សុខភាពបុរស

​ជីវិត​ផ្លូវ​ភេទបុរស នឹង​រងកម្ម​បើសិនជា​មាន​ជំងឺ​សរសៃឈាម​ទាំងនេះ​

​ពាក្យសម្តី​ផ្អែមល្ហែម​បំផុត​ដែល​មនុស្ស​ប្រុស​តែងតែ​និយាយ​នោះ​គឺថា “​ទាល់តែ​មាន​រូប​អូន​ទើប​បេះដូង​បង​លោត​មាន​ចង្វាក់​ត្រឹមត្រូវ​វិញ​”​។ ប៉ុន្តែ​បើសិនជា​អ្នក​មិន​បាន​ខ្វល់ ឬ​យកចិត្តទុកដាក់​ទៅលើ​សរីរាង្គ​ដ៏​សំខាន់​នេះ​ទេ ជីវិត​ស្នេហា​របស់​អ្នក​អាច​នឹងរង​ការប៉ះពាល់​បាន ជាពិសេស​ក្នុង​ពេល​ឡើង​គ្រែ​តែម្តង​។ មែន​ហើយ ជំងឺ​បេះដូង​ជាច្រើន​អាច​ធ្វើឲ្យ​ជីវិត​ផ្លូវភេទ​រង​ការប៉ះពាល់​ច្រើន​។ ចូរ​ចាម​ថា ជីវិត​ផ្លូវភេទ​របស់​អ្នក​គឺ​អាស្រ័យ​ទៅលើ​សុខភាព​បេះដូង​សរសៃឈាម​។ រាល់​បញ្ហា​ដែល​កើតមាន​អាច​ធ្វើឲ្យ​លំហូ​រឈាម​ទៅកាន់​សរីរាង្គ​ប្រដាប់ភេទ​ប៉ះពាល់ ដែល​អាច​ជះ​ឥទ្ធិពល​កាន់តែ​អាក្រក់​លើ​ជីវិត​ផ្លូវភេទ​។ កាលណា​លំហូរ​ឈាម​ទៅ​សរីរាង្គ​ផ្លូវភេទ​កាន់តែ​តិច នោះ​នឹង​ធ្វើឲ្យ​លិង្គ​មិន​អាច​ងើប​រួច ឬ​មិន​អាច​រក្សា​ភាព​រឹង​របស់​លិង្គ​បាន​។

​ខាងក្រោម​នេះ​គឺជា​ទាក់ទង​នឹង​សរសៃឈាម​ដែល​វា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ជីវិត​ផ្លូវភេទ​របស់​បុរស​ស្ទើរតែ​គ្រប់រូប​រង​កម្មបាន​បើសិនជា​មិន​មាន​ដំណោះស្រាយ​ឆាប់ៗ​៖

  • ​ជំងឺ​ក្រិន​រឹង​សរសៃឈាម (Atherosclerosis)
  • ​ជំងឺ​លើស​សម្ពាធ​ឈាម​
  • ​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាមឡើង​ខ្ពស់​

​សូមបញ្ជាក់​ថា ជំងឺ​ទាំងអស់​ខាងលើ​ស្តាប់​មើល​ទៅ​ដូច​ជា​សាមញ្ញៗ​ទេ តែ​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​លំហូ​រឈាម​ទៅ​សរីរាង្គភាព​ថយចុះ និង​លិង្គ​មិន​ព្រម​ឡើង​រឹង​ទេ ប៉ុន្តែ​វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឃាតករ​ឈាម​ត្រជាក់​ថែមទៀត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play