​វីតាមីន ដែល​អាច​បង្ការ​ជំងឺមហារីក​សុដន់​បាន​រហូត​ដល់ ៩០​ភាគរយ​" /> <img src="http://ow.ly/TtMKd" height="1" width="1">​វីតាមីន ដែល​អាច​បង្ការ​ជំងឺមហារីក​សុដន់​បាន​រហូត​ដល់ ៩០​ភាគរយ​

របកគំហើញសុខភាពថ្មីៗ

​វីតាមីន ដែល​អាច​បង្ការ​ជំងឺមហារីក​សុដន់​បាន​រហូត​ដល់ ៩០​ភាគរយ​

​មាន​ទ្រឹស្តី​ច្រើនណាស់​ដែល​រកឃើញ​ថា ការ​កង្វះ​វីតាមីន D មាន​ជាប់ទាក់ទង​នឹង​ជំងឺ​មហារីក​។ ជំងឺមហារីក​សុដន់​គឺជា​ដុំ​សាច់​កាច​មួយ​ប្រភេទ ដែល​អាច​រាលដាល និង​លូតលាស់​ទៅ​ជាលិកា​ជុំវិញ​បាន​។ មាន​កត្តា​ច្រើន​អាច​នាំឲ្យ​កើត​ជាដុំសាច់​មហារី​កនៅ​សុដ​ន់បាន ប៉ុន្តែ​ភាគច្រើន​គឺ​ដំណរ​ពូជ​តែម្តង​។

​ជំងឺមហារីក​សុដន់​គឺជា​ជំងឺមហារីក​ដែល​ធ្វើឲ្យ​ស្ត្រី​ស្លាប់​ច្រើន​ជាង​គេ​ចំណាត់ថ្នាក់​ទី​២​។ ប្រហែល​មាន​ស្ត្រី​ម្នាក់​ក្នុងចំណោម ៨​នាក់​ហើយ​ដែល​នឹង​កើត​ជំងឺ​មហារីក​សុដន់​ក្នុងដំណាក់កាល​ណាមួយ​នៃ​ជីវិត​។

វីតាមីន D ត្រូវបាន​គេ​អះអាងថា​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ជាច្រើន​នៅពេល​និយាយ​ដល់​ជំងឺមហារីក​សុដន់​។ ជាមួយគ្នានេះដែរ កត្តា​របៀប​រស់នៅ​ផ្សេងៗ​ក៏​សំខាន់​ក្នុង​ការបង្ការ​ជំងឺមហារីក​ដែរ ដូចជា ជីវជាតិ ការ​ហាត់ប្រាណ ការគ្រប់គ្រង​ស្ត្រេ​ស និង​គេង​។ ប៉ុន្តែ​សារៈសំខាន់​នៃ​វីតាមីន D ហាក់បីដូចជា​មាន​ការ​រីក​ចម្រើន​នៅ​ពេល​មាន​ការស្រាវជ្រាវ​ថ្មីៗ​ទៅវិញ​។

អ្នកស្រាវជ្រាវ​ជឿថា ៩០​ភាគរយ​នៃ​ជំងឺមហារីក​សុដន់​ធម្មតា​មាន​ជាប់​ទាក់ទង​នឹង​ការ​កង្វះ​វីតាមីន D ដែល​រឿង​នេះ​អាច​បង្ការ​បាន ១០០​ភាគរយ​។

យោង​ទៅតាម​វេជ្ជបណ្ឌិត​ជាច្រើន​មក​ពី​សាកលវិទ្យាល័យ California’s San Diego Morres Cancer Center បានឲ្យដឹងថា សុដន់​អាច​ព្យាបាល​ដោយ​វីតាមីន D​។ បើ​គ្មាន​វីតាមីន D គ្រប់គ្រាន់ ឬ​កង្វះ​វីតាមីន D វា​នឹង​ធ្វើឲ្យ​រចនាសម្ព័ន្ធ​របស់​សុដ​ន់ទៅ​ជា​កំពឹត ហើយ​កោសិក​ជាច្រើ​ននឹង​បំបែក​កូនចៅ​រហូត​ទៅ​ជា​មហារីក​តែម្តង​។​
​ក្រុម​ស្រាវជ្រាវ​មួយ​ក្រុម​បាន​រកឃើញថា ស្ត្រី​ដែល​មាន​កម្រិត 25-hydroxyvitamin D​ក្នុង​ឈាម​ខ្ពស់​អាច​កាត់បន្ថយ​អត្រា​នៃ​ការស្លាប់​រហូតដល់ ៥០​ភាគរយ​ឯណោះ បើសិនជា​យើង​ប្រៀបធៀប​នឹង​ស្ត្រី​ដែល​មាន​សារធាតុ​នេះ​ទាប​ក្នុង​ឈាម​។

ប្រភព​ធម្មជាតិ​នៃ​វីតាមីន D

  • ​ត្រី​កំប៉ុង សា​ឌី​ន និង​ធូ​ណា​
  • ​ត្រី​សម្បូរ​ខ្លាញ់​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន D ដែរ ដូចជា ត្រី​សាល​ម៉ុង​ជាដើម​
  • ​ផ្សិត​
  • ​ពន្លឺព្រះអាទិត្យ​
  • ​ទឹកដោះគោ​គ្រប់​ប្រភេទ​
  • ​ស៊ុត​ផ្នែក​កណ្តាល​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play