សុខភាពបុរស

១៩ វិច្ឆិកា ទិវារ​បុណ្យ​បុរស ប៉ុន្តែ គ្មាន​អ្នកណា​ចាប់អារម្មណ៍​

“៨ មីនា ទិវារ​សិទ្ធិ​នារី​” ... អ្នក​ណា​មិន​ស្គាល់ ប៉ុន្តែ បើ​គេ​និយាយ​ពី “១៩ វិច្ឆិកា ទិវារ​បុណ្យ​បុរស​” វិញ វា​ប្រហែលជា​គ្មាន​អ្នក​ស្គាល់​ទេ ឬ​ទើបតែ​លឺជា​លើកដំបូង​ផង​។​

១៩ វិច្ឆិកា ទិវារ​បុណ្យ​បុរស​” គឺជា​អ្វី​?

ទិវារ​បុណ្យ​បុរស ត្រូវបាន​ផ្តើមគំនិត​ឡើង នៅ​ថ្ងៃ​ទី ៧ ខែ​គុម្ភៈ ឆ្នាំ ១៩៩២ ដោយ​លោក Thomas Oaster ហើយ​ត្រូវបាន​ប្រារព្ធ​ពិធី​នេះ​ដំបូង នៅក្នុង​ឆ្នាំ ១៩៩៩ នៅ Trinidad និង Tobago​។ សព្វថ្ងៃនេះ វា​ត្រូវ​បាន​គេ​ប្រារព្ធ ក្នុង​ប្រទេស​ប្រហែលជា ៧០ នៅ​ទូទាំង​ពិភពលោក​។​

​ពាក្យស្លោក​សម្រាប់​ឆ្នាំ​នេះ គឺ “​បញ្ឈប់​បុរស ពី​ការ​សម្លាប់ខ្លួន​”​

គោលបំនង​នៃ​ការ​ទិវារ​បុណ្យ​បុរស​នេះ គឺ​ផ្តោត​សំខាន់​ទៅលើ ការលើកកម្ពស់​សុខភាព​បុរស ទំនាក់ទំនង​បុរស​ស្ត្រី សិទ្ធិ និង​សមភាព ព្រមទាំង​លើកយក​ផ្នែក និង​តួនាទី​សំខាន់ៗ ដែល​បុរស​កំពុងតែ​មាន​។​

នៅ​ក្នុង​ថ្ងៃនេះ​ដែរ អ្នក​គួរតែ​ចំណាយ​ពេល​នៅ​ជាមួយ​មិត្តភក្តិ បងប្អូន និង​គ្រួសារ ដើម្បី​ប្រឹក្សា​យោបល់ និង​បង្កើត​ភាព​រីករាយ​ជាមួយគ្នា​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play