ជំងឺទូទៅ

​ក្រពះ​មិន​រំលាយ​អាហារ ឬ​ចេះតែ​ឆ្អល់​ក្នុង​ពោះ អាច​បណ្តាលមកពី ...

​អាហារ​មិន​រំលាយ ឬ​ចេះតែ​ឆ្អល់​ក្នុង​ពោះ អាច​កើតឡើង​នៅពេលដែល អាស៊ីត​នៅក្នុង​ក្រពះ ច្រាល​ទៅ​បំបង់​អាហារ​វិញ​។ ក្រពះ​មិន​រំលាយ​អាហារ ធ្វើឲ្យ​អ្នក​ឆ្អល់ ហើម​ពោះ ចុកពោះ​ភ្លាមៗ ក្រោយពេល​ញ៉ាំ​អាហារ​រួច​។ អ្នក​ក៏​ប្រហែលជា​មាន​អាការៈ ក្តៅ​ក្រហល់ក្រហាយ នៅ​ខាងក្រោម​ចុងដង្ហើម នៅពេល​ដែល​អាស៊ីត​ក្រពះ ច្រាល​ឡើងលើ​វិញ ដែល​បណ្តាល​មកពី sphincter នៅលើ​ក្រពះ​របស់​អ្នក ធ្វើការ​មិន​បាន​ល្អ​។​

​យ៉ាងណាមិញ អាការៈ​ទាំងអស់គ្នា ក៏​អាច​កើតឡើង​គ្រប់ពេល​ផងដែរ​។​

មូលហេតុ​
- ការ​ផឹកស្រា​ច្រើន​ពេក​
- ជក់បារី​
- ស្ត្រេ​ស និង​មាន​ជំងឺ​ផ្លូវចិត្ត​
- ញ៉ាំ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ដូចជា Aspirin និង​ថ្នាំ​ប្រឆាំង​ការ​រលាក​ច្រើនពេក​
- ធាត់​លើស​ទម្ងន់​
- ជំងឺមហារីក​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play