ជំងឺទូទៅ

អាហារ​ធម្មតាៗ តែ​មាន​សមត្ថភាព​លាង​សម្អាត​សរសៃឈាម បាន​យ៉ាង​ឡូយ​!!!

​សរសៃឈាម​អាក់ទែ​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការថែរក្សា​របត់​ឈាម​រត់​ក្នុង​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​។ អ្វី​ដែល​សំខាន់​នោះ​គឺថា សរសៃឈាម​ទាំងនេះ​ដឹកនាំ​ឈាម​ដែល​សម្បូរ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ខួរក្បាល សួត បេះដូង និង​តំបន់​ផ្សេងៗ​ទៀត​នៃ​រាងកាយ​។ របប​អាហារ​មិន​គ្រប់គ្រាន់ កង្វះ​ការ​ហាត់ប្រាណ និង​ទម្លាប់​បំផ្លាញ​សុខភាព សុទ្ធតែ​ជា​ដើម​ហេតុ​នាំ​ឲ្យ​សរសៃឈាម​នេះ​ធ្វើការ​មិន​បាន​ល្អ ជាពិសេស​អាច​បង្ក​ជាការ​កកកុញ​កូ​ឡេ​ស្តេ​រ៉ុល និង​កំណ​កជាប់​តាម​ជញ្ជាំង​សរសៃឈាម​ទៀតផង​។ នៅពេល​បញ្ហា​ទាំងនេះ​កើតឡើង អ្នកជំងឺ​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ធ្ងន់ធ្ងរ និង​ជំងឺ​អាចឲ្យ​ស្លាប់​បាន​ដូច​ជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​បេះដូង និង​លើស​សម្ពាធ​ឈាម​។

​មធ្យោបាយ​តែ​មួយគត់​ដើម្បី​ឲ្យ​សរសៃឈា​មមាន​សុខភាព​ល្អ និង​ដើរ​តួនាទី​ប្រកបដោយ​ប្រសិទ្ធភាព​ពេញលេញ​នោះ គឺ​ទាល់តែ​ញ៉ាំ​អាហារ​ដែល​ជួយ​ជំរុញ​ដល់​ការលាង​សម្អាត​សរសៃឈាម​តែម្តង​។ ខាងក្រោម​នេះ​គឺជា​អាហារ ៥​ប្រភេទ​ដែល​ត្រូវបាន​គេ​អះអាង​ថា​អាច​ជួយ​លាង​សម្អាត​សរសៃឈាម​អាក់ទែ​បាន​យ៉ាង​អស្ចារ្យ​៖

  1. ​ខ្ទឹម​ស ល្អ​បំផុត​ក្នុងការ​កំចាត់​ចោល​កំណក​ក្នុង​សរសៃឈាម តាមរយៈ​ការ​ញ៉ាំ​វា​ជា​រៀងរាល់ថ្ងៃ​
  2. ​ត្រី​សាល​ម៉ុង មាន​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ដែល​មាន​ប្រយោជន៍​ទាំង​បេះដូង និង​សរសៃឈាម ជាពិសេស​អាច​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អៗ​ក្នុង​ខ្លួន​ទៀត​។ យក​ល្អ​គួរតែ​ញ៉ាំ​ត្រី​សាល​ម៉ុង​ស្រស់ៗ​បី​ដង​ជា​រៀង​រាល់​សប្តាហ៍​
  3. ​ផ្លែ​ទទឹម មិន​ត្រឹមតែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ទេ តែ​ក៏​មាន​សារធាតុ Nitric Oxide ដែល​អាច​បង្កើន​លំហូរ​ឈាម​ក្នុង​សរសៃឈាម​អាក់ទែ​បានដែរ​។​
  4. ​រ​មៀត មាន​សារធាតុ Curcumin ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​បញ្ឈប់​ការ​រលាក​ផ្សេងៗ ព្រមទាំង​បង្ការ​កុំឲ្យ​មាន​កំ​ណកក្នុង​សរសៃឈាម​ទៀត​។
  5. ​ប្រេង​អូ​លីវ ត្រូវបាន​គេ​ស្គាល់​គ្រប់គ្នា​ថា​ល្អ​បំផុត​សម្រាប់​ព្យាបាល​ជំងឺ​ជាច្រើន​ប្រភេទ រួម​ទាំង​បញ្ហា​នៅលើ​សរសៃឈាម​អាក់ទែ​ផងដែរ តាមរយៈ​ការកាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី22  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play