សុខភាពបុរស

​ការពិត ៤​យ៉ាង​អំពី​ទំហំ​លិង្គ (​គ្រប់គ្រាន់​នឹង​ភ្ញាក់ផ្អើល​តែម្តង​)

​មនុស្ស​ប្រុស​ច្រើន​តែ​ខ្វាយខ្វាល់​ជានិច្ច​ចំពោះ​ទំហំ​លិង្គ​របស់ខ្លួន ហើយក៏​ជា​ការបារម្ភ​ដ៏​ធំ​មួយ​ផង​ដែរ​ថា ខ្លាច​លិង្គ​ពួកគេ​មាន​ទំហំ​តូច​ខុសគេ​។ មាន​ជំនឿ និង​ការយល់ច្រឡំ​ច្រើនណាស់​អំពី​ទំហំ​លិង្គ​ដែល​កំពុងតែ​កើតឡើង​លើ​ប្រជាជន​ខ្មែរ​យើង​នាពេល​បច្ចុប្បន្ន ជាពិសេស​យុវវ័យ​ក្មេងៗ​តែម្តង​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នកវិទ្យាសាស្ត្រ ក៏ដូចជា​អ្នកជំនាញ​និយាយ​អំពី​ទំហំ​លិង្គ​របស់​មនុស្ស​ប្រុស ហើយក៏​ជា​រឿង​គួរឲ្យភ្ញាក់ផ្អើល​ដែរ​នៅ​ពេល​បានដឹងរឿ​ង​ពិត​ទាំងនេះ​។​

​ជឿ​ទេ​ថា ម្រាមដៃ​របស់​បុរស​អា​ច​ជា​ការប៉ាន់ស្មាន​ដ៏​ល្អ​មួយ​ដែល​ថា​លិង្គ​របស់គាត់​ធំ​ឬ​អត់​! តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Asian Journal of Andrology កាលពី​ឆ្នាំ​២០១១ បាន​រកឃើញថា មធ្យមភាគ​នៃ​ប្រវែង​ម្រាម​ចង្អុល​ប្រៀបធៀប​នឹង​ម្រាម​នាង​ដៃ​របស់​មនុស្ស​ប្រុស​គឺ​ជាប់​ទាក់ទង​នឹង​ទំហំ​របស់​លិង្គ​គាត់​តែ​ម្តង​។ អ្នកស្រាវជ្រាវ​ជនជាតិ​កូរ៉េ​និយាយថា កាលណា​ម្រាម​នាងដៃ​កាន់តែ​វែង និង​ម្រាម​ចង្អុល​កាន់តែ​ខ្លី គឺជា​សញ្ញា​បញ្ជាក់ថា បុរស​នោះ​មាន​លិង្គ​វែង​។​

បុរស និង​ស្ត្រី​ជាច្រើន​គិតថា វា​មាន​ទំនាក់ទំនង​គ្នា​មួយ​រវាង​ទំហំ​ស្បែកជើង និង​ទំហំ​លិង្គ​របស់​បុរស​។ យ៉ាងណាមិញ ការសិក្សា​បាន​រកឃើញ​ទៀតថា វា​មិន​មាន​ទំនាក់ទំនង​ពិតប្រាកដ​ណាមួយ​ឡើយ​រវាង​ទំហំ​ប្រអប់ជើង​របស់​បុរស និង​លិង្គ​របស់គាត់​។ ដូច្នេះ​សម្រាប់​ស្ត្រី​វិញ បើសិន​ជា​បុរស​មាន​ប្រអប់ជើង​ធំ ចូរ​កុំ​យល់ថា គាត់​នឹង​មាន​លិង្គ​ធំ​ឲ្យសោះ​។

ស្ត្រី​ជា​ច្រើន​ជឿថា បើសិន​ជា​បុរស​នោះ​ខ្ពស់ លិង្គ​គាត់​ក៏​វែង​ជាង​ធម្មតា​ដែរ​។ យ៉ាងណាមិញ អ្នកជំនាញ​ខាង​ជំងឺ​ផ្លូវភេទ​និយាយថា រឿង​នេះ​គ្រាន់តែ​ជា​ការយល់ច្រឡំ​មួយ​ប៉ុណ្ណោះ​។ ប្រវែង​របស់​លិង្គ​គឺ​គ្មាន​អ្វី​ទាក់ទង​នឹង​កម្ពស់ ឬ​ទម្ងន់​របស់​បុគ្គល​នោះឡើយ​។​

ការយល់ច្រឡំ​ដ៏​ពេញនិយម​មួយ​ទៀត​នោះ​គឺថា បុរស​ដែល​ប្រអប់ដៃ​ធំ​ក៏​មាន​ប្រវែង​លិង្គ​វែង​ជាង​ធម្មតា​ដែរ​។ ប៉ុន្តែ រឿង​នេះ​គ្រាន់តែ​ជា​ជំនឿ​មិន​ត្រឹមត្រូវ ហើយ​ក៏​ខុស​ឆ្ងាយ​ពី​ការពិត​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play