ជំងឺទូទៅ

​ក្រពេញ​ទី​រ៉ូ​អ៊ីត​ធ្វើការ​ខុសធម្មតា មាន​អ្វី​ប្រែប្រួល​ខ្លះទៅ​?

​ក្រពេញ​ទី​រ៉ូ​អ៊ីត​ជាក្រ​ពេញ​មួយ​ដែលស្ថិតនៅក្បែរ ឬ​ក្រោម​គ្រាប់ពោត​របស់​យើង (Adam’s Apple) ដែល​ស្ថិតនៅ​បំពង់ក ហើយ​វា​មាន​រាងដូចជា​មេអំបៅ​អញ្ចឹង​។ ថ្វី​ត្បិត​តែ​ក្រពេញ​នេះ​មិនធំ​ក៏ដោយ តែ​មុខងារ​របស់​វា​គឺ​ធំធេញ​ណាស់​សម្រាប់​រាងកា​យទាំង​មូល​។ គ្រូពេទ្យ​ជាច្រើន​និយាយថា ក្រពេញ​ទី​រ៉ូ​អ៊ីតជា​អ្នកសម្របសម្រួល​ដល់​រាងកាយ និង​ការរំលាយ​អាហារ​ទាំងអស់​ក្នុង​ខ្លួន ហើយ​វា​ក៏​គួរតែ​ត្រូវបាន​គេ​ព្យាបាល​ឲ្យបាន​ល្អ​ដែរ​នៅ​ពេលវា​មាន​ជំងឺ ដើម្បី​បង្ការ​កុំឲ្យ​មាន​ការខូច​មុខងារ​ណាមួយ​ក្នុង​ខ្លួន និង​ជំងឺ​ធ្ងន់ធ្ងរ​ក្នុង​ខ្លួន​។ ការ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​តអាច​កើតឡើង​បាន​ដោយសារ​តែ​ការរំខាន​នៃ​សីតុណ្ហភាព​របស់​រាងកាយ កា​ឡូរី ឬ​ថាមពល​ជាដើម​។

​ការ​សិក្សា​មួយចំនួន​បង្ហាញ​ថា មាន​មនុស្ស​ច្រើន​ណាស់​នៅ​ទូទាំង​ពិភពលោក​កំពុងតែ​មាន​បញ្ហា​នៅ​ក្រពេញ​ទី​រ៉ូ​អ៊ីត ហើយក៏​មាន​មនុស្ស​ច្រើន​ដែរ​ដែល​ដឹង​អំពី​រឿងនេះ​។

ការ​កង្វះ​អ័រម៉ូន​ក្រពេញ​ទី​រ៉ូ​អ៊ី​តអាច​កើតមាន​ទាំង​ប្រុស​ទាំងស្រី ដោយ​មិន​ប្រកាន់​តែ​គាត់​មាន​អាយុ​ប៉ុន្មាន ឬ​មាន​ជំងឺ​អ្វី​បន្ថែម​ឡើយ​។ ចំពោះ​អា​ការៈដែល​កើតមាន​ជា​ញឹកញាប់​ដែល​បញ្ជាក់ថា កំពុងតែ​កង្វះ​អ័រម៉ូន​ក្រពេញ​មួយ​នេះ​មានដូចជា​៖
•​    ​បាក់​ទឹកចិត្ត​
•​    ​សក់​ស្ងួត​
•​    ​មាន​បញ្ហា​នៅ​ស្បែក​
•​    ​អស់កម្លាំង​
•​    ​បាត់បង់​ការចងចាំ​
•​    ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​
•​    ​អារម្មណ៍​មិន​ល្អ​
•​    ​សម្លេង​ស្អក និង​ទល់លាមក​
•​    ​ចាញ់​ត្រជាក់​

បើសិន​ជា​អ្នក​កំពុងតែ​មាន​អាការៈ​មួយចំនួន​ដូច​ខាងលើ​មែន យក​ល្អ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ទៅលើ​មុខងារ​ក្រពេញ​ទី​រ៉ូ​អ៊ីត និង​ធ្វើតេស្ត​មើល​កម្រិត​អ័រម៉ូន​នេះ​ទៅ​។ អ្នក​ក៏​អាច​ចាប់ផ្តើម​លេបថ្នាំ​វីតាមីន​ចម្រុះ​ដើម្បី​ជួយ​បង្ការ​បញ្ហា​ផ្សេងៗ និង​ពង្រឹង​ដល់​ការងារ​របស់​ក្រពេញ​ទី​រ៉ូ​អ៊ីត​បន្ថែម​បានដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ justbeontop

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play