ជំងឺទូទៅ

​ឧស្សាហ៍​អស់កម្លាំង​មែន​ទេ អញ្ចឹង​គួរតែ​ញ៉ាំ​អាហារ​ទាំងនេះហើយ​

​ការ​អស់កម្លាំង គឺជា​អារម្មណ៍​នៃ​ភាព​នឿយហត់ និង​ខ្សោយ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ មាន​កត្តា​ច្រើនណាស់​ដែល​នាំ​ឲ្យ​មនុស្ស​ម្នាក់​ទៅ​ជា​អស់កម្លាំង ដូចជា របៀប​រស់នៅ ជំងឺ​ផ្លូវកាយ និង​បញ្ហា​ផ្លូវចិត្ត​ជាដើម​។ របៀប​រស់នៅ​ដែល​មិន​ផ្តល់​សុខភាព ដូច​ជា​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន ហាត់ប្រាណ​ច្រើន រស់នៅ​បែប​អសកម្ម គេង​មិន​គ្រប់គ្រាន់ និង​របប​អាហារ​មិន​ផ្តល់​សុខភាព សុទ្ធតែ​នាំឲ្យ​អស់​កម្លាំងបាន​ទាំងអស់​។

​ចំពោះ​ជំងឺ​ដែល​ច្រើនតែ​បណ្តាលឲ្យ​អស់កម្លាំង អាចជា មហារីក ជំងឺ​តម្រងនោម ជំងឺ​បេះដូង ខ្សោយ​ថ្លើម ធាត់​ជ្រុល ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ និង​ជំងឺ​នៅ​ក្រ​ពេញទី​រ៉ូ​អ៊ីត​ជាដើម​។

រោគ​សញ្ញា​ដ៏​សំខាន់​នៃ​ការ​អស់កម្លាំង​គឺ មាន​ភាព​នឿយហត់​ក្រោយពី​ធ្វើ​សកម្មភាព​ផ្លូវកាយ ឬ​ចិត្ត​តិចតួច​រួច​។ រោគសញ្ញា​ផ្សេងៗ​ទៀត​ដែល​ជាប់ទាក់ទង​នឹង​ការ​អស់កម្លាំង​ដែឬ​នោះ​គឺ ពិបាក​ផ្ចង់អារម្មណ៍ វិលមុខ ឈឺក្បាល ឆេវឆាវ មិន​ឃ្លាន​អាហារ ឈឺ​សាច់ដុំ និង​អារម្មណ៍មិនល្អ​។

បើសិនជា​ការ​អស់កម្លាំង​បង្កឡើង​ដោយ​កត្តា​ផ្លូវកាយ ផ្លូវចិត្ត និង​អារម្មណ៍ អ្នក​អាច​បង្កើន​ថាមពល​ឡើងវិញ​តាមរយៈ​ការ​ញ៉ាំ​អាហារ​ណាមួយ​ដូចខាងក្រោម​នេះ​៖

  • ​ផ្លែ​ឪឡឹក​
  • ​យ៉ា​អួ​
  • ​គ្រាប់​ល្ពៅ​
  • ​តែ​បៃតង​
  • ​ចេក​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី03  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play