ជំងឺទូទៅ

ក្រោយ​ហាត់ប្រាណ​រួច ចេះ​តែ​ឈឺ​សាច់ដុំ គួរ​ធ្វើ​ដូច​ម្តេចទៅ​?

​តើ​អ្នក​ចូលចិត្ត​ការ​ហាត់ប្រាណ​ដែរ​ទេ​? ប៉ុន្តែ​មិន​ចូលចិត្ត​សោះ​ការឈឺចាប់​នៅ​សាច់ដុំ​ក្រោយ​ពី​ហាត់​រួច​។ មានរឿង​ច្រើនណាស់​ដែល​អាច​ធ្វើបាន​ដើម្បី​ការពារ​កុំឲ្យ​ឈឺ​សាច់ដុំ​ខ្លាំង ឬ​កាត់​បន្ថយ​ការ​ហើម​សាច់ដុំ​បាន ជា​ពិសេស​ក្រោយពី​ហាត់ប្រាណ​បែប រត់​យឺតៗ ហែល​ទឹក លើក​ដំ​ដែក ឬ​លំ​ហាត់ប្រាណ​ផ្សេងៗ​ទៀត​។ ខាងក្រោម​នេះ​គឺជា​រឿង​ឆ្លាត​វៃ​បំប​ផុត​មួយចំនួន​ដែល​អ្នក​គួរតែ​ធ្វើ​ដើម្បី​កាត់បន្ថយ​ការឈឺ​សាច់ដុំ​ក្រោយ​ពី​ហាត់ប្រាណ​រួច​៖

  • ​ចូរ​ធ្វើ​ចលនា​ពុត​ពែន​សាច់ដុំ​ក្រោយ​ពី​ហាត់​រួច ព្រោះ​វា​នឹង​ជួយ​បង្កើន​ល្បឿន​នៃ​ការ​របួស​នៅ​សាច់ដុំ​ទាំងនោះ​
  • ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន តែ​ញ៉ាំ​តិចៗ​
  • ​ងូតទឹក​ក្តៅ​ឧណ្ហៗ​
  • ​ប្រើ​វិធី​ម៉ាស្សា​នៅ​លើ​សាច់ដុំ​ដែល​ឈឺ​នោះ​
  • ​បង្កើន​ការ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​
  • ​ញ៉ាំ​កាហ្វេ ឬ​តែមួយ​ពែ​ក​មុន​ពេល​ហាត់ប្រាណ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី02  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play