ជំងឺទូទៅ

សញ្ញា​ព្រមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទាំងនេះហើយ ដែល​សម្លាប់​មនុស្ស​ដោយ​មិនដឹង​ខ្លួន​

​យោង​ទៅ​តាម​ការ​ស្ថិតិ​ចុងក្រោយ​គេ​បង្អោះ​បានឲ្យដឹងថា អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​និយាយថា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កំពុងតែ​ធ្វើឲ្យ​មនុស្សពេញវ័យ​ជា​ច្រើនទៅ​ជា​ពិការភាព និង​ក្លាយទៅជា​ឃាដករ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​សហរដ្ឋអាមេរិក​លំដាប់​ថ្នាក់​ទី​បួន​។ តាមរយៈ​អត្ថបទ​នេះ យើង​នឹង​ពន្យល់​អំពី​សញ្ញា​ព្រមាន​របស់​វា​។ ដំបូង អ្នក​គួរ​យល់ថា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​មាន​ពីរ​ប្រភេទ​គឺ Ischemic និង Hemorrhagic​។ Ischemic គឺជា​ប្រភេទ​ដែល​កើតមាន​ញឹកញាប់​ជាង​គេ ហើយ​ក៏​កើតឡើង​ដោយសារ​តែ​សរសៃឈាម​ដែល​ទៅ​ចិញ្ចឹម​ខួរក្បាល​នៅ​ផ្នែក​ណាមួយ រង​ការស្ទះ​ជិត ឬ​រួម​តូច ជាហេតុ​នាំ​ឲ្យ​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​។ ចំពោះ​ប្រភេទ Hemorrhagic វិញ មិនសូវ​កើតមាន​ច្រើន​ទេ ហើយ​វា​ក៏​បង្កឡើង​ដោយ​ការ​ហូរ​ឈាម​ក្នុង​ខួរក្បាល​ផងដែរ​។

​តាម​អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​បានឲ្យដឹងថា រោគសញ្ញា​របស់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​នឹង​ប្រែប្រួល​ទៅ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត អាស្រ័យ​ទៅតាម​ប្រភេទ​របស់​វា កន្លែង​នៃ​ខួរក្បាល​ដែល​រង​ការប៉ះពាល់ និង​រយៈពេល​នៃ​ការខូចខាត​ផងដែរ​។ ប៉ុន្តែ រឿង​ទាំងនោះ​គឺ​កើតឡើង​ភ្លាមៗ​។​

សញ្ញា​ព្រមាន​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដែល​កើតឡើង​ញឹកញាប់​បំផុត​៖

  • ​ស្ពឹក​នៅ​ដៃ ជើង ឬ​មុខ ជា​ពិសេស​មួយ​ចំហៀង​ខ្លួន​តែម្តង​
  • ​ពិបាក​ក្នុង​ការដើរ បាត់បង់​លំនឹង​
  • ​ពិបាក​និយាយ និង​ពិបាក​យល់​ថា​នរណា​កំពុងតែ​និយាយ​អ្វី​

​ដើម្បី​សម្គាល់​ដឹងថា ជា​ការកើតឡើង​នៃ​ជំងឺ​ដាច់​សរសៃឈាម ចូរ​ចងចាំ ពាក្យ​កាត់ F.A.S.T

  • ​Face (​មុខ​) មុខ​របស់​អ្នកជំងឺ​អាច​ធ្លាក់​មួយ​ចំហៀង​
  • ​Arms (​ដៃ​) ពេល​លើក​ដៃ​ទាំង​ពីរ​ឡើង គឺ​ពិបាក​ទប់​ណាស់ ឬ​ងាយ​នឹង​ធ្លាក់​ចុះ​វិញ​
  • ​Speech (​ការនិយាយ​) សម្លេង​ដែល​អ្នកជំងឺ​និយាយ​គឺ​ចម្លែក ឬ​លឺសូ​ឡុ​លៗ​
  • ​Time (​ពេលវេលា​) បើសិន​ជា​អ្នក​សង្កេតឃើញ​សញ្ញា​មួយ​នៃ​សញ្ញា​ខាងលើ អ្នក​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម ឬ​រថយន្ត​សង្គ្រោះ​បន្ទាន់​។ លើសពីនេះ​ទៀត ការព្យាបាល​មួយចំនួន​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាចមាន​ប្រសិទ្ធភាព​បាន​លុះត្រាតែ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ពេល​ចេញ​រោគសញ្ញា​បាន ៣ ទៅ​៤​ម៉ោង​៕

​អា​ការៈផ្សេងៗ​ទៀត​ដែល​គួរ​សង្កេត​៖

  • ​ភ្នែក​ម្ខាង ឬ​ទាំង​សងខាង​ពិបាក​មើល​ឃើញ​
  • ​ឈឺ​ក្បាល​ខ្លាំងក្លា​ភ្លាមៗ​ដោយ​មិន​ដឹង​មូលហេតុ​
  • ​វិលមុខ​
  • ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ទាំងស្រុង​តែ​ម្តង​។

​អ្នក​ក៏​គួរតែ​ចងចាំ​ថា ការ​ធ្វើ​ទុក្ខ​របស់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​រោគសញ្ញា​របស់​វា​គឺ​កើតឡើង​ភ្លាមៗ​តែម្តង​។ ដូច្នេះ បើសិន​ជា​អ្នក​មាន​រោគសញ្ញា​ព្រមាន​មួយ ឬ​ច្រើន​ខាងលើ​នេះ​រយៈពេល​ច្រើន​ជាង​ពីរ​បី​នាទី សូម​កុំ​រងចាំ​វា​ធ្វើទុក្ខ​ខ្លាំង​អី ចូរ​ស្វែងរក​ការព្យាបាល​ភ្លាមៗ​ទៅ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ naturallovepage

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play