ឳសថ

សារៈសំខាន់ និង​អ្វី​ដែល​អ្នក​មិន​ធ្លាប់​ដឹង​អំពី វីតាមីន B

​វីតាមីន B កំ​ផ្លេច គឺជា​វីតាមីន​មួយក្រុម​ដែល​បង្កើតឡើង​ដោយ​វីតាមីន B ៨​ប្រភេទ​ខុសៗ​គ្នា ដែល​វា​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​វីតាមីន​រលាយ​ក្នុង​ទឹក​។ វីតាមីន​ទាំង ៨​នេះ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បង្កើន​ថាមពល​ក្នុង​រាងកាយ​តាមរយៈ​ការរំលាយ​អាហារ​ទៅជា​ថាមពល​។

​វី​តា​មីនេះ​នេះ​សុទ្ធតែ​សំខាន់​ទាំងអស់​ក្នុង​ការផ្តល់​នូវ​ការលូតលាស់ និង​ធំធាត់ ព្រមទាំង​ត្រូវ​បាន​អ័រម៉ូន កោសិកា​គ្រាប់​ឈាម និង​ប្រព័ន្ធ​សរសៃប្រសាទ​យក​ទៅ​ប្រើប្រាស់​។ ដូច្នេះ​យក​ល្អ​គួរតែ​យល់ថា សមាជិក​នៃ​ក្រុម​វីតាមីន B នី​មួយៗ​មាន​អ្វីខ្លះ មាន​ប្រភព​មក​ពី​ណា​ខ្លះ​។

B1
•​    ​មានឈ្មោះ​ម្យ៉ាងទៀត​ហៅថា Thiamine
•​    ​ជួយ​បង្ការ​ភាព​ស្ត្រេ​ស​
•​    ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​
•​    ​បង្កើត​កោសិកា​ថ្មីៗ​ក្នុង​រាងកាយ​
•​    ​មនុស្ស​យើង​កម្រ​កង្វះ​វីតាមីន​នេះ​ណាស់ តែបើ​មាន​មែន វា​នឹង​ធ្វើឲ្យ​មាន​ជំងឺសរសៃប្រសា​ទ​ជាពិសេស Encephalopathy
•​    ​ប្រភព​ដ៏​ល្អ​បំផុត​៖ សណ្តែកដី និង​ស្ពៃ​ស្ពីណា​ច​

B2
•​    ​មានឈ្មោះ​ម្យ៉ាងទៀត​ហៅថា Riboflavin
•​    ​ជា​អង់​ទី​អុកស៊ី​ដង់​សម្រាប់​ប្រឆាំ​ង​នឹង​រ៉ាឌីកាល​សេរី​
•​    ​បង្ការ​ជំងឺ​បេះដូង​
•​    ​ទប់ស្កាត់​ឥទ្ធិពល​នៃ​ភាព​ចាស់​មុន​អាយុ​
•​    ​ជួយ​ដល់​ការផលិត​គ្រាប់​ឈាម​ក្រហម​
•​    ​កង្វះ​វីតាមីន​នេះ​អាច​បណ្តាល​ឲ្យ​ជ្រុះស​ក់ កង្វះ​គ្រាប់​ឈាម បញ្ហា​លើ​ស្បែក និង​ជំងឺថ្លើម​
•​    ​ប្រភព​ដ៏​ល្អ​បំផុត​៖ យ៉ា​អួ ស៊ុត ស្ពៃ​ស្ពីណា​ច ផ្លែ​អាល​ម៉ុន និង​សណ្តែកសៀង​

B3
•​    ​មានឈ្មោះ​ម្យ៉ាងទៀត​ហៅថា Niacin
•​    ​ជួយ​ពង្រឹង​ដល់រ​បត់​ឈាម​រត់​
•​    ​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​
•​    ​ផលិត​អ័រម៉ូន​
•​    ​កង្វះ​វីតាមីន​នេះ​អាច​បណ្តាល​ឲ្យ គេង​មិន​លក់ រាក​រូស ខ្សោយ និង​ប្រេះ​ស្បែក​
•​    ​ប្រភព​ដ៏​ល្អ​បំផុត​៖ បន្លែ​ពណ៌​បៃតង ស៊ុត ទឹកដោះគោ និង​សណ្តែក​

B5
•​    ​មានឈ្មោះ​ម្យ៉ាងទៀត​ហៅថា Pantothenic Acid
•​    ​ជួយ​បង្កើន​ថាមពល​
•​    ​ជួយ​បំបែក​កាបូ​អ៊ី​ដ្រាត និង​ខ្លាញ់​
•​    ​ជួយ​ផលិត​អ័រម៉ូន​ភេទ​ប្រុស​តេស្តូ​ស្តេ​រ៉ូន និង​ផ្សេងៗ​ទៀត​
•​    ​អ្នកជំងឺ​កម្រ​នឹង​កង្វះ​វីតាមីន​នេះ​ណាស់ តែបើ​មាន​គឺ​បណ្តាល​ឲ្យ​កើតមុន​ធ្ងន់ធ្ងរ​។​
•​    ​ប្រភព​ដ៏​ល្អ​បំផុត​គឺ​៖ ផ្លែ​ប័រ ពពួក​គ្រាប់​បន្លែង​មាន​សំបក សាច់ និង​ស៊ុត​

