ជំងឺទូទៅ

​អាការៈ​ញឹកញាប់ ដែល​បញ្ជាក់​ថា​អ្នក​កំពុងតែ​មាន​ជំងឺ​រលាក​សួត​

​ជំងឺ​រលាក​សួត​គឺ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​កើតមាន​ជា​ញឹកញាប់​លើ​កុមារ​តូចៗ​។ ដោយ​យោង​ទៅតាម​ស្ថិត​នៃ​អង្គកា​យូ​នី​សេស អត្រា​អ្នកស្លាប់​នៅ​អាយុ​ក្រោម ៥​ឆ្នាំ មាន ១៥​ភាគរយ ហើយក៏​បាន​សម្លាប់​ក្មេងៗ​ប្រមាណ ៩២០ ០០០​នាក់​ដែរ​ក្នុង​ឆ្នាំ ២០១៥​។ ជំងឺ​រលាក​សួត​ឱកាសនិយម ឬ​រលាក​សួត​ដោយសារ​តែ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ច្រើន​តែ​បង្ក​ឡើង​ដោយ​បាក់តេរី​មួយ​ឈ្មោះថា Streptococcus Pneumonia​។ ដោយសារ​តែ​ជំងឺ​នេះ​អាច​ចាត់ទុកថា​ជា​ជំងឺ​គម្រាម​គំហែង​ដល់​ជីវិត ដូច្នេះ​ការកំណត់​រោគវិនិច្ឆ័យ​បាន​ទាន់ពេល​ពិតជា​អាច​ជួយ​ព្យាបាល​អ្នកជំងឺ​ជាសះស្បើយ​បាន​។ ខាងក្រោម​នេះ​គឺជា​លក្ខណៈ​មួយ​ចំនួន​នៃ​អាការៈ​ជំងឺ​រលាក​សួត​ដែល​អ្នក​គួរតែ​ដឹង​៖

  • ​ក្អកមាន​ស្លេស្ត​
  • ​ក្តៅខ្លួន ជាមួយនឹង​គ្រុន​ញ៉ាក់​
  • ​ពិបាក​ដកដង្ហើម​
  • ​ឈឺ​ក្នុង​ទ្រូង​
  • ​វង្វេងវង្វាន់​
  • ​បែក​ញើស​
  • ​បបូរមាត់ និង​ក្រចក​ប្រែ​ពណ៌​
  • ​អស់កម្លាំង​

​បើសិន​ជា​អ្នក​ក្អក ហើយ​មាន​អា​ការៈរួម​ផ្សំ​ដូចខាងលើ​ទៀត នោះ​ឱកាស​នៃ​ការកើត​ជំងឺ​រលាក​សួត​គឺ​ខ្ពស់​ហើយ​។ ដូច្នេះ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​ដើម្បី​ទទួលបាន​ការព្យាបាល ដើម្បី​កុំឲ្យ​វា​ទៅ​ជា​ធ្ងន់ធ្ង​រទាន់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី26  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play