យុវ័យ

តើ​ខ្ញុំ​ធ្វើ​ម៉េច​ដឹងថា ស្រោមអនាម័យរ​ហែក​ទៅ​?

​តើ​ខ្ញុំ​ធ្វើ​ដូចម្តេច​ទើប​ដឹងថា ស្រោមអនាម័យ​ដែល​ខ្ញុំ​កំពុងតែ​ប្រើ​នេះ​រហែក​ឬ​អត់​ទៅ​? ខ្ញុំ​ធ្លាប់​លឺ​សម្លេង​ផ្ទុះ​ពី​ក្នុង​ស្រោម​ដែរ ប៉ុន្តែ​ដល់​ពេល​ខ្ញុំ​យក​ទឹក​ចាក់​ស្រោម​នោះ​ទៅ វា​បែរជា​គ្មាន​លេច​ទឹក​អ្វី​ចេញ​ឡើយ​។​

​ស្ថិត​ក្នុង​ករណី​បែប​នេះ ខ្ញុំ​មិន​បាន​ដឹង​ថា​សម្លេង​ផ្ទុះ​ដែល​លឺ​នោះ​មាន​លក្ខណៈ​បែប​ណា​នៅឡើយ​ទេ ប៉ុន្តែ​បើសិនជា​អ្នក​កំពុងតែ​ប្រើ​ស្រោមអនាម័យ​ដែល​ពាក់​ត្រឹមត្រូវ​ហើយ​នោះ អ្នកនឹង​ដៃគូ​នឹង​អាច​មាន​អារម្មណ៍​ថា​ស្រោម​នោះរ​ហែក​បាន​យ៉ាង​ងាយ​បំផុត​។ សម្រាប់​ការប្រើ​ទឹក​ធ្វើ​តេស្ត​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​រក​មើល​ការ​រហែក​របស់​ស្រោម​។ បើសិន​ជា​អ្នក​រក​ឃើញ​ស្រោម​នោះ​លេច​ទឹក​ចេញ នោះ​វា​អាច​នឹង​មា​ការ​រហែក​ហើយ​។​

ចំពោះ​ខាង​ស្រី​វិញ​គឺ​នាង​អាច​នឹង​មាន​ផ្ទៃពោះ​បាន ទោះ​បី​ជា​ដៃគូ​មិន​បាន​ចេញ​ទឹកកាម​ក្នុង​ទ្វារមាស​នាង​ក៏ដោយ​។ សម្រាប់​បុរស​ភាគច្រើន​នឹង​មាន​ការហូរ​ទឹករំអិល​តិចតួច​មុនពេល​ចេញ​ទឹកកាម​ពេញលេញ​។ ទឹករំអិល​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ទឹក​ដែល​មាន​កំហាប់​មេ​ជីវិត​ឈ្មោល​ខ្ពស់​។ ទឹករំអិល​នេះ​ត្រូវ​បាន​បញ្ចេញ​ក្នុងពេល​មាន​សម្រើប​ផ្លុវភេទ ហើយ​វា​ច្រើន​តែ​មិន​ធ្វើ​ឲ្យ​បុរស​ដឹង​អំពី​រឿង​នេះ​ឡើយ​។ សម្រាប់​ដៃគូ​ខាង​ស្រី​វិញ​អាច​នឹង​ឆ្លង​ហើយ​ចំពោះ​ជំងឺអេដស៍ ឬ​មាន​ផ្ទៃពោះ បើសិនជា​ទឹករំអិល​មួយ​នេះ​ប៉ះពាល់​នឹង​តំបន់​ទ្វារមាស​របស់​នាង​។ ជាថ្មី​ម្តងទៀត បើសិន​ជា​អ្នក​កំពុង​តែ​ប្រើ​ស្រោមអនាម័យ​បាន​ត្រឹមត្រូវ​ហើយ វា​ក៏​មិន​ទំនងជា​អាច​បណ្តាលឲ្យ​ដៃ​គូមាន​ផ្ទៃពោះ​ដោយសារតែ​ការចេញ​ទឹករំអិល​ដំបូង​នេះ​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ teenhealthfx

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី24  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play