​តើ​នរណា​ខ្លះ មាន​អាការៈ​ចង្អោ ពេល​លេបថ្នាំ​បំប៉ន​វីតាមីន​? នេះ​គឺជា​មូលហេតុ​របស់​វា​!!!

​វីតាមីន​ត្រូវបាន​គេ​ចាត់ទុកថា​ជា សារធាតុ​អំណោយផល​មួយ​សម្រាប់​មុខងារ​របស់​រាងកាយ​ជាច្រើន​ក្នុង​ខ្លួន​មនុស្ស​យើង ប៉ុន្តែ​ការប្រើ​ថ្នាំ​បំប៉ន​ជា​ប្រភេទ​វីតាមីន ច្រើន​តែ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ចង់​ក្អួត​។ យ៉ាងណាមិញ វា​គឺជា​បញ្ហា​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​។ ខាងក្រោម​នេះ​គឺជា​ការបកស្រាយ​ថា ហេតុអ្វី​បានជា​ញ៉ាំ​ថ្នាំ​គ្រាប់​បំប៉ន​វីតាមីន​ធ្វើឲ្យ​មនុស្ស​យើង​ងាយ​នឹង​ចង់​ក្អួត​ម្លេះ​។​

ការ​ញ៉ាំ​ថ្នាំ​វីតាមីន​ប្រភេទ​រលាយ​ក្នុង​ខ្លាញ់​ច្រើនពេក​
ថ្នាំ​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​មានដូចជា វីតាមីន​A, D, E និង K ដែល​អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​បាន​នៅពេល​ប្រើប្រាស់ ឬ​លេប​វា​ច្រើនពេក​។ វីតាមីន​ទាំងនេះ​អាច​នឹង​លើស​ចំនួន​ក្នុង​ខ្លួន​បាន​បើសិនជា​ប្រើ​ច្រើនពេក ដូច្នេះ​នឹង​បង្ក​ជា​អាការៈ​ក្អួតចង្អោ ហើយក៏​មិន​បាត់​ទៅ​វិញ​ដែរ​ទោះបីជា​ប្រើ​រួច​រយៈពេល​ពីរ​បី​ម៉ោង​ហើយ​ក៏​ដោយ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​សម្គាល់​ឃើញថា មាន​អាការៈច​ង្អោ​រ៉ាំរ៉ៃ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​មូលហេតុ និង​ដំណោះស្រាយ​ទៅ​។​

ការប្រើ​វីតាមីន​ច្រើនពេក​អាច​ធ្វើឲ្យ​មាន​ការរ​លា​ក​បាន​
អារម្មណ៍​មិន​ស្រួល​ក្នុង​ក្រពះ​ក៏​អាច​កើតឡើង​ដោយសារ​តែ​ការប្រើ​វីតាមីន​ច្រើនពេក​ដែរ ជាពិសេស​វីតាមីន C, E និង​ជាតិ​ដែក ព្រោះ​វា​បង្ក​ជាការ​រលាក​ក្រពះ​បាន​។ អ្នក​ក៏​ទំនងជា​មាន​អារម្មណ៍​ចង់​ក្អួត​ដែរ​បើសិណជា​ញ៉ាំ​វា​ច្រើនជាង​តម្រូវការ​ប្រចាំថ្ងៃ ៧៥​មី​លី​ក្រាម​សម្រាប់​វីតាមីន C, ១៨​ក្រាម​សម្រាប់​ជាតិ​ដែក និង ១៥​មី​លី​ក្រាម​សម្រាប់​វីតាមីន E​។ បើសិនជា​វីតាមីន​ចម្រុះ​មាន​ជីវជាតិ​ទាំងបី​នេះ​ខ្ពស់​មែន អ្នកនឹង​ទំនងជា​មាន​អារម្មណ៍​ចង់​ក្អួត និង​មិន​ស្រួល​ក្នុង​ក្រពះ​ហើយ​។ ដូច្នេះ​យក​ល្អ​គួរតែ​ផ្លាស់ប្តូរ​ថ្នាំ​នេះ​ចេញ​។

ការ​លេបថ្នាំ​វីតាមីន​ពេល​អត់​មាន​អាហារ​ក្នុង​ពោះ​
ការប្រើ​វីតាមីន​ទាំង​ក្រពះ​មិន​មាន​អាហារ​ក៏​អាច​ធ្វើឲ្យ​ចង្អោ​បានដែរ​។ មិន​ខ្វល់​ថា​អ្នក​ញ៉ាំ​វីតាមីន​ប្រភេទ​អ្វី​ទេ វា​សុទ្ធតែ​បង្ក​ជា​ការ​រលាក​តិចតួច​នៅលើ​ក្រពះ​បាន​ទាំងអស់​បើសិនជា​មិន​មាន​ញ៉ាំ​អាហារ​សោះ​នោះ​។ រឿង​ដ៏​ល្អ​បំផុត​នោះ​គឺ​ញ៉ាំ​អាហារ​ឲ្យ​រួច​សិន​ចាំ​លេប​វីតាមីន​តាម​ក្រោយ​។

លេបថ្នាំ​វីតាមីន​ដែល​មាន​សំបក​
ការ​ចង្អោ​ក៏​អាច​កើត​មាន​ដែរ នៅពេល​ថ្នាំ​គ្រាប់​វីតាមីន​ដែល​អ្នក​ប្រើ​នោះ​មាន​សម្បក​ក្រាស​ពេក ព្រោះ​វា​មិន​ងាយ​រលាយ ដូច្នេះ​អាច​បង្ក​ជាការ​រលាក​ថែមទៀត​។ ថ្នាំ​វីតាមីន​ដែល​ញ៉ាំ​ដោយ​ការ​ទំពារ​បាន​គឺជា​ជម្រើស​ដ៏​ល្អ​ជាង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play