ជំងឺទូទៅ

​មិន​ចង់​ឲ្យ​ខូច​ធ្មេញ​គួរ​ចៀសវាង​អ្វី​ខ្លះ​ទៅ​?

​ការ​ដុស​សម្អាត​ធ្មេញ និង​ប្រើ​អំបោះ​រូស​ចន្លោះ​ធ្មេញ គឺជា​វិធីសាស្ត្រ​ញឹកញាប់​មួយ​ក្នុង​ការថែរក្សា​ធ្មេញ​ឲ្យមាន​សុខភាព​ល្អ ប៉ុន្តែ​មាន​ទម្លាប់​ច្រើន​ទៀត​ដែល​អ្នក​គួរតែ​ចៀសវាង ដើម្បី​ថែរក្សា​ភាព​ភ្លឺរលោង​របស់​ធ្មេញ​កាន់តែ​ល្អ​នៅ​ពេល​ខាងមុខ​ទៀត​។

សម្រាប់​ក្រុម​ការងារ​របស់ www.health.com.kh យើងខ្ញុំ​សូម​ណែនាំ​នូវ​វិធីសាស្ត្រ​បន្ថែមទៀត​ដើម្បី​ចៀសវាង​ការ​ខូច​ធ្មេញ​នៅ​ថ្ងៃក្រោយ​ដូចជា​៖

  • ​មិន​ត្រូវ​ខាំ​ក្រចកដៃ​លេង​ឡើយ ព្រោះ​វា​អាច​គ្រោះថ្នាក់​ដល់​ថ្គាម និង​ឆែប​ធ្មេញ​បាន​
  • ​មិន​ត្រូវ​ដុស​សម្អាត​ធ្មេញ​ខ្លាំងៗ​ពេក​ឡើយ ព្រោះ​វា​អាច​បណ្តាលឲ្យ​ខូច​ធ្មេញ និង​អញ្ចាញធ្មេញ​បាន​។ ចូរ​ដុសធ្មេញ​ថ្នមៗ​ដោយ​ប្រើ​ច្រាស​ទន់​
  • ចូរ​ចៀសវាង​ការ​គ្រឺត​ធ្មេញ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ឈឺ​នៅ​ថ្គាម និង​ប្រេះ​ធ្មេញ​បាន​
  • មិន​ត្រូវ​ព្យាយាម​ទំពារ​ដុំ​ទឹកកក​ឡើយ ព្រោះ​អាច​បណ្តាល​ឲ្យ​ធ្មេញ​បែក​បាន​
  • ​ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​សម្រន់​ណា​ដែល​មាន​ជាតិ​ផ្អែម​ច្រើន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី20  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play