របកគំហើញសុខភាពថ្មីៗ

​ជឿ​ទេ​ថា បាយ​ស​មួយ​កូនចាន​គោម ស្មើ​នឹង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ពីរ​កំប៉ុង​!!!

​នៅពេល​យើង​និយាយ​អំពី​វិធី​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម មនុស្ស​ភាគច្រើន​គឺ​ខ្វល់​ជាងគេ​លើ​អាហារ​មាន​ជាតិ​ផ្អែម​តែ​ម្តង​។ ខណៈពេលដែល ការចៀសវាង​ការ​ញ៉ាំ​អាហារ​ផ្អែមៗ មាន​មនុស្ស​ជាច្រើន​មិ​បានដឹង​អំពី​អាហារ​ដែល​គេ​ញ៉ាំ​រាល់ថ្ងៃ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ទេ ជាពិសេស​ការ​ញ៉ាំ​បាយ​ស ដែល​ជា​អាហារ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ​យើង​តែម្តង​។

​តាម​ការស្រាវជ្រាវ​នាពេល​បច្ចុប្បន្ន​នេះ​បាន​រកឃើញ​នូវ​រឿង​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ​គឺថា បាយ​ស​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃនេះ ពោរពេញ​ទៅដោយ​ជាតិ​អាមីដុង ដែល​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម​។

លោក Zee Yoong Kang ប្រធាន​ប្រតិបត្តិ​នៃ Health Promotion Board បានបង្ហាញ​ថា នៅពេល​យើង​ញ៉ាំ​បាយ​ស​ជា​រៀងរាល់ថ្ងៃ អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​រហូតដល់ ១១​ភាគរយ​ឯណោះ​។ ប៉ុន្តែ ហេតុអ្វី​បានជា​បាយ​សចឹង​គ្រោះថ្នាក់​ម្លេះ​? ដោយ​ផ្អែក​ទៅ​តាម​ការស្រាវជ្រាវ​មកពី Harvard School of Public Health ដែល​ធ្វើការ​សិក្សា​រហូតដល់ ២០​ឆ្នាំ និយាយថា បាយ​ស​មិនមែន​ញ៉ាំ​ច្រើន​មាន​សុវត្ថិភាព​ដូច​មនុស្ស​ជាច្រើន​គិត​ឡើយ ព្រោះតែ​៖

  • ​បាយ​ស​មួយ​ចានគោម​តូច​មួយ​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត​យ៉ាងហោចណាស់ ២​ដង​នៃ​ជាតិ​ផ្អែម​ក្នុង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​មួយ​កំប៉ុង​។ រឿង​នេះ​ចាត់ទុកថា​អាក្រក់​ដោយសារតែ កាបូ​អ៊ី​ដ្រាត​នឹង​បំ​លែង​ទៅ​ជាជាតិ​ស្ករ​នៅ​ពេល​ចូល​ដល់​ក្នុង​ពោះវៀន ដូច្នេះ​បើ​សិន​ជា​ញ៉ាំ​ច្រើន វា​នឹង​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ជាមិនខាន​។​
  • ​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ អ្នក​ប្រាកដជា​ដឹង​ហើយ​ថា​វា​មិនល្អ​ចំពោះ​អ្នក​ឡើយ​។
  • ​កាលនា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​កាន់តែច្រើន តាមរយៈ​ការ​ញ៉ាំ​បាយ​ស​រាល់ថ្ងៃ វា​អាច​ធ្វើឲ្យ​តម្រងនោម​ខូច​បាន ហើយ​ជំងឺ​ទឹកនោម​ផ្អែម​អាច​នឹង​ចាប់ផ្តើម​កើតមាន​។​

​ជា​អ​កុសល្យ ប្រជាជន​ខ្មែរ​យើង​នេះ​ឯង​ដែល និយម​ញ៉ាំ​បាយ​ស​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​វា​ក៏​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​កាន់តែ​ខ្ពស់​ផង​ដែរ​។ អ្វី​ដែល​កាន់តែ​អាក្រក់​នោះ​គឺថា យើង​គ្រប់គ្នា​នឹង​ប្រឈម​ជំងឺ​ទឹកនោម​ផ្អែម​កាន់តែខ្លាំង​កាលណា​ញ៉ាំ​បាយ​ស​កាន់តែច្រើន​។ យ៉ាងណាមិញ យើ​អាច​កាត់បន្ថយ​ការប្រឈមមុខ​នេះ​បាន​ច្រើន​រហូត​ដល់ ២០​ភាគរយ តាមរយៈ​ការ​ញ៉ាំ​អង្ករសម្រូប​ជំនួស​វិញ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ stethnews

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play