ជំងឺទូទៅ

តាមពិត ឆ្លុះ​អេកូ​នៅ​ពោះ​ផ្នែក​ខាងលើ គឺ​ដើម្បី​ចឹង​សោះ​!!

​បើសិន​ជា​គ្រូពេទ្យ​សង្ស័យថា អ្នក​មាន​ជំងឺ​តម្រង​នោម ឬ​ពោះ​តឹង​ខ្លាំង គាត់​ប្រហេល​ជា​ណែនាំ​ឲ្យ​អ្នក​ថត​អេកូ​នៅ​ពោះ​ផ្នែក​ខាងលើ​ហើយ​។ ការថត​អេកូ​នេះ មិន​ដូចគ្នា​នឹង​កាំរស្មីអ៊ិច​ដែល​ប្រើ​រ៉ៃ​យ៉ុង​អ៊ិច​ដើម្បី​បង្កើត​ជា​រូបភាព​នៃ​រាងកាយ​ឡើយ តែ​ជា​ការប្រើ​រលក​សម្លេង​ដើម្បី​បង្ហាញ​អំពី​សរីរាង្គ​នៅក្នុង​ពោះ​ទៅវិញ​។ ដូច្នេះ​មុន​នឹង​អ្នក​ថត​អេកូ​នៅ​ពោះ​ផ្នែក​ខាងលើ យក​ល្អ​គួរតែ​យល់​ដឹង​ថា អ្នក​ត្រូវ​រៀបចំ​អ្វីខ្លះ​សិន​។​

ហេតុអ្វី​បានជា​ត្រូវ​ថត​អេកូ​នៅ​ពោះ​ផ្នែក​ខាងលើ​?
ការថត​អេកូ​នៅ​តំបន់​នេះ ច្រើន​តែ​ធ្វើ​ឡើង​ដើម្បី​វាយតម្លៃ​ទៅលើ​ស្ថានភាព​របស់​សរីរាង្គ​ណាមួយ​ដែល​មាន​នៅក្នុង​ពោះ​ផ្នែក​ខាងលើ ដូចជា ថ្លើម តម្រង​នោម ថង់​ទឹកប្រមាត់ លំពែង និង​អណ្តើក​ជាដើម​។ ការថត​នេះ​ក៏​ជួយ​កំណត់​រោគវិនិច្ឆ័យ​នៃ​អាការៈ​មួយចំនួន​ដែរ​ដូចជា ការ​ឈឺពោះ ឬ​តឹង​ក្នុង​ពោះ ថ្លើម​មាន​បញ្ហា ឬ​តម្រងនោម​មាន​បញ្ហា​អ្វីមួយ​។ ក្រៅពីនេះ ការថត​អេកូ​អាច​ប្រើ​ដើម្បី​ជំនួយ​ដល់​ការ​ច្រឹប​សាច់​ក្នុង​សរីរាង្គ​ដើម្បី​ពិនិត្យ​ផងដែរ​។

តើ​គួរ​ត្រៀម​អ្វី​ខ្លះ​ទៅ​មុន​នឹង​ថត​?
អ្នកជំងឺ​ច្រើនតែ​ណែនាំ​ឲ្យ​ថត​អេកូ​នៅ​ព្រឹក​ព្រលឹម​ឡើង ដោយ​មិន​ទាន់​ញ៉ាំ​អី​សោះ​។ បើសិនជា​មិន​អាច​ធ្វើបាន​ទេ ករណីខ្លះ អាចធ្វើ​បាន​នៅពេល​ដែល​មិនទាន់​ញ៉ាំ​អី​សោះ ៤ ទៅ​៦​ម៉ោង​ក៏​បាន​ដែរ​។ ករណី​ខ្លះទៀត អ្នកជំងឺ​តម្រូវ​ន​ឲ្យ​ញ៉ាំ​អាហារ​ដែល​គ្មាន​ជាតិ​ខ្លាញ់​។ សម្រាប់​ការថត​អេកូ​នៅ​តម្រង​នោម អ្នក​អាច​នឹង​តម្រូវ​ឲ្យ​ញ៉ាំ​ទឹក ៤ ទៅ​៦​កែវ​មុននឹង​ថត​ដើម្បី​ឲ្យ​ប្លោកនោ​មពេញ​។ ក្រៅពីនេះ ចូរ​ស្លៀក​សម្លៀក​បំពាក់​រលង់ៗ​។

