យុវ័យ

ពងស្វាស​ខាងស្តាំ​ទាប​ជាង​ខាងឆ្វេង​ចឹង ធម្មតា​ទេ​?

​ខ្ញុំបាទ​អាយុ ១៥​ឆ្នាំ ហើយ​ពេល​ខ្លះ​ខ្ញុំ​យល់​ថា​ពងស្វាស​ខាងឆ្វេង​របស់ខ្ញុំ​ខ្ពស់​ជាង​ខាងស្តាំ​។ តើ​វា​មាន​អ្វី​ខុស​ប្រក្រតី​ដែរ​ទេ​?

​ថ្វីបើ​ពងស្វាស​របស់​មនុស្ស​ប្រុស​មាន​ប្រវែង​ប៉ុនគ្នា​ក៏ដោយ តែ​ភាគច្រើន​គឺ​មាន​ម្ខាង​ទាប​ជាង​ម្ខាង​។ ចំពោះ​ហេតុផល​នោះ​គឺ​មិនទាន់​មាន​នរណា​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​វា​ច្រើន​តែ​ទាក់ទង​នឹង​ការ​ពិត​មួយ​ដែល​ថា ពងស្វាស​នីមួយៗ​គឺ​មាន​ការផ្គត់ផ្គង់​ឈាម​រៀងៗ​ខ្លួន​។ វា​ក៏​ត្រូវបាន​គេ​ជឿ​ថា ការ​មាន​ពងស្វាស​ម្ខាង​ទាប​ជាង​ម្ខាង​ទៀត​គឺជា​អំណោយផល​មួយ ដែល​មិន​ធ្វើឲ្យ​ពងស្វាស​ទាំង​ពីរ​កកិត​គ្នា​ខ្លាំង និងរ​មួល​ដែរ ព្រមទាំង​មាន​ភាព​ត្រជាក់​ល្អ​ទាំងសងខាង​ទៀត​។

​មនុស្ស​ប្រុស​ភាគច្រើន​គឺ​ពងស្វាស​ខាងឆ្វេង​ទាប​ជាង ប៉ុន្តែ​មិន​សូវ​ឃើញ​ពងស្វាស​ខាងស្តាំ​ទាប​ជាង​នោះ​ទេ ហើយ​វា​ក៏​មិនមែន​ជា​រឿង​ធម្មតា​ដែរ​។ មួយវិញទៀត ពងស្វាស​ខាង​ដែល​ទាប​ជាង​នោះ​ច្រើន​តែ​មាន​ទំហំ​តូច​ជាង​ម្ខាង​ទៀត​។

ដូច្នេះ យក​ល្អ​គួរតែ​ទៅឲ្យ​ពេទ្យ​ពិនិត្យសិនថា​មាន​អ្វី​កើតឡើង​ឬ​អត់​។ សម្រាប់​មនុស្ស​ប្រុស​អាយុ​ចាប់ពី ១៣​ឆ្នាំ​ឡើង​ទៅ​គួរតែ​ចេះ​វិធី​ពិនិត្យ​ពងស្វាស​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​ម្តង​ក្នុង​មួយ​ខែ​។ បើសិន​ជា​អ្នក​មិនដឹងថា គួរ​ធ្វើ​របៀប​ណា​ទើប​ត្រូវ​នោះ យក​ល្អ​គួរតែ​សុំ​ជំនួយ​ពី​គ្រូពេទ្យ​ហើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ teenhealthfx

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play