សុខភាពស្ដ្រី

​តើ​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ គឺជា​រឿង​ធម្មតា​ដែរ​ទេ​?

​មិន​ខ្វល់​ថា វា​គឺជា​ការឈឺចាប់​ក្នុង​ពោះ​កំពុងតែ​រំខាន​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​ឬ​អត់​ទេ ប៉ុន្តែ​វា​ពិតជា​គ្មាន​អ្វី​ចម្លែក​ឡើយ​ក្នុង​ការ​ដែល​មនុស្ស​ស្រី​គ្រប់រូប​មាន​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​។ ប៉ុន្តែ​មុន​ពេល​អ្នក​យល់ថា​វា​គឺជា​បញ្ហា ប៉ុន្តែ​ការឈឺចាប់​នេះ​គ្រាន់តែ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​ស្រី​ប៉ុណ្ណោះ ប៉ុន្តែ​ករណី​ឈឺចាប់​ខ្លះ​ក៏​មិនមែន​មានន័យថា ធម្មតា​ដែរ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​ពន្យល់ថា ហេតុអ្វី​បាន​ជា​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​បែបណា​ធម្មតា និង​បែប​ណា​មិន​ធម្មតា​។​

ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​តិចតួច​
បើសិនជា​អ្នក​មាន​ការឈឺចាប់​បែប​រមួលៗ​តិចតួច នោះ​អ្នក​អាច​ដោះស្រាយ​វា​បាន​តាមរយៈ​ការ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ដែល​អាច​ទិញ​ដោយ​ខ្លួនឯងបាន ហើយក៏​មិន​បាច់​បារម្ភ​អ្វី​ច្រើន​ដែរ​។ ករណីនេះ សារធាតុ​គីមី​របស់​រា​ង​កាយ​ដែល​មានឈ្មោះ​ថា Prostaglandins នឹង​ធ្វើឲ្យ​ស្បូន​ទៅ​ជា​កន្ត្រាក់ និង​បង្ក​ជា​ការឈឺចាប់​បែបនេះ​។

ការឈឺចាប់ និង​សម្ពាធ​ក្នុង​អាង​ត្រគាក​
បើសិន​ជា​អ្នក​ធ្លាប់​មាន​ការឈឺចាប់ និង​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ក្នុង​កម្រិត​មធ្យម​ក្នុង​អាង​ត្រគាក​គ្រប់​ពេល​នោះ វា​អាច​ដោយសារតែ​មាន​ដុំ​សាច់​ក្នុង​សាច់​ស្បូន​ហើយ​។ ករណី​បើ​មាន​ដុំ​សាច់​ក្នុង​ស្បូន​មែន រដូវ​អ្នក​អាច​នឹង​មាន​រយៈពេល​យូរ​ជាង ៧​ថ្ងៃ ឬ​ហូរ​ឈាមរដូវ​ច្រើនៗ​។​

ការឈឺចាប់​ក្នុង​ពោះ​ផ្នែក​ខាងក្រោម​ខ្លាំងក្លា ឬ​ឈឺ​នៅ​ខ្នង និង​ភ្លៅ​
ជំងឺ Endometriosis ជាធម្មតា បណ្តាលឲ្យ​មាន​ការឈឺចាប់​នៅ​ពោះ​ផ្នែក​ខាងក្រោម ហើយ​ពេល​ខ្លះ​ការឈឺចាប់​នោះ​ក៏​កើតឡើង​នៅ​ខ្នង និង​ភ្លៅ​ដែរ​។ ខណៈ​ដែល​ថ្នាំ​បំបាត់​ការឈឺចាប់​អាច​ដោះស្រាយបាន តែ​ការធ្លាក់​ឈាមរដូវ​ច្រើនៗ​បូករួម​នា​រក​ឈឺចាប់​ពោះ​ផ្នែក​ខាងក្រោម និង​ខ្នង​ទៀត​នោះ អាច​បញ្ជាក់​ថា មាន​ជំងឺ​ខាងលើ​នេះ​ហើយ​។ ដូច្នេះ​យក​ល្អ​គួរតែ​ណាត់​ជាមួយ​គ្រូពេទ្យ​ផង​ទៅ​បើសិនជា​អ្នក​សម្គាល់​ឃើញ​អាការៈ​នេះ​កំពុងតែ​កើត​ឡើង​លើ​រូបអ្នក​ហើយ​។

ការឈឺចាប់​នៅ​អាង​ត្រគាក​រួម​នឹង​ក្តៅខ្លួន និង​នោម​ឈឺ​
បើសិន​ជា​ការឈឺចាប់​ក្នុង​អាង​ត្រគាក​កើតឡើង​ជាប់​ច្រើន​ថ្ងៃ បូករួម​នឹង​ក្តៅខ្លួន និង​នោម​ឈឺ​ទៀត​នោះ វា​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​ហើយ​។ ជំងឺ​ណេះ​ច្រើន​តែ​បណ្តាលមកពី​ជំងឺ​ប្រមេះទឹកបាយ និង​ប្រមេះ​ទឹកថ្លា​ដែល​មិន​បាន​ព្យាបាល​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play