យុវ័យ

​ទ្វារមាស​ចេះ​តែ​រមាស់​នៅពេល​យប់ តើ​មាន​អ្វី​ខុស​ប្រក្រតី​ទេ​?

​ស្ថិត​ក្នុង​ករណី​នេះ យើងខ្ញុំ​មិនអាច​កំណត់​រោគវិនិច្ឆ័យ​ថា​ជា​អ្វី​ឲ្យ​ពិតប្រាកដ​ឡើយ ដោយសារតែ​មិន​មាន​ព័ត៌មាន​លម្អិត​។ ប៉ុន្តែ​អ្វី​ដែល​អ្នក​អាចធ្វើ​បាន​នៅពេលនេះ គឺ​ទៅ​ជួប​គ្រូពេទ្យ​ផ្ទាល់​ទើបបាន​។ ខ្ញុំ​គ្រាន់តែ​អាចនិយាយបាន​ថា នៅ​តំបន់​ទ្វារមាស​មិនគួរណា​មាន​អាកា​រៈរ​មាស់​រហូត​នោះ​ទេ ហើយ​បើ​សិន​ជារ​មាស់​មែន វា​ច្រើនតែ​ជា​សញ្ញា​មួយ​នៃ​ការ​រលាក ឬ​ការបង្ក​រោគ​ហើយ​។ ការបង្ក​រោគ ឬ​រលាក​អាច​បណ្តាលមកពី​រឿង​ជាច្រើន​ដូចជា ការប្រើ​ទឹក​អនាម័យ​នៅ​ទ្វារមាស ការ​ស្លៀក​សម្លៀកបំពាក់​តឹងៗ​ពេក ឬ​ជំងឺ​កាមរោគ​ជាដើម​។

​មុន​នឹង​អ្នក​ទៅ​ជួប​គ្រូពេទ្យ ចូរ​ប្រើ​វិធី​លាង​សម្អាត​នៅ​តំបន់​នេះ​ជា​រៀងរាល់ថ្ងៃ​តាមរយៈ​ការប្រើ​ទឹក និង​សាប៊ូ​មាន​ជាតិ​កាត់​តិចតួច​។ មិន​ត្រូវ​រួម​ភេទ​ឡើយ​លុះត្រាតែ​មាន​ការអនុញ្ញាតិ​ពី​គ្រូពេទ្យ ព្រោះ​ការបង្ក​រោគ​ងាយ​នឹង​ឆ្លង​តាមរយៈ​ការ​រួមភេទ​ណាស់​។ ជាមួយគ្នានេះដែរ ស្រោមអនាម័យ​ប្រហែលជា​អាច​ធ្វើឲ្យ​ស្បែក​រលាក​បានផង​។
​ពេលខ្លះ ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​រឿង​នេះ​អាចជា​រឿង​ពិបាក ប៉ុន្តែ​វា​គឺជា​ផ្នែក​មួយ​នៃ​ការលូតលាស់​របស់​យើង ហើយ​ក៏​ត្រូវតែ​មាន​ទំនុកចិត្ត និង​ឯក​ផង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ teenhealthfx

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play