ជំងឺទូទៅ

ក្នុង​ខ្លួន​មាន​ជាតិពុល ឬ​សត្វល្អិត​ច្រើន អាច​មាន​អាការៈ​ទាំងអស់នេះ​

​​ជឿ​ខ្ញុំ​ទៅ គ្មាន​នរណា​ចូលចិត្ត​ពាក្យ​ថា​សត្វល្អិត​ក្នុង​ខ្លួន​ឡើយ ប៉ុន្តែ​ការ​ដែល​មាន​សត្វ​ល្អិត​ក្នុង​ខ្លួន ក៏​អាច​កើតមាន​លើ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ដែរ​។ រឿង​នេះ​ទំនងជា​អាច​កើតឡើង​លើ​ក្មេងៗ​តូចៗ ដែល​លេងដី​ច្រើនពេក ជាពិសេស​មុនពេលរាងកាយ​ពួកគេ​បង្កើត​ជា​ប្រព័ន្ធ​ភាព​ស៊ាំ ហើយក៏​ជា​ហេតុ​នាំឲ្យ​គេ​ងាយ​នឹង​ឈឺ​ដែរ​។

​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស ឬ​ការបោះ​ជ​ម្រុំ ឬ​ការរស់នៅ​ក្នុង​មជ្ឈដ្ឋាន​មួយ​ដែល​ថ្មី តែ​មាន​ភាពកខ្វក់​ច្រើន អ្នកនឹងងាយ​ប្រឈម​ការឆ្លង​ជំងឺ​ណាស់​។ ប្រព័ន្ធ​ភាពស៊ាំ​ពេល​ខ្លះ​ក៏​ពិបាក​នឹង​ទប់ទល់​លើ​បញ្ហា​អស់ទាំង​នេះ​ដែរ ទោះបីជា​រស់នៅ​ស្អាត​យ៉ាងណាក៏ដោយ​។ កាលណា​ក្នុង​ខ្លួន​មាន​ព្រូ​ន ឬ​សត្វល្អិត​ច្រើន វា​នឹង​ផលិត​ជា​កាកសំណល និង​ជាតិពុល​ផ្សេងៗ ទៅ​ក្នុង​ខ្លួន​វិញ​។

​ខាងក្រោម​នេះ​គឺជា​អាការៈ​មួយចំនួន​ដែល​អាច​គិត​ថា ក្នុង​ពោះវៀន​អ្នក​កំពុងតែ​មាន​សត្វល្អិត​ច្រើន ឬ​ជាតិពុល​ច្រើន​ណាស់​ហើយ​៖

  • ​មាន​បញ្ហា​ក្រពះ​ច្រើន​
  • ​មាន​អារម្មណ៍​ល្ហិតល្ហៃ ងាយ​អស់កម្លាំង​
  • ​មិនសូវ​ឃ្លាន​អាហារ ឬ​ស្រក​ទម្ងន់​ទាំង​សាច់ដុំ និង​ខ្លាញ់​ក្រោម​ស្បែក​
  • ​កង្វះ​ជាតិ​ដែក ឬ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ស្លេកស្លាំង​
  • ​ទោះបីជា​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ហើយ​ក៏​ដោយ ក៏​នៅតែ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ដដែល​
  • ​គ្រឺត​ធ្មេញ​នៅពេល​កំពុង​តែ​គេង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play