សុខភាពស្ដ្រី

៥ យ៉ាង​ក្នុង​ការថែរក្សា​ទម្ងន់​កូន​ក្នុង​ផ្ទៃ​កាន់តែ​មាន​សុខភាព​ល្អ​

​នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ​ក្នុង​ត្រីមាស​ទី​បី ទារក​ក្នុង​ផ្ទៃ​គួរទែ​មាន​ទម្ងន់​ពៅ ១,៥ ទៅ​១,៨​គីឡូក្រាម​។ យ៉ាងណាមិញ បើសិន​ជា​គ្រូពេទ្យ​សម្គាល់​ឃើញថា កូន​អ្នក​មាន​ទម្ងន់​មិនសូវ​បាន​បន្តិចបន្តួច​នោះ អ្នក​គួរតែ​ដល់​ពេល​ធ្វើ​នូវ​ជំ​ហ៊ាន​បន្ទាប់​ដូចខាងក្រោម​នេះ​ហើយ​ដើម្បី​ឲ្យ​ច្បាស់​ថា ទារក​កើត​មក​មានកា​រ​លូតលាស់​ប្រកបដោយ​សុខភាព​ល្អ​។

បង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​កាឡូរី​
អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ​សម្បូរ​កាឡូរី ៣០០​កាឡូរី​បន្ថែមទៀត​សម្រាប់​រយៈពេល​បី​ខែ​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ដើម្បី​ជំរុញ​ដល់​ការលូតលាស់​ធម្មតា​របស់​កូន​។ អាហារ​ទាំងនោះ​គួរតែ​ជា ផ្លែឈើ​ស្រស់ ប្រូតេអ៊ីន គ្រាប់​ធញ្ញជាតិ និង​កាបូ​អ៊ី​ដ្រាត​ផ្តល់​សុខភាព​។

ញ៉ាំ​ខ្លាញ់​ផ្តល់​សុខភាព​
ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ Unsaturated Fat នឹង​ជួយ​កូន​អ្នក​លូតលាស់ និង​ប្រាកដថា សុក​មាន​សុខភាព​ល្អ​ដែរ​។ ប្រេង​អូ​លីវ គ្រាប់​ធញ្ញជាតិ ផ្លែ​ប័រ គ្រាប់​ផ្លែឈើ និង​ត្រី​សម្បូរ​ខ្លាញ់​ដូចជា​ត្រី​សាល​ម៉ុង​គឺជា​ជម្រើស​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការបង្កើន​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ល្អ​ចំពោះ​សុខភាព​។

កាត់បន្ថយ​ស្ត្រេ​ស​
នៅ​ពេល​អ្នក​មាន​អារម្មណ៍​តានតឹង អ្នក​អាច​នឹង​ញ៉ាំ​អាហារ​មិន​បាន​ច្រើន​ទេ ដូច្នេះ​វា​ក៏​ប៉ះពាល់​ដល់​ទម្ងន់​របស់​កូន​ដែរ​។ ការគ្រប់គ្រង​ស្ត្រេ​ស​និង​ការ​រំងាប់​អារម្មណ៍​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ការ​មាន​ផ្ទៃពោះ​ប្រកប​ដោយ​សុខភាព​ល្អ​។

ប្រើ​ថ្នាំ​បំប៉ន​ក្នុងពេល​មាន​ផ្ទៃពោះ​
ចូរ​ពិចារណា​ប្រើ​ថ្នាំ​បំប៉ន​ក្នុងពេល​មាន​ផ្ទៃពោះ​ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​។ ថ្នាំ​បំប៉ន​ជា​ប្រភេទ​វីតាមីន​អាច​ផ្តល់​នូវ​ជីវជាតិ​បន្ថែម​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ទម្ងន់​របស់​កូន និង​ជួយ​ឲ្យមាន​សុខភាព​ល្អ​ផង​។

ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​តាម​ការកំណត់​
បើសិន​ជា​អ្នក​ទៅ​ជួប​ពេទ្យ​រោគ​ស្ត្រី ឬ​សម្ភព​ទៀងទាត់ អ្នក​នឹង​អាច​តាមដាន​សុខភាព​ខ្លួនឯង​ផង និង​ការលូតលាស់​របស់​ទារ​ក​ផង​។ ដូច្នេះ​អ្នកនឹង​អាច​ដឹង​ថា​កូន​កំពុងតែ​លូតលាស់ ឬ​អត់​ហើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play