ជំងឺទូទៅ

នោះៗ អា​ការៈទាំងនេះហើយបញ្ជាក់ បុរស​កំពុងតែ​ខ្សោយ​ផ្លូវភេទ​

​ការ​ខ្សោយ​ផ្លូវភេទ​របស់​មនុស្ស​ប្រុស​គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​រាងកាយ​មិន​អាច​ផលិត​អ័រម៉ូន​ភេទ​ប្រុស តេស្តូ​ស្តេ​រ៉ូន​បាន​គ្រប់គ្រាន់​។ វា​ក៏​ជា​គឺជា​អ័រម៉ូន​ដ៏​សំខាន់​មួយ​សម្រាប់​បង្កើត​ជា​សាច់ដុំ និង​លក្ខណៈភេទ​ជា​មនុស្ស​ប្រុស​តែម្តង​។ ការរស់នៅ​ជាមួយ​នឹង​ជំងឺ​ខ្សោយ​ផ្លូវភេទ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ចំណងអាពាហ៍ពិពាហ៍​អ្នក​ទេ តែ​ក៏​អាច​កាត់បន្ថយ​គុណភាព​នៃ​ជីវិត​ទាំងមូល​ផងដែរ​។ ខាងក្រោម​នេះ​គឺជា​អាការៈ​របស់​ជំងឺ​នេះ​ដែល​អ្នក​គប្បី​កត់សម្គាល់ឲ្យ​បាន​លឿន​៖

  • ​បុរស​ដែល​ខ្សោយ​អ័រម៉ូន​ភេទ​គឺមាន​សាច់ដុំ​ស្វិតៗ​
  • ​រាងកាយ​មិនសូវមាន​រោម​ដុះ​
  • ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ពុក​ឆ្អឹង​
  • ​ឧស្សាហ៍​មាន​ជំងឺ​បាក់​ទឹកចិត្ត ឆេវឆាវ និង​ពិបាក​ផ្ចង់​អារម្មណ៍​
  • ​មាន​បញ្ហា​ផ្លូវភេទ​ច្រើន​ដូចជា លិង្គ​មិន​ឡើង​រឹង មិន​ងាយ​មាន​អារម្មណ៍​នៅលើ​លិង្គ ពិបាក​ឈានដល់​ចំណុច​កំពូល និង​កាត់បន្ថយ​ការចេញ​ទឹកកាម​
  • ​ពន្យា​ពេល​ពេញវ័យ​ដូចជា មិន​បែក​សម្លេង មិន​លូតលាស់​សាច់ដុំ​នៅ​ទ្រូង ឬ​លិង្គ និង​ពងស្វាស​មិន​លូតលាស់​
  • ​ឧស្សាហ៍​អស់កម្លាំង​
  • ​កង្វះ​គ្រាប់​ឈាម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play