សុខភាពស្ដ្រី

​គន្លឹះ​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើដំណើរ​តាម​យន្តហោះ​

​ភាព​រាករូស​គឺជា​ក្តី​បារម្ភ​ដ៏​អាក្រក់​មួយ ហើយ​វា​ក៏​អាច​បណ្តាល​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​បាន​ដែរ​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ហើយ ជាពិសេស​ក្នុង​ពេល​ដឹង​ថា​ខ្លួនឯង​មាន​ផ្ទៃពោះ​តែម្តង​។

​អ្វី​ដែល​កាន់តែ​សំខាន់​ក្នុង​ការផ្តល់​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ពេល​ធ្វើដំណើរ​តាម​យន្តហោះ យក​ល្អ​គួរតែ​អង្គុយ​កៅអី​នៅ​ជួ​ខាងក្រៅ ឬ​ជាប់​នឹង​ផ្លូវ​ដើរ ដើម្បី​ងាយស្រួល​ក្នុងការ​ដើរ​ទៅ​បន្ទប់ទឹក ឬ​ពុត​ពែន​ជើងបាន​។​

ចូរ​ស្លៀក​សម្លៀកបំពាក់​ដែល​ផ្តល់​ផា​សុកភាព និង​ក៏​មិន​ត្រូវ​តឹង​ពេក​ដែរ​។​

ស្ត្រី​មាន​ផ្ទៃពោះ​ដែល​គ្មាន​ផលវិបាក ឬ​បញ្ហា​ណាមួយ​ចំពោះ​កូន​ក្នុង​ផ្ទៃ​ទេ អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ​បាន​ដោយ​មិនបាច់​បារម្ភ​អ្វី​ទាំងអស់ ប៉ុន្តែ​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ជានិច្ច​។​
​ចំពោះ​ខ្សែក្រវ៉ាត់​ពាក្យ​ក្នុង​ពេល​ធ្វើដំណើរ​វិញ នឹង​ជួយ​ទប់​លំនឹង​រាងកាយ​កាន់តែ​ល្អ តែ​គួរតែ​ពាក់​វា​នៅ​ក្រោម​ក្បាលពោះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play