​តើ​ថ្នាំ​ផ្សះ​មាន​ប៉ុន្មាន​ប្រភេទ​ទៅ​?

​ថ្នាំ​ផ្សះ​ បើ​យើង​គិត​ទៅ គឺ​មាន​ច្រើន​ជាង ១០០​ប្រភេទ​ខុសៗ​គ្នា​ឯណោះ ប៉ុន្តែ​ថ្នាំ​ទាំងនោះ​ត្រូវបាន​គេ​ចែកចេញជា​ក្រុម​ធំៗ​ចំនួន ៦​ក្រុម (​អាស្រ័យ​ទៅតាម​ប្រសិទ្ធភាព​របស់​វា​ទៅ​លើ​បាក់តេរី​នីមួយៗ​) ដូចជា​៖

Aminoglycosides
ថ្នាំ​ផ្សះ​ក្រុម​នេះ​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​សំយោគ​ប្រូតេអ៊ីន​ក្នុង​កោសិកា​បាក់តេរី ដូច្នេះ​វា​ក៏​អាច​សម្លាប់​បាក់តេរី​បានដែរ​។ ថ្នាំ​នេះ​ត្រូវបាន​គេ​និយម​ប្រើ​ជា​ញឹកញាប់​សម្រាប់​ព្យាបាល​លើ​ការបង្ក​រោគ​ដូចជា ជំងឺ​អា​សន្ត​រោគ និង​ការបង្ក​រោគ​ផ្សេងៗ​ទៀត​នៅ​ផ្លុវដង្ហើម​។​

Cephalosporins
ថ្នាំ​ផ្សះ​មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រភេទ Broad Spectrum Antibiotics ដែល​មាន​ប្រសិទ្ធភាព​អាច​សម្លាប់​បាក់តេរី​បាន​ភាគច្រើនបំផុត ហើយ​ក៏​គេ​អាច​ប្រើ​សម្រាប់​ព្យាបាល​លើ​ជំងឺ​កាមរោគ និង​ជំងឺ​ទាក់ទង​នឹង​ផ្លូវដង្ហើម​ដែរ​។

Fluoroquinolones
នេះ​ជា​ប្រភេទ​ថ្នាំ​ផ្សះ Broad Spectrum Antibiotics មួយ​ប្រភេទ​ទៀត ដែល​គេ​មិនឲ្យ​ប្រើ​ចំពោះ​ការបង្ករោគ​លើ​កូន​ក្មេង​ទេ​។ ថ្នាំ​នេះ​ត្រូវបាន​គេ​ប្រើ​ជា​ញឹកញាប់​ចំពោះ​ការបង្ក​រោគ Streptococcus ជាពិសេស​ផ្លូវដង្ហើម និង​ផ្លូវទឹក​ម៉ូ​ត្រ​។​

Macrolides
វា​ជា​ប្រភេទ​ថ្នាំ​ផ្សះ​ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ការបង្ក​រោគ​ដោយសារតែ​បាក់តេរី Streptococci, Pneumococci, Staphylococci, និង Enterococci​។

Penicillins
វា​ជា​ថ្នាំ​ផ្សះ​ដែល​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ដំបូង​គេ​បង្អោះ សម្រាប់​ព្យាបាល​លើ​ជំងឺ​ជាច្រើន​មុខ​ដូចជា ជំងឺ​នៅ​ផ្លូវដង្ហើម ការបង្ក​រោគ​នៅ​ត្រចៀក និង​បំពង់​ក​ជាដើម​។

Tetracyclines
ថ្នាំ​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​លើ​ការបង្ក​រោគ​មួយចំនួន ជាពិសេស​ជំងឺ​មុន និង​ជំងឺ​ស្បែក​ប្រភេទ Rosacea តែម្តង​។

ដោយ​យោង​ទៅតាម​សមត្ថភាព​របស់​ថ្នាំ​ផ្សះ​ក្នុង​ការព្យាបាល​ការបង្ក​រោគ ដូច្នេះ​ថ្នាំ​ទាំងនេះ​ត្រូវបាន​ចាត់​ជា​ចំណាត់ថ្នាក់​ជា​ប្រភេទ Broad Spectrum និង Narrow Spectrum ដែរ​៖

Broad Spectrum Antibiotics:
វា​ជា​ប្រភេទ​ថ្នាំ​ផ្សះ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការសម្លាប់​បាក់តេរី និង​មាន​ប្រយោជន៍​ក្នុង​ការព្យាបាល​ការបង្ក​រោគ​ច្រើន​ក្នុង​ពេល​តែមួយ​។ ឧទាហរណ៍ Cephalosporins ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​សួត រលាក​ស្រោម​ខួរក្បាល និង​ការបង្ក​រោគ​ក្នុង​ឈាម​ទៀត​។

Narrow Spectrum Antibiotics:
វា​ជា​ប្រភេទ​ថ្នាំ​ផ្សះ​ដែលមាន​ប្រសិទ្ធ​ផាព​ប្រឆាំង​នឹង​បាក់តេរី​ពិសេស​ណាមួយ ឬ​បាក់តេរី​តែ​មួយ​ដែល​មាន​បង្ក​រោគ​ច្រើន​។ ឧទាហរណ៍ ថ្នាំ Azithromycin ជា​ថ្នាំ​ក្រុម Macrolide ដែល​មាន​ប្រសិទ្ធភាព​ពិសេស​ក្នុង​ការសម្លាប់​បាក់តេរី​បង្ក​រោគ​នៅ​បំពង់ក រលាក​បំពង់​សម្លេង រលាក​ក្រពេញ​អា​មី​ដាស​ជាដើម​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play