B6
•​    ​មានឈ្មោះ​ម្យ៉ាងទៀត​ហៅថា Pyridoxine
•​    ​ជួយ​សម្រួល​ដល់​កម្រិត Homocysteine
•​    ​ជួយ​ផលិត​អ័រម៉ូន​មួយចំនួន​
•​    ​ជួយ​ជំរុញ​ដល់​អារម្មណ៍​កាន់តែ​ល្អ​
•​    ​ការ​កង្វះ​វីតាមីន​មួយ​នេះ អាច​បណ្តាលឲ្យ​មាន​ការរ​លា​ក​រ៉ាំរ៉ៃ និង​បញ្ហា​សរសៃប្រសាទ​បាន​។​
•​    ​ប្រភព​ដ៏​ល្អ​បំផុត​៖ សាច់មាន់ ត្រី​សាល​ម៉ុង សណ្តែក អង្ករ​សម្រូប ការ៉ុត និង​គ្រាប់​ផ្កា​ឈូករ័ត្ន​

B7
•​    ​វីតាមីន​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​វីតាមីន​សម្រស់ ព្រោះ​រាល់​ផលិតផល​ថែរ​សម្រស់​ក្រចក សក់ និង​ស្បែក​សុទ្ធតែ​មាន​វា​ទាំងអស់​
•​    ​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​
•​    ​ជួយ​ជំរុញ​ដល់​ការលូតលាស់ និង​ធំធាត់​ធម្មតា​របស់​ទារក​ក្នុង​ផ្ទៃ​
•​    ​កង្វះ​វីតាមីន​មួយ​នេះ​គឺ​ផ្តល់​ហានិភ័យ​ដល់​ទារក​ក្នុង​ផ្ទះ និង​បង្ក​ជា​ការ​មិន​លូតលាស់​តែម្តង​
•​    ​ប្រភព​ដ៏​ល្អ​បំផុត​៖ ត្រី ដំឡូង​បារាំង និង​គ្រាប់​ផ្លែឈើ​

B9
•​    ​វា​មាន​ឈ្មោះ​ម្យ៉ាងទៀត​ហៅថា Folate ឬ Folic Acid
•​    ​ត្រូវបាន​គេ​ប្រើ​ដើម្បី​ជំរុញ​ដល់​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ ព្រោះ​វា​អាច​បង្កា​រការ​ខូច​សរសៃប្រសាទ​លើ​ទារក​មិនទាន់​កើត​បាន​
•​    ​វា​ក៏​មាន​ប្រយោជន៍​ក្នុង​ការជំរុញ​ដល់​ការលូតលាស់​ខួរក្បាល និង​ការចងចាំ​ល្អ និង​កាត់បន្ថយ​ភាព​ស្ត្រេ​សដែរ​
•​    ​កង្វះ​ជីវជាតិ​មួយ​នេះ​អាច​បណ្តាល​ឲ្យ កង្វះ​គ្រាប់​ឈាម​
•​    ​ប្រភព​ដ៏​ល្អ​បំផុត​៖ បន្លែ​ពណ៌​បៃតង​ចាស់ ត្រី​សាល​ម៉ុង និង​ទឹកដោះគោ​

B12
•​    ​ឈ្មោះ​វា​ម្យ៉ាងទៀត​ហៅថា Cobalamin ដែល​វា​ត្រូវ​ការធ្វើការ​ជាមួយនឹង B9 ដើម្បី​បង្កើត​គ្រាប់​ឈាមក្រហម​បាន​
•​    ​កង្វះ​ជីវជាតិ​មួយ​នេះ អាច​បណ្តាលឲ្យ​កើត​ជំងឺ​កង្វះ​គ្រាបឈាម Macrocytic Aniema, បាត់បង់​ការចងចាំ និង​ជំងឺសរសៃប្រសាទ​ចុងដៃ​ចុងជើង​
•​    ​ប្រភព​ដ៏​ល្អ​បំផុត​៖ ត្រី សត្វ​មាន​សំបក សាច់គោ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​

ខណៈពេល​ដែល​យើង​អាច​ទទួលបាន​វីតាមីន​ទាំងអស់​ខាងលើ​តាមរយៈ​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​វីតាមីន ការ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន B កំផ្លេច​អាច​ផ្តល់​នូវជីវជាតិ​ផ្តល់​សុខភាព​ដែល​រាងកាយ​ត្រូវការ​បាន​គ្រប់គ្រាន់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ stethnews

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play