ជំងឺទូទៅ

ការ​ញ៉ាក់​ភ្នែក ជា​ប្រថ្នូល​ហេងស៊យ​មែនទេ​? ប៉ុន្តែ​ក្បួន​ពេទ្យ​មិន​គិត​អញ្ចឹងទេ​!

​ប្រជាជន​ខ្មែរ​យើង​តែងតែ​មាន​ជំនឿ​ថា ការ​ញ៉ាក់​ភ្នែក​តែង​ជាប្រ​ថ្នូល​នៃ​ភាព​ហេងស៊យ​សម្រាប់បុគ្គ​ល​ម្នាក់​នោះ​។ ដោយសារ​តែ​វា​គ្រាន់តែ​ជា​ការជឿ​របស់​មនុស្ស​យើង​ដោយ​គ្មាន​អំណះអំណាង​ត្រឹមត្រូវ ដូច្នេះ​គួរតែ​កុំ​គិត​អំពី​រឿង​នេះ​ច្រើនពេក​អី​។ យ៉ាងណាមិញ បើ​តាម​ក្បួន​ពេទ្យ​វិញ​គឺថា ការ​ញ៉ាក់​ភ្នែក​ច្រើនតែ​បណ្តាល​មក​ពី​ការ​គាំង​រឹង​របស់​សាច់ដុំ​ត្របកភ្នែក​ប៉ុណ្ណោះ ហើយ​ភាគច្រើន​គឺ​ត្របកភ្នែក​ខាងក្រោម​តែម្តង តែ​ពេល​ខ្លះ​ត្របកភ្នែក​ខាងលើ​ក៏​ចូលរួម​ផងដែរ​។ ការ​ញ៉ាក់​ភ្នែក​ភាគច្រើន​មាន​បាត់ៗ តែ​ពេល​ខ្លះ​វា​អាច​មាន​រយៈពេល​យូរ​បំផុត​ច្រើន​សប្តាហ៍ ឬ​ខែ​ឯណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ញ៉ាក់​ភ្នែគមាន​ហេតុផល​របស់​វា​ដែរ​ដូចជា​៖

  1. ​ការ​ញ៉ាក់​ភ្នែក​អាច​ជា​សញ្ញា​មួយ​នៃ​ភាព​ស្ត្រេ​ស ជា​ពិសេស​ទាក់ទង​នឹង​បញ្ហា​ភ្នែក​តែម្តង ភ្នែកមាន​សម្ពាធ​ច្រើនពេក​
  2. ​ការ​គេង​មិន​គ្រប់គ្រាន់​ក៏​ជា​ហេតុផល​មួយ​នាំ​ឲ្យ​ញ៉ាក់ភ្នែ​កបានដែរ​
  3. ​ការ​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ មាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​សុទ្ធតែ​ជា​ហេតុផល​នាំ​ឲ្យ​ញ៉ាក់ភ្នែក​បាន​ទាំងអស់​
  4. ​ការ​ស្ងួត​ភ្នែក ដោយសារ​តែ​អាយុ​កាន់តែច្រើន ប្រើប្រាស់​ភ្នែក​សម្លឹង​កុំព្យូទ័រ​យូរ និង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ផ្តាសាយ ក៏​ងាយ​នាំ​ឲ្យ​ញ៉ាក់ភ្នែ​កបានដែរ​។
  5. ​អ្នក​ដែល​មាន​អាការៈ​ជំងឺ​អាឡែ​ហ្ស៊ី​ភ្នែក​អាច​នឹង​រមាស់ ហើម និង​ហូរ​ទឹកភ្នែក ព្រមទាំង​ឧស្សាហ៍​ញ៉ាក់​ភ្នែក​ដែរ​។
  6. ​បើសិន​ជា​អ្នក​កំពុងតែ​ញ៉ាក់​ភ្នែក​ជា​ញឹកញាប់ យក​ល្អ​គួរតែ​តម​គ្រឿង​ស្រវឹង​ខ្លះ​ទៅ
  7. ​កង្វះ​ជីវជាតិ​ដូចជា​ម៉ាញ៉េ​ស្យូម ព្រោះ​វា​ជា​ហេតុផល​នាំ​ឲ្យ​សាច់ដុំ​ត្របកភ្នែក​រឹង​ជាប់​

​សរុបសេចក្តី​មក​ការ​ញ៉ាក់​ភ្នែក​ភាគច្រើន​គឺ​មិន​ទាក់ទង​នឹង​ជំងឺសរសៃប្រសាទ ឬ​សំណាង​អ្វី​ឡើយ តែ​អាច​ដោយសារតែ​ការ​រឹង​ជាប់​របស់​សាច់ដុំ​ត្របកភ្នែក​ប៉ុណ្ណោះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play