​យល់ថា​ជីវិត​នេះ​ពោរពេញ​ទៅដោយ​ភាព​នឿយហត់​ខ្លាំង​
មូលហេតុ​ដែល​នឿយហត់​នោះ​គឺថា អ្នក​ត្រូវ​រៀបចំ​សម្លៀកបំពាក់​ឲ្យ​កូន​ទៅ​រៀន​តាំងពីព្រឹក ព្រមទាំង​រៀបចំ​អាហារ​ពេលព្រឹក​តាំងពី​ព្រលឹម​ស្រា​ងៗ​ថែម​ទៀត​។ អ្វី​ដែល​សំខាន់ មិន​បាន​គេង​គ្រប់​ហើយ ត្រូវ​ក្រោក​ពី​ព្រលឹម​រហូត​។ មូលហេតុ​ទាំងនេះ​ហើយ​ដែល​នាំ​ឲ្យ​ជីវិត​មាន​ភាព​នឿយហត់​សម្រាប់​ជីវិត​ជា​ម្តាយ​គេ​។ យ៉ាងណាមិញ អ្នកនឹង​មានសំណាង​នៅពេល​កូន​គេង​លក់ គឺ​អ្នក​បាន​គេង​ដែរ​ហើយ​។

អ្នក​នឹង​មាន​អារម្មណ៍​ថា​អ្នក​ជា​មនុស្ស​ដែល​អាច​ឆ្លងកាត់​នូវ​រឿង​ដែល​មិន​នឹង​ស្មាន​ដល​
មែន​ហើយ ការ​ចិញ្ចឹម​បីបាច់​កូន​មិន​មែន​ជា​រឿង​មួយ​ងាយស្រួល​ឡើយ​។ ក្មេង​ធ្វើឲ្យ​យើង​នឿយហត់ សាំ​ចិត្ត ស្រែក​ឡូឡា និង​ពេលខ្លះ​ផ្តល់​ភាព​រញ៉េរញ៉ៃ​ទៀត​។ ប៉ុន្តែ​ក្មេង​គឺជា​មនុស្ស​ដែល​ចិត្ត​ល្អ ចេះ​លើកលែងទោស មិនដឹង​ខ្យល់ ចូលចិត្ត​ផ្អែម និង​ចូលចិត្ត​សប្បាយ​។ ពួកគេ​មិន​ដែល​ដឹង​អំពី​ចិត្ត​របស់​អញ​នក​ស្រឡាញ់​គេ​ប៉ុណ្ណា​ទេ គ្រាន់តែ​គេ​ដឹងថា​គេ​ត្រូវការ​អ្នក និង​ចូលចិត្ត​អ្នក​ប៉ុណ្ណោះ​។ ធ្វើ​ជា​ម្តាយ​គេ​គឺ​ជា​រឿង​នាំ​ឲ្យ​នឿយហត់​បមផុត និង​សាំ​ចិត្ត​បំផុត ប៉ុន្តែ​ក៏​ជា​រឿង​មួយ​អស្ចារ្យ​បំផុត​ដែរ ព្រោះ​អាច​ឆ្លងកាត់​ការលំបាក​បាន​គ្រប់​រស់ជាតិ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ familyshare

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play