យុវ័យ

​ដឹង​ទេ​? កូន​លួច​យំ​រាល់​យប់ ដោយសារ​តែ​ឪពុក​ម្តាយ​ធ្វើ​រឿង​ទាំងនេះ​!!!

​ពេលខ្លះ ឪពុកម្តាយ​មិន​បានដឹង​អំពី​ឥទ្ធិពល​នៃ​អាកប្បកិរិយា​របស់ខ្លួន​ថា វា​កើត​ឡើង​ដូចម្តេច​ចំពោះ​កូន​ខ្លួនឯង​ឡើយ​។ ឪពុកម្តាយ​ដែល​ស្រឡាញ់​កូន ពិតជា​មិន​ចង់ឲ្យ​កូន​មាន​ការឈឺចាប់​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ទេ ប៉ុន្តែ​បើសិនជា​អ្នក​មិន​បាន​ប្រុងប្រយ័ត្ន​ទេ វា​នឹង​អាច​កើតមាន​ដោយ​មិន​ដឹង​ខ្លួន​។ សកម្មភាព​ទាំងនោះ​អាច​ធ្វើឲ្យ​ទឹកចិត្ត​ក្មេង​ដែល​អ្នក​ស្រឡាញ់​ខ្លាំង​បំផុត​នោះ លួច​យំ​រាល់​យប់​ស្ងាត់ៗ ដោយ​មិន​ឲ្យ​អ្នក​ដឹង​ឡើយ​។

​បើសិន​ជា​អ្នក​រអៀសខ្លួន គួរតែ​អាន​បន្តទៀត​!!!

  • ​អ្នក​តែង​ឲ្យ​កូនតូចៗ​របស់​អ្នក​មើល​ព័ត៌មាន​ដែល​នាំ​ឲ្យ​ពិបាកចិត្ត ដូច​ជា​រឿង​ចាប់​ក្មេង​ជម្រិត​ជាដើម ព្រោះ​វា​ងាយ​នឹង​ធ្វើឲ្យ​គេ​ភ័យ និង​ខ្លាច​ណាស់​
  • ​អ្នក​តែ​ឈ្លោះ​គ្នា​ជាមួយ​ប្តី ឬ​ប្រពន្ធ ចំពោះមុខ​កូន ស្ទើរតែ​រាល់ថ្ងៃ​
  • ​អ្នក​បាន​លែងលះ​ពី​ប្តី ឬ​ប្រពន្ធ
  • ​អ្នក​ចូលចិត្ត​ហៅ​ឈ្មោះ​កូន ដែល​ស្តាប់​មើលទៅ​គួរឲ្យ​អាម៉ាស ហើយ​ពេល​ខ្លះ​ឈ្មោះ​ទាំងនោះ​អាច​ប៉ះពាល់​ដល់​ផ្លូវចិត្ត​គេ​បាន​

​ទោះបីជា​មូលហេតុ​ខាងលើ​ទំនងជា​ខ្លី​បន្តិច​មែន​ក៏ដោយ ប៉ុន្តែ​បើសិនជា​អ្នក​បាន​ធ្វើ​រឿង​ទាំងអស់​នេះ​មែន វា​ពិតជា​គួរ​ឲ្យ​អាណិតកូន​របស់អ្នក​ខ្លាំងណាស់​។ ចូរ​ផ្តល់​ក្តីស្រឡាញ់​ច្រើន​បំផុត​ទៅ​តាម​អ្វី​ដែល​គេ​សម​នឹង​ទទួល​បាន​ផង​។ ចូរ​ប្រាប់​គេ​ថា អ្នក​ពិតជា​ស្រឡាញ់​គេ​ខ្លាំង​គ្រប់​ដង្ហើម​ចេញចូល ហើយ​ក៏​កុំ​ភ្លេច​យកចិត្តទុកដាក់​លើ​ទង្វើរ​ដែល​អ្នក​ធ្វើ និង​និយាយ​ផង​។ ពេលនោះ​គេ​នឹង​ស្រឡាញ់​អ្នកជា​រៀង​រហូត​ដូច​អ្នក​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ familyshare

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play