សុខភាពស្ដ្រី

ហូរ​ទឹករំអិល​ក្នុងពេល​មាន​ផ្ទៃពោះ ជា​រឿង​ធម្មតា​ដែរ​ទេ​?

​នៅពេលដែល​មាន​ផ្ទៃពោះ​កាន់តែ​យូរ អ្នក​ទំនងជា​ធ្លាប់​មាន​អា​ការៈហូរ​ទឹករំអិល​ចេញពី​ទ្វារមាស​កាន់តែច្រើន​។ ដោយសារ​តែ​អ័រម៉ូន​កើនឡើង​កាន់តែ​ច្រើន​ក្នុង​ពេល​មាន​ផ្ទៃពោះ ដូច្នេះ​វា​អាច​នឹង​បង្កើន​លំហូរ​ឈាម​ទៅក្នុង​តំបន់​អាង​ត្រគាក​។ ខណៈពេល​ដែល​ការហូរ​ទឹករំអិល​ដែល​គ្មាន​ក្លិន គឺជា​រឿ​អ​ធម្មតា តែ​ទឹករំអិល​ពណ៌​ប្រផេះ ឬ​ពណ៌​លឿង អាច​ជា​សញ្ញា​បញ្ជាក់​អំពី​ការបង្ក​រោគ​។ ដូច្នេះ​តើ​ការហូរ​ទឹករំអិល​ចេញពី​ទ្វារមាស​ក្នុងពេល​មាន​ផ្ទៃពោះ ជា​រឿង​ធម្មតា​ដែរ​ទេ​?

ទឹករំអិល​ពណ៌​តែ​គ្មាន​ក្លិន​
ទឹករំអិល​ដែល​មាន​ពណ៌​ស​ថ្លា ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​ក្នុងពេល​មាន​ផ្ទៃពោះ ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន​ជាច្រើន​ក្នុង​រាងកាយ​។ តាមពិត ទឹករំអិល​ដែល​គ្មាន​ក្លិន និង​ពណ៌​ស​ថ្លា អាច​បញ្ជាក់​ថា តំបន់​ទ្វារមាស​មាន​ទឹករំអិល​គ្រប់គ្រាន់​ដើម្បី​បំបាត់​ភាព​ស្ងួត ឈឺចាប់ រមាស់ និង​ក្រហាយ​បាន​។​

ទឹករំអិល​ពណ៌​ប្រផេះ​ស្តើង​
ក្នុងពេល​មាន​ផ្ទៃពោះ ដោយសារ​តែ​បម្រែបម្រួល​ការបញ្ចេញ​អ័រម៉ូន វា​អាច​ជា​ការកើនឡើង​ខ្ពស់​នៃ​បាក់តេរី​ក្នុង​តំបន់​នេះ​។ ការ​កើន​ចំនួន​បាក់តេរី​បែ​បេះ អាច​រំខាន​ដល់​តុល្យភាព​ធម្មតា​នៃ​បាក់តេរី​ល្អៗ ហើយ​ក៏​ធ្វើឲ្យ​ប្រឈម​ខ្ពស់នឹង​ការបង្ករោគ​មួយ​ឈ្មោះថា Bacterial Vaginosis​ដែឬ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​បើសិន​ជា​អ្នក​សម្គាល់​ឃើញ​ករណីបែបនេះ​មែន​។​

ទឹករំអិល​ពណ៌​លឿងខ្ចី​
ទឹករំអិល​ប្រភេទ​នេះ​អាច​បញ្ជាក់​ថា ជា​ការបង្ក​រោគ​ផ្សិត​ក្នុង​ទ្វារមាស​ហើយ​។ វា​មិន​ខុស​គ្នា​បាក់តេរី​ទេ គឺ​មេរោគ​ផ្សិត​ក៏​មាន​ជា​ធម្មតា​ក្នុង​ទ្វារមាស​ស្ត្រី​ដែរ​។ យ៉ាងណាមិញ ដោយសារ​តែ​ការកើនឡើង​នៃ​អ័រម៉ូន​អេ​ស្ត្រូ​ជែន និង​ប្រូជែ​ស្តេ​រ៉ូនក្នុង​រាងកាយ ដូច្នេះ​ទ្វារមាស​នឹង​បង្កើត​ជា​មជ្ឈដ្ឋាន​សម្រាប់​ការលូតលាស់​របស់​មេរោគ​ផ្សិត​តែ​ម្តង ទើប​បង្កើត​ជា​ទឹករំអិល​ពណ៌​លឿង​បែបនេះ​។ បើសិនជា​ទឹករំអិល​នេះ​ជាប់ទាក់ទង​នឹង​ការ​ក្រហាយ រមាស់ ឬ​ឈឺចាប់​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​។

កន្ទួល​អ៊ុចៗ​
នេះ​គឺជា​ផ្នែក​មួយ​សំខាន់​ដែរ ហើយក៏​ជា​រឿង​ដែល​ត្រូវ​ដឹង​ទៀត​។ បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ អ្នក​អាច​នឹង​មាន​ការ​ហូរឈាម ១០ ទៅ​១៥​ថ្ងៃ​ក្រោយ​ពី​មាន​កន្ទួល​អ៊ុចៗ​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​ធ្វើតេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​ផង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play