ចេះ​តែ​ហើមពោះ អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ដ៏​គ្រោះថ្នាក់ ..." /> ​<img src="http://ow.ly/TtMKd" height="1" width="1">ចេះ​តែ​ហើមពោះ អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ដ៏​គ្រោះថ្នាក់ ...

ជំងឺទូទៅ

ចេះ​តែ​ហើមពោះ អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ដ៏​គ្រោះថ្នាក់ ...

​ការ​ហើមពោះ ជាទូទៅ​កើតឡើង​នៅ​ពេល​អ្នក​ញ៉ាំ​អាហារ​ច្រើនៗ​ជ្រុល ឬ​អាច​ពេល​ខ្លះ​ជា​អាការៈ​ក្រពះ​កិន​មិន​ស្រួល​ដែរ​។ យ៉ាងណាមិញ ការ​ហើមពោះ​ញឹកញាប់​ពេក អាច​បណ្តាលមកពី​មាន​អ្វីមួយ​ខុស​ប្រក្រតី​ច្រើន និង​កាន់តែ​គ្រោះថ្នាក់​នោះ​គឺ​ជំងឺមហារីក​នៅ​ពីក្រោយ​តែ​ម្តង​។

​ខាងក្រោម​នេះ​គឺ​ជា​ជំងឺ​ដែល​អ្នក​គួរតែ​គិត​ដល់​ផង​គ្រប់​ពេល​ដែល​ហើមពោះ​ញឹកញាប់​ខុសពី​ធម្មតា​៖

  1. ​ជំងឺ​ទាច​ទឹក​៖ ហើមពោះ​ដូច​មាន​ផ្ទៃពោះ​អញ្ចឹង ហើយ​វា​គឺជា​សញ្ញា​ធ្ងន់ធ្ងរ​មួយ​នៃ​ជំងឺ​ថ្លើម​
  2. ​ស្រក​ទម្ងន់​៖ រឿង​នេះ​អាច​ជា​សញ្ញា​ដ៏​ធ្ងន់ធ្ងរ​មួយ​នៃ​ជំងឺមហារីក​ក្នុង​ពោះវៀន ដែល​ជាហេតុ​នាំ​ឲ្យ​សុំ​សាច់​នោះ​ដុះ​ទល់នឹង​ក្បាលពោះ​
  3. ក្តៅខ្លួន​៖ ហើមពោះ​កើត​ឡើង​ជាមួយ​នឹង​ក្តៅខ្លួន អាច​បញ្ជាក់​ថា ជា​ការបង្ក​រោគ ឬ​ការ​រលាក​មួយចំនួន​ហើយ​
  4. ​មហារីក​លំពែង ក្រពះ ក្រពេញ​អូ​វ៉ែ ស្បូន​៖ កាលណា​មាន​ដុំ​សាច់​មហារីក​នៅលើ​សរីរាង្គ​ទាំងនេះ វា​នឹង​លូត​ធំ​ទៅៗ​រហូត​ដល់​រុញ​ក្បាលពោះ​ដូច​ហើមពោះ​អញ្ចឹង​
  5. ​ការ​រលាក​ក្នុង​អាង​ត្រគាក​៖ ការបង្ក​រោគ​នៅ​ក្រពេញ​អូ​វ៉ែ ឬ​បំពង់​ដៃ​ស្បូន ភាគច្រើន​ជា​ជំងឺ​កាមរោគ​ដែល​បង្កឡើង​ដោយ មេរោគ​ប្រមេះទឹកបាយ និង​ទឹកថ្លា ហើយ​ករណី​ទាំងនេះ​អាច​បណ្តាលឲ្យរ​លូតកូន​បានដែរ ក្រៅពី​ហើមពោះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ myhealthytraining


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play