ជំងឺទូទៅ

លាមក​ធំក្លិន​ស្អុយ​ខ្លាំង ដឹង​ថា​មកពី​ហេតុ​អ្វី​ដែរ​ទេ​?

​និយាយ​ឲ្យ​ស្មោះត្រង់​ទៅ គ្មាន​លាមក​ណាមួយ​ដែល​ធំ​ក្លិនក្រអូប​ឡើយ​។ ប៉ុន្តែ​បើសិនជា សង្កេតឃើញថា លាមក​អ្នក​ស្រាប់តែ​ធំក្លិន​ស្អុយ​ខ្លាំង​ជាង​ធម្មតា វា​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​មាន​អ្វី​មួយ​មិន​ប្រក្រតី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​អ្នក​ហើយ​។

​ក្លិន​របស់​លាមក​គឺ​អាស្រ័យ​ទៅលើ​កត្តា​ពីរ​យ៉ាង នោះ​គឺ​បាក់តេរី​ក្នុង​ពោះវៀន និង​អាហារ​ដែល​យើង​ញ៉ាំ​។​

ករណី​ពោះវៀន​បឺត​ស្រូប​ជីវជាតិ​មិនបាន​គ្រប់គ្រាន់​តែងតែ​ជា​មូលហេតុ​ចំបង​នាំ​ឲ្យ​លាមក​មាន​ក្លិនស្អុយ​ខ្លាំង​ជាង​ធម្មតា​។ រឿង​នេះ​កើតឡើង​នៅពេល​រាងកាយ​មិន​អាច​មាន​សមត្ថភាព​បឺត​ស្រូប​ជីវជាតិ​ពី​ក្នុង​ចំណី​អាហារ​ដែល​អ្នក​បាន​គ្រប់គ្រាន់​។ ក្លិន​ក្នុង​លាមក​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ជាតិ​ឧស្ម័ន​ក្នុង​ពោះវៀន​កើតឡើង​នៅពេល​ជាតិ​សរសៃ​របស់​អាហារ​រង​ចូលគ្នា​។ ដូច្នេះហើយ បើសិនជា​លាមក​ស្រាប់តែ​មាន​ក្លិនស្អុយ​ជាង​ធម្មតា​ចាប់​ពី​ពីរ​ថ្ងៃមុន រឿង​នេះ​អាច​បញ្ជាក់​ថា បង្កឡើង​ដោយសារ​អ្វី​ដែល​អ្នក​ញ៉ាំ​ហើយ​។

ករណី​ខ្លះទៀត អតុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន​ក៏​អាច​នាំឲ្យ​មាន​ក្លិន​មិនល្អ​ចំពោះ​លាមក​បានដែរ ហើយ​ក៏​ជាប់ទាក់ទង​នឹង​អាការៈ​រាករូស ផោម​ច្រើន ឬ​ហើមពោះ​ទៀតផង​។ រឿងនេះ​ភាគច្រើន​បណ្តាល​មកពី​ការបង្ក​រោគ​ក្នុង​ពោះវៀន ឬ​ជំងឺ​របស់​ពោះវៀន​។ ជំងឺ​រលាក​ក្រពះ​ពោះវៀន ការបង្ក​រោគ​ក្នុង​ពោះវៀន​ច្រើន​តែ​បង្ក​ឡើង​ដោយ​បាក់តេរី ប៉ា​រ៉ា​សិត ឬ​វីរុស​។ មេរោគ​ខ្លះ​ដែល​ធ្វើឲ្យ​លាមក​មាន​ក្លិនស្អុយ​ខ្លាំង​នោះ​គឺ Escherichia Coli, Samonella, Rotavirus ព្រមទាំង Giardia និង​ផ្សេងៗ​ទៀត​។ ការ​ញ៉ាំ​ទឹក ឬ​អាហារ​ដែល​មាន​មេរោគ សុទ្ធ​តែ​ធ្វើឲ្យ​បញ្ហា​ដូច​ខាងលើ​ទាំងអស់​។

យ៉ាងណាមិញ បើសិនជា​ការធ្វើ​ចលនា​របស់​ពោះវៀន​មាន​ការប្រែប្រួល និង​ក្លិនស្អុយ​ខ្លាំង​របស់​លាមក​មិន​បាត់​ទៅ​វិញ​ទេ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​វា​អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​ផ្សេងៗ​ទៀត​ជា​ពិសេស​ចង្កោម​រោគសញ្ញា​រលាក​ពោះវៀន​តែម្តង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play