សុខភាពស្ដ្រី

ព្យាបាល​អាការៈ​ទល់លាម​កដោយ​ខ្លួនឯង​ក្នុងពេល​មាន​ផ្ទៃពោះ ដែល​គួរតែ​សាកល្បង​

​ការ​ទល់លាមក ពិតជា​មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ច្រើនណាស់​ដែល​យើង​អាច​សាកល្បង​បាន ប៉ុន្តែ​អ្នក​ពិតជា​មិន​អាច​ចេះ​តែ​សាកល្បង​ឡើយ​នៅ​ពេល​ដឹង​ថា​ខ្លួនឯង​មាន​ផ្ទៃពោះ​។ មនុស្ស​ជាច្រើន​អាច​ដោះស្រាយ​ការ​ទល់លាមក​បាន​តាម​រយៈ​ការ​ញ៉ាំ​ល្ហុង កាហ្វេ ឬ​ម្នាស់ ប៉ុន្តែ​របស់​ទាំងនេះ​អាច​បង្ក​ជា​ផលវិបាក​ច្រើន​នៅពេល​កំពុង​តែ​មាន​ផ្ទៃពោះ​។ ដូច្នេះ​បើសិនជា​មាន​ផ្ទៃពោះ​មែន អ្នក​គួរតែ​អាច​សាកល្បង​វិធី​ខាងក្រោម​នេះ​វិញ​៖

ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខៀវស្រស់ៗ​
ចូរ​ព្យាយាម​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខៀវស្រស់ៗ​រយៈពេល​ពីរ​ថ្ងៃ​សិន​។ ផ្លែឈើ​ប្រភេទ​នេះ​មិន​ត្រឹមតែ​ជួយ​បំបាត់​ការ​ទល់លាមក​ទេ តែ​ក៏​សម្បូរ​វីតាមីន C ដែល​ល្អ​បំផុត​ក្នុង​ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​។

ប្រើ​ទឹក​ក្រូចឆ្មា​ក្តៅ​ឧ​ណ្ហៗ​
អ្នកខ្លះ អាច​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទល់លាមក​។ តែ​ដើម្បី​ឲ្យ​លាមក​ធ្វើ​ចលនា​កាន់តែ​លឿន ចូ​រលាយ​ទឹក​ក្រូចឆ្មា​មួយ​ផ្លែ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​ពែង ហើយ​ញ៉ាំ​វា​ទៅ​។ ទោះបីជា​ភេសជ្ជៈ​មួយ​នេះ​មិន​ធ្វើឲ្យ​បន្ទោបង់​ក៏ដោយ តែ​វា​នឹង​ក្លាយទៅជា​ឱសថ​ដ៏​ល្អ​មួយ​ក្នុងការ​បង្កើន​ចំនួន​វីតាមីន C ក្នុង​ខ្លួន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play