ឳសថ

ប្រការគួរយល់ដឹងអំពីការលេបថ្នាំផ្សះ (មិនដឹង មិនច្បាស់ គួរតែមើល)

​រឿង​មួយ​ដ៏​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺថា ថ្នាំ​ផ្សះ​គ្រាន់តែ​អាច​ជួយ​ព្យាបាល​ជំងឺ​ដែល​បង្កឡើង​ដោយ​បាក់តេរី​ប៉ុណ្ណោះ តែ​វា​មិន​មាន​ប្រសិទ្ធភាព​សម្លាប់​វីរុស​បង្ក​ជំងឺ​ឡើយ​។ ដូច្នេះ​បើ​សិន​វា​អ្នក​មិន​ទាន់​ច្បាស់​ថា អ្នក​មាន​ជំងឺ​បង្កឡើង​ដោយ​បាក់តេរី​ទែ យក​ល្អ​គួរតែ​កុំអាល​គិតគូរ​អំពី​ការប្រើ​ថ្នាំ​ផ្សះ​អី​។ ក្រៅពីនេះ មាន​រឿង​មួយ​ចំនួន​តូច​ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​ផង​ក្នុង​ពេល​ប្រើ​ថ្នាំ​ផ្សះ​ម្តងៗ​។​

  • ​ថ្នាំ​ផ្សះ​គួរតែ​ញ៉ាំ​ជាមួយ​ទឹក​ធម្មតា​
  • ​ចូរ​ចៀសវាង​ការប្រើ​ភេសជ្ជៈ​ផ្សេងៗ​ជាពិសេស​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ឬ​ទឹក​ផ្លែឈើ​។ ថ្នាំ​ផ្សះ​មិនគួរ​ញ៉ាំ​ជាមួយ​ទឹកតែ ទឹក​ផ្លែឈើ​ក្រឡុក ទឹកដោះគោ ឬ​ទឹក​ផ្លែឈើ​ច្របាច់​ផ្សេងៗ​ឡើយ ព្រោះ​ភេសជ្ជៈ​ទាំងនេះ​សម្បូរ​ជាតិ​ដែក និង​កាលស្យូម​ដែល​រំខាន​ដល់​ប្រសិទ្ធភាព​របស់​ថ្នាំ​
  • ​បើសិនជា​ធ្វើ​ទឹក​ផ្លែឈើ​នោះ​រួច​ហើយ ចូរ​ប្រាកដថា អ្នក​បាន​លេបថ្នាំ​ផ្សះ​យ៉ាងហោចណាស់ ២​ម៉ោង​មុន​
  • ​ថ្នាំ​ផ្សះ​ពិសេសៗ​មួយចំនួន​ដូចជា Ampicillin, Ciprofloxacin, Doxycycline និង Tetracycline មិនគួរណា​ញ៉ាំ​ជាមួយ​អាហារ​ឡើយ​។ យក​ល្អ​គួរតែ​រងចាំ​យ៉ាងហោចណាស់ ២ ទៅ​៤​ម៉ោង​ដែរ​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​។​

​ចំពោះ​កម្រិត​នៃ​ការប្រើប្រាស់​វិញ អ្នក​គួរតែ​ធ្វើ​ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ថា​ពេលណា​គួរប្រើ និង​ប្រើ​យូរ​ប៉ុណ្ណា​។

​ថ្នាំ​ផ្សះ​ជាធម្មតា​គឺ​គ្រូពេទ្យ​ចេញ​ឲ្យប្រើ​ប្រាស់​ចាប់ពី ៧ ទៅ​១០​ថ្ងៃ​។ បើសិនជា​បញ្ឈប់​ការប្រើ​មុន​កំណត់ វា​នឹង​ធ្វើឲ្យ​បាក់តេរីស៊ាំ​ថ្នាំ​ផ្សះ​បាន​។

នេះ​គឺជា​រឿង​មួយ​គ្រោះថ្នាក់​បំផុត ព្រោះថា​នៅពេល​បាក់តេរី​ស៊ាំ​ថ្នាំ ថ្នាំ​ផ្សះ​នោះ​នឹង​លែង​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ដដែល​នោះ​ទៀតហើយ​។

ជាមួយគ្នានេះដែរ ចូរ​ចាំ​ថា អ្នក​ត្រូវ​តែ​ប្រើ​ថ្នាំ​ក្នុង​ពេលវេលា​ពិសេសៗ​ណាមួយ​ដែល​គ្រូពេទ្យ​បាន​ប្រាប់ ឧទាហរណ៍​ជា​រៀងរាល់ ៤ ទៅ​៦​ម៉ោង​ម្តង​។ បើសិន​ជា​អ្នក​ភ្លេច​លេប ឱកាស​នៃ​ការ​ស៊ាំ​ថ្នាំ​នឹង​អាច​កើនឡើង​ខ្ពស់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play