ជំងឺទូទៅ

ចង់​សប្បាយចិត្ត គួរតែ​ព្យាយាម​ធ្វើ​រឿង​ទាំង​នេះ​ឲ្យបាន​ច្រើន​

​សុភមង្គល​អាច​កើតមានឡើង​តាមរបៀប និង​ទម្រ​ង​ជាច្រើន​ប្រភេទ​។ វា​ក៏​ជា​គោលបំណង​របស់​មនុស្ស​ទាំងឡាយ​នៅ​លើ​លោក​នេះ​ដែរ ហើយ​មនុស្ស​គ្រប់គ្នា មិន​ថា គេ​ឬ​ខ្ញុំ​ទេ សុទ្ធ​តែ​ចង់​បាន​ជីវិត​បែបនេះ​ទាំងអស់​។ ជា​អ​កុសល្យ មនុស្ស​យើង​គ្រប់​គ្នា​មិន​ប្រាកដ​ជា​ទទួលបាន​សុភមង្គល​ទាំងអស់​ឡើយ ព្រោះតែ​កត្តា​ជាច្រើន​ជា​ឧបសគ្គ​។ បើសិន​ជា​អ្នក​ចង់​ទទួល​បាន​ភាព​រីករាយ សប្បាយចិត្ត ជាមួយនឹង​អារម្មណ៍ល្អ​ជាប់​រហូត​នោះ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​រឿង​ខាងក្រោម​នេះ​ឲ្យបាន​ច្រើន​តាមតែ​អាច​ធ្វើទៅបាន​៖

  • ​ត្រូវ​មាន​អារម្មណ៍ និង​ដឹងគុណ​ចំពោះ​មនុស្ស​ដែល​បាន​ធ្វើ​ល្អ​ចំពោះ​យើង​ជា​និច្ច​
  • ​ការ​ញញឹម​បាន​ច្រើន​ក៏​ជា​សកម្មភាព​ជួយ​ជំរុញ​ដល់​អារម្មណ៍​នៃ​ភាព​សប្បាយចិត្ត និង​រីករាយ​ក្នុង​ជីវិត​ដែរ ដូច្នេះ​ចូរ​ញញឹម​ឲ្យបាន​ច្រើន​
  • ​ការស្ម័គ្រចិត្ត​ផ្តល់​ពេលវេលា ការខិតខំ​ប្រឹងប្រែង និង​លុយកាក​មួយចំនួន​ដល់​បុគ្គល ឬ​ស្ថាប័ន​ដែល​ត្រូវការ​ចាំបាច់ អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ​ចិត្តបាន​ដែរ​
  • ​វិធីសាស្ត្រ​ដ៏​ងាយស្រួល និង​សាមញ្ញ​បំផុត​ក្នុង​ការជំរុញ​ដល់​អារម្មណ៍ល្អ​គឺ​ការ​ហាត់ប្រាណ​
  • ​ថ្វី​ត្បិត​តែ​បច្ចេកវិទ្យា​សម័យ​បច្ចុប្បន្ន​កំពុងតែ​រីកចម្រើន និង​ជួយ​ឲ្យ​មនុស្ស​ជាច្រើន​ទាក់ទង និង​ស្គាល់គ្នា​បាន​ច្រើន​តាម​បណ្តាញ​សង្គម​ក៏ដោយ​ប៉ុន្តែ​បើសិន​ជា​អ្នក​ចង់​បាន​សេចក្តីសុខ​ពិត និង​រីករាយ​ពិត យក​ល្អ​គួរតែ​កាត់បន្ថយ​ការប្រើប្រាស់​ពេលវេលា​លេង​ក្នុង​បណ្តាញ​សង្គម និង​ទូរស័ព្ទ​ឆ្លាត​វៃរ​បស់​អ្នក​ខ្លះ​ទៅ​
  • ​ការ​សាង​ទំនាក់ទំនង​ល្អៗ​ជាមួយ​មនុស្ស​ជុំវិញខ្លួន​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការបង្កើន​ភាព​រីក​រាយ​ក្នុង​ជីវិត​ផង​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play