ផល​រំខាន​ដែល​អាច​កើតមាន នៅពេល​ប្រើ​ថ្នាំ​ផ្សះ​

​គ្រូពេទ្យ​ខាង​ជំនាញ​ជំងឺ​ទូទៅ​បាន​និយាយថា ក្រោយ​ពី​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​យូរ អ្នកជំងឺ​ច្រើន​តែ​មាន​បញ្ហា​រំលាយ​អាហារ​ច្រើន​ជា​ពិសេស​ទល់លាមក ឬ​រាករូស​តែម្តង​។ ប៉ុន្តែ​មិនមែន​មានន័យថា អ្នក​ត្រូវ​ឈប់​លេបថ្នាំ​ឡើយ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ប្រាប់​ពួកគាត់​អំពី​រឿង​នេះ​ទៅ ពេលនោះ​គាត់​នឹង​ផ្លាស់ប្តូរ​ថ្នាំ​ផ្សេង​ដែល​មាន​លក្ខណៈ​ដូច​គ្នា​ឲ្យ​អ្នកប្រើ​វិញ​ហើយ​។

​ផល​រំខាន​នៃ​ថ្នាំ​ផ្សះ​ដែល​កើតមាន​ជា​ញឹកញាប់​មួយចំនួន​មានដូចជា​៖
•​    ​រាក​រូស​
•​    ​ឈឺក្រពះ​តិចតួច​
•​    ​ច​ង្អោ​
•​    ​មិន​ឃ្លាន​អាហារ​
•​    ​ហើម​ពោះ និង​ក្រពះ​មិន​កិន​អាហារ​
•​    ​មានប្រតិកម្ម​អាឡែ​ហ្ស៊ី​ដូចជា កណ្តា​ស ក្អក និង​បេះដូង​ដើរ​កាន់តែ​លឿន​

អ្នក​គួរតែ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​បើសិន​ជា​អ្នក​ធ្លាប់​មាន​អាការៈ ឬ​ផល​រំខាន​នៃ​ថ្នាំ​ផ្សះ​ដូចខាងក្រោម​នេះ​៖
•​    ​ឈឺ​ក្រពះ និង​រាករូស​ខ្លាំងក្លា​
•​    ​ពិបាក​ដកដង្ហើម​
•​    ​ក្អួត​
•​    ​មានប្រតិកម្ម​អាឡែ​ហ្ស៊ី​ធ្ងន់ធ្ងរ (​ហើម​មុខ ភ្នែក ឬ​អណ្តាត​)
•​    ​រមាស់​នៅ​ទ្វារមាស​

ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​មុន​ពេល​អ្នក​សម្រេចចិត្ត​ប្រើ​ថ្នាំ​ផ្សះ​បើសិន​ជា​អ្នក​ត្រូវបាន​គ្រូពេទ្យ​ណែនាំ​ឲ្យប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​ដូចខាងក្រោម​នេះ​៖
•​    ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​
•​    ​ថ្នាំ​រំលាយ​កំណក​ឈាម​
•​    ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ដូចជា អាំង​ស៊ុយ​លីន​
•​    ​ថ្នាំបន្សាប​អាស៊ីត​ក្រពះ​
•​    ​ថ្នាំ​បំបាត់​ការឈឺ​ក្បាល​បែប​ប្រកាំ​ង​
•​    ​ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
•​    ​ថ្នាំ​បំបាត់​ការបាក់​ទឹកចិត្ត​
•​    ​ថ្នាំ​បំប៉ន​វីតាមីន​

អ្វី​ដេល​គួរ​ប្រុងប្រយ័ត្ន​ខណៈពេ​លកំ​ពុង​តែ​ប្រើ​ថ្នាំ​ផ្សះ​៖
•​    ​មិន​ត្រូវ​ទុក​ថ្នាំ​ផ្សះ​ប្រើ​នៅ​ថ្ងៃក្រោយ​ឡើយ​
•​    ​ការប្រើ​ថ្នាំ​ផ្សះ​មិន​គ្រប់​ចំនួន​តាម​ការណែនាំ​ពី​គ្រូពេទ្យ អាច​នាំ​ឲ្យ​រេស៊ី​ស្តង់​ថ្នាំ​ផ្សះ​បាន​
•​    ​ចូរ​ប្រាប់​គ្រូពេទ្យ​ផង​បើសិនជា​អ្នក​មាន​ប្រតិកម្ម​អាឡែ​ហ្ស៊ី​នឹង​ថ្នាំ​ផ្សះ​កាលពីមុន​
•​    ​អ្នក​ក៏​គួរតែ​ប្រាប់​គ្រូពេទ្យ​ផង​បើសិនជា​កំពុងតែ​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះកូន ដូច្នេះ​គាត់​នឹង​ជ្រើសរើស​ថ្នាំ​ផ្សះ​ណាមួយ​ដែល​ស័ក្តិសម​សម្រាប់​អ្នក​ជាងគេ​វិញ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play