សុខភាពស្ដ្រី

ស្ត្រី​រ៉ាំ​ង​រដូវ​ប្រឈម​នឹង​បញ្ហា​បេះដូង​ខ្លាំង ដោយសារតែ​...

​នៅពេល​អាយុ​កាន់តែច្រើន ការប្រែប្រួល​របស់​រាង​កាយ​ក៏​កាន់តែ​ច្រើន​ដែរ​។ ហើយ​ដំណាក់កាល​មួយ​ដែល​ខ្លាំង​បំផុត​សម្រាប់​ជីវិត​ស្ត្រី​គ្រប់​រូប​នោះ គឺ​ការ​រ៉ាំ​ង​រដូវ​តែម្តង ដែល​ធ្វើឲ្យ​មាន​ការប្រែប្រួល​អ័រម៉ូន​ខ្លាំង​រហូត​ដល់​មាន​បញ្ហា​ផ្លូវ​អារម្មណ៍ ក្តៅ​ពេញខ្លួន និង​ឡើង​ទម្ងន់​ជាដើម​។ យ៉ាងណាមិញ អ្វី​ដែល​ស្ត្រី​ភាគច្រើន​មិន​បានដឹង​នោះ​គឺថា ការ​រ៉ាំ​ង​រដូវ​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​បេះដូង​ទៀត​។ ថ្វី​បើ​កត្តា​ផ្សេងៗ​ដូចជា អាយុ និង​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​បេះដូង ដែល​វា​មិន​អាច​ផ្លាស់ប្តូរ​បាន​ក៏​ដោយ តែ​គាត់​ក៏​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​នេះ​បាន​តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​មួយចំនួន​។

​ខណៈពេលដែល ការ​រ៉ាំ​ង​រដូវ​គឺជា​រឿង​ធម្មជាតិ ការថយចុះ​របស់​អ័រម៉ូន​អេ​ស្ត្រូជែន​គឺ​មាន​ឥទ្ធិពល​ទៅ​លើ​រាងកាយ​ដោយសារតែ​អ័រម៉ូន​នោះ​ជួយ​ការពារ​ស្ត្រី​ពី​ជំងឺ​បេះ​ដូង​បាន​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​នាំ​ឲ្យ​ស្ត្រី​រ៉ាំ​ង​រដូវ​រួច​ងាយ​នឹង​កើត​ជំងឺ​បេះដូង​៖

  • ​ការថយចុះ​របស់​អ័រម៉ូន​អេ​ស្ត្រូជែន​ក្រោយ​រ៉ាំងរដូវ នឹង​ធ្វើឲ្យ​សរសៃឈាម​ទៅ​ជា​រឹង និង​មិន​សូវ​មាន​ភាពយឺត ដែល​ជាហេតុ​នាំឲ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម និង​ប្រឈម​ខ្លាំង​នឹង​ជំងឺ​បេះដូង​តែម្តង​។​
  • ​រឿង​ដែល​កើតមាន​ជា​ញឹកញាប់​នោះ​គឺថា ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​រួច​មានកូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​ខ្ពស់ ជាពិសេស​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​តែម្តង ដូច្នេះ​វា​ពិតជា​ប្រឈម​ខ្លាំង​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ណាស់​។
  • ​ការ​ធាត់ ឬ​ឡើង​ទម្ងន់​នៅ​ម្តុំ​ក្បាល​ពោះក្រោយ​រ៉ាំ​ង​រដូវ​ក៏​ជាហេតុ​នាំឲ្យ​កើត​ជំងឺ​បេះដូង​ខ្ពស់​ដែរ​។
  • អ្វី​ដែល​មិនសូវមាន​គេ​ដឹង​នោះ​គឺថា ស្ត្រី​រ៉ាំ​ង​រដូវ​រួច​ងាយ​នឹង​រ៉េ​ស៊ី​ស្តង់​នឹង​អាំង​ស៊ុយ​លីន ព្រមទាំង​កើត​ជំងឺ​ទឹកនោម​ផ្អែម​ណាស់​។ ហើយ​កាលណា​កើត​ជំងឺ​នេះ​ហើយ​គឺ​ពិតជា​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​។
  • ​កាលណា​ស្ត្រី​ឈាន​ដល់​អាយុ ៥០​ឆ្នាំ គាត់​ពិតជា​ងាយ​មាន​បញ្ហា​បេះដូង​ដើរ​ខុស​ចង្វាក់​ណាស់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play