សិច

រៀបការ​ហើយ​ចេះតែ​សោះកក្រោះ​រឿង​លើ​គ្រែ តើ​គួរ​ដោះស្រាយ​បែបណា​?

​តើ​ភាពស្និទ្ធស្នាល និង​ការរីករាយ​នៅលើ​គ្រែ​សម្រាប់​អ្នក​កំពុងតែ​មាន​ភាព​សោះកក្រោះ​មែន​ទេ ទោះបីជា​រៀបការ​រួចហើយ​ក៏​ដោយ​? ធម្មតា សម្រាប់​មនុស្ស​មាន​គ្នា​ក្នុង​ជីវិត​បែប​នេះ​ច្រើនតែ មាន​ភាព​រីករាយ​ជានិច្ច​ចំពោះ​រឿង​លើ​គ្រែ ប៉ុន្តែ​បើសិនជា​មិន​អាច​ទទួល​បាន​ដូច​ចិត្ត ឬ​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​ជាមុន​មែននោះ យក​ល្អ​គួរតែ​គិតគូរ​ពី​វិធី​ដោះស្រាយ​ដូចខាងក្រោម​នេះ​ទៅ​៖

ស្វែងរក​មូលហេតុ​នាំ​ឲ្យ​ជីវិត​សិច​ប្រែប្រួល​
អ្នក​អាច​ប្រែ​សម្រួល និង​ផ្តល់​ភាពស្និទ្ធស្នាល​របស់​អ្នក​កាន់តែ​ខ្លាំងក្លា ជាង​មុន​បាន តាមរយៈ​ការ​ធ្វើ​ខ្លួន​ឲ្យ​ស្មោះត្រង់ ជំនួស​ឲ្យ​ការ​ច្រណែន ឬ​កុំ​ខ្វល់​អំពី​អារម្មណ៍​របស់​ខ្លួនឯង​។ ដូច្នេះ​ចូរ​ស្វែងរក​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នកលែង​ចង់​រួមភេទ និង​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ទាំងនោះ​ទៅ​។ ចូរ​ប្រាកដថា អ្នក​មិន​បាន​បង្កើត​ជា​ឡេស​អ្វី​ទាំងអស់​ក្នុង​ការ​មិន​ចង់​រួមភេទ​ជាមួយ​ដៃគូ​។ ចូរ​រួមភេទ​ឲ្យបាន​ទៀងទាត់​ឲ្យបាន​កាន់តែ​ច្រើន​តាម​តែ​អាច​ធ្វើទៅបាន​ដើម្បី​ជីវិត​ផ្លូវភេទ​កាន់តែ​រស់​រវើក​ថែម​ទៀត​។

រៀបចំ​កាលវិភាគ​សម្រាប់​ការ​គេង​ជាមួយគ្នា​
ជាមួយ​នឹង​ជីវិត​ពោរពេញ​ទៅដោយ​ភាព​មមាញឹក វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការស្វែងរក​ឱកាស​ដ៏​សមស្រប​ដែល​នៅសល់​ដើម្បី​រួម​ភេទ​ជាមួយ​ប្តី ឬ​ប្រពន្ធ​បាន​ភ្លាមៗ​ណាស់​។ ប៉ុន្តែ​វា​នឹង​អាច​កើតមាន​បាន​បើសិនជា​អ្នក​មាន​គំនិត​រៀបចំ​កា​ល​វិភាគ​ណាត់​ជួប​គ្នា​ដើម្បី​រួម​ភេទ​ជាមួយ​ដៃគូ និង​ឲ្យដៃ​គូ​ដឹងថា​ពេលណា​អ្នក​ទំនេរ​សម្រាប់​រឿងនេះ​។

ធ្វើឲ្យ​ដៃ​គូ​មានអារម្មណ៍​
សិច​គឺជា​អ្វីៗ​ជាច្រើន​ក្រៅពី​បន្ទប់​គេង​ទៅទៀត​។ ដូច្នេះ​ចូរ​ស្វែងរក​មធ្យោបាយ​ទាំងឡាយ​ណា​ដើម្បី​ធ្វើឲ្យ​ដៃ​គូមាន​អារម្មណ៍​សម្រាប់​រឿង​លើ​គ្រែ​ពេញ​មួយ​ថ្ងៃ​។ ចូរ​ប្រើ​ដៃ​ក្រសោប​ខាង​ប្រុស​នៅ​ពេល​គាត់​កំពុង​តែ​មើល​ទូរទស្សន៍ ឬ​ផ្ញើរ​សាឲ្យ​គាត់​នៅ​ពេល​គាត់​នៅ​កន្លែងធ្វើការ​។ ចូរ​បង្កើត​ជា​ចំណុចរសើប​មួយ​បង្ហាញ​ដៃគូ​ថា គាត់​តែងតែ​មាន​អារម្មណ៍​ចំពោះ​រឿង​លើ​គ្រែ​ជាមួយ​អ្នក​ជានិច្ច​។

បង្កើន​អារម្មណ៍​
បើសិន​ជា​អ្នក និង​ដៃគូ​មិន​មាន​អារម្មណ៍​ដូច​កាលពី​មុន​ទេ វា​អាច​នឹង​ដោះស្រាយ​បាន​តាមរយៈ​ការប្រើ​អារម្មណ៍​បន្ថែម​។ ចូរ​សាកល្បង​បើក​ចម្រៀង​រ៉ូ​ម៉ែន​ទិ​ក និង​បង្កាត់​កិច្ច​សន្ទនា​គ្នា​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​។

ប្រើ​ក្បាច់​ថ្មី​
វា​ពិតជា​រឿង​មួយ​ងាយ​ណាស់​ក្នុង​ការប្រើ​ទម្លាប់​រួមភេទ​បែប​ដដែលៗ ដូច្នេះ យក​ល្អ​គួរតែ​ព្យាយាម​អ្វី​ដែល​ថ្មី ជាបិសេស​ការប្រើ​ក្បាច់​រួមភេទ​ដែល​ថ្មីៗ​វិញ​។ ចូរ​ពិភាក្សា​ជាមួយ​ដៃគូ​អំពី​ការចង់បាន​របស់​អ្នក និង​ឲ្យដៃ​គូ​ដឹងថា​អ្នក​កំពុងតែ​ចង់​សាកល្បង​អ្វីៗ​ដែល​ថ្មី​។ ដូច្នេះ​ជីវិត​ផ្លូវភេទ​របស់​អ្នកនឹង​កើន​តែ​ស្រស់បំព្រង​វិញ​ជាមិនខាន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី04  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play