ជំងឺទូទៅ

ចង់​ព្យាបាល​អាការៈ​ផ្តាសាយជា​លឿន គួរតែ​សាកល្បង​រូបមន្ត​ទាំងនេះ​សិន​

​ជំងឺ​ផ្តាសាយ​ជា​ការបង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ​ដែល​អាច​ឆ្លង ឬ​ឆ្លង​តាមរយៈ​ការ​ក្អក និង​ប៉ះពាល់​កំហាក់​អ្នកជំងឺ​។ វា​អាច​កើតឡើង​លើ​មនុស្ស​គ្រប់​ប្រភេទ​ដោយ​មិន​ប្រកាន់​អាយុ ឬ​ភេទ​ឡើយ​។ ចំពោះ​រោគសញ្ញា​របស់​វា​វិញ​ច្រើន​តែ​ជាការ តឹង​ច្រមុះ ក្អក​ស្ងួត គ្រុន​ញ៉ាក់ បែក​ញើស និង​ហៀរ​សម្បោ​រដែរ​។ បើសិន​ជា​អ្នក​មិន​បាន​ព្យាបាល​ជំងឺ​នេះ​ឲ្យ​លឿន​ទេ វា​អាច​នឹង​ទៅ​ជា​ធ្ងន់ធ្ងរ និង​អាច​បង្ក​ជា​ផលវិបាក​ដូចជា រលាក​សួត រលាក​ទងសួត ឬ​ការបង្ក​រោគ​នៅ​ត្រចៀក​ជាដើម​។

​រឿង​នេះ​ភាគច្រើន​យើង​អាច​ទិញ​ថ្នាំ​លេប​ដើម្បី​ព្យាបាល​ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា​ឡើយ ប៉ុន្តែ​បើសិនជា​អ្នក​មិន​ចង់​ប្រើ​ថ្នាំ​គ្រប់ពេល​ទេ ខ្ញុំ​សូម​ណែនាំ​នូវ​រូបមន្ត​ព្យាបាល​ជំងឺ​ផ្តាសាយ​ពីរ​ប្រភេទ​ដែល​អាច​គ្រប់គ្រង​រោគសញ្ញា​របស់​វា​បាន​។

ខ្ញី​
ខ្ញី​មាន​សមត្ថភាព​កាត់បន្ថយ​ការ​រលាក​ក្នុង​សួត ច្រមុះ និង​បំពង់​ក​។ ដើម្បី​ចាប់ផ្តើម អ្នក​ត្រូវ​ដាំទឹក​មួយ​កូន​ចានចង្កឹះ ដោយ​ដាក់​ដុំ​ខ្ញី​មួយ​ដុំ​តូច​ចូល​ក្នុង​នោះ​ផង​។ ចូរ​បន្ថយ​ភ្លើង និង​ផ្ងំ​វា​ចោល​ប្រមាណ​៥​នាទី​។ ក្រោយមក យក​វា​ចេញពី​ចង្ក្រាន ហើយ​ចាក់​យក​តែ​ទឹក​។ អ្នក​អាច​បន្ថែម​ទឹក​ក្រូចឆ្មា​មួយ​ស្លាបព្រា​បន្ថែម​ទៀត​បើសិនជា​អ្នក​ចង់​។ ចូរ​ញ៉ាំ​វា​ពីរដង​ក្នុង​មួយ​ថ្ងៃ​។

ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មា​
ការ​ផ្សំគ្នា​នៃ​ក្រូចឆ្មា និង​ទឹកឃ្មុំ​មិន​ត្រឹមតែ​ជួយ​បង្ការ​បាក់តេរី​កុំឲ្យ​លូតលាស់​ទេ តែ​ក៏​ជួយ​សម្រួល​ដល់​ការ​ឈឺបំពង់ក​ដែរ​។ ចូរ​ចាក់​ទឹកឃ្មុំ​មួយ​ស្លា​ព្រា​កាហ្វេ និង​ទឹក​ក្រូចឆ្មា​មួយ​ស្លាបព្រា​បាយ​ចូលក្នុង​កែង​មួយ ហើយ​ចាក់ទឹក​ក្តៅចូល​បំពេញ បន្ទាប់​មក​ចូរ​ញ៉ាំ​វា​តិចៗ​ចុះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play