តើ​ជែល​ដែល​លាប​លើ​ស្បែក​នោះ​មាន​គ្រោះថ្នាក់​ដែរ​ទេ​?
មុន​ពេល​ថត​អេកូ គ្រូពេទ្យ​ត្រូវ​លា​បជែល​នៅលើ​ស្បែក​របស់អ្នក​សិន​ដើម្បី​ជំរុញ​ដល់​ការមើលឃើញ​ក៏ដូចជា ដាក់​ឧបករណ៍​លើ​ស្បែក កាន់តែ​ស្រួល និង​មើលឃើញ​សរីរាង្គ​កាន់តែច្បាស់​។ ជែល​ដែល​លាប​នោះ​គ្មាន​ជាតិពុល​អ្វី​ឡើយ ហើយក៏​មិន​បណ្តាលឲ្យមាន​បញ្ហា​លើ​ស្បែកដែរ​។ ក្រៅពីនេះ វា​ច្រើនតែ​ស្ងួត​វិញ ហើយក៏​មិន​បណ្តាល​ឲ្យ​ប្រឡាក់​សម្លៀកបំពាក់​អ្វី​ដែរ​។

តើ​ពេល​ថត​អេកូ​ហ្នឹង ឈឺ​ដែរ​ទេ​?
ការថត​អេកូ​មាន​សុវត្ថិភាព​ណាស់​។ យ៉ាងណាមិញ វា​មិន​បណ្តាលឲ្យ​មាន​ការឈឺចាប់​អ្វី​ទាំងអស់​។ ប៉ុន្តែ​ករណី​ខ្លះ វា​អាច​បណ្តាល​ឲ្យ​មិន​ស្រួល​សម្រាប់​អ្នកជំងឺ​បន្តិចបន្តួច​ដែរ តែ​មិន​ឈឺ​ខ្លាំង​ឡើយ​។ ជាមួយគ្នានេះដែរ អ្នកជំងឺ​អាច​នឹង​តម្រូវ​ឲ្យ​អត់​ដង្ហើម​ខ្លះ​ដែរ​ដើម្បី​មើលឃើញ​លទ្ធផល​នៃ​ការថត​នោះ​កាន់តែ​ល្អ​។

តើ​ត្រូវការ​ពេល​យូរ​ប៉ុណ្ណា​ដែរ​?
ការធ្វើ​តេស​ដោយ​ការថត​អេកូ​នេះ​អាច​នឹង​ចង់​សព្វគ្រប់​ក្នុង​រយៈពេល ៣០​នាទី​។ ប៉ុន្តែ​ករណី​ខ្លះ អាច​នឹង​តម្រូវ​ឲ្យ​រងចាំ​នៅ​ខាងក្រៅ​បន្ត​ទៀត​មុន​នឹង​ថត​ជា​លើក​ទី​ពីរ​។ អ្នក​ប្រហែល​ជា​តម្រូវឲ្យ​ធ្វើ​ចលនា​ខ្លះ​ដែរ​ខណៈ​ពេល​កំពុង​តែ​ថត​អេកូ​នេះ ដើម្បី​ទទួលបាន​រូបភាព​កាន់តែ​សុ​ក្រិត​។

តើ​ពេល​ណា​ដែល​ខ្ញុំ​អាច​ទទួលបាន​លទ្ធផល​ពី​ការថត​អេកូ​នេះ​?
គ្រូពេទ្យ​ដែល​ថត​អេកូ​ឲ្យ​អ្នក​នឹង​បកប្រែ​លទ្ធផល​ជូន​អ្នកជំងឺ​នៅ​ថ្ងៃ​តែ​មួយ​នឹង​ថ្ងៃ​ថត​ហ្នឹង​តែម្តង​។ អ្នក​ទំនង​ជា​តម្រូវ​ឲ្យ​រងចាំ​រយៈពេ​ល ១០ ទៅ​២០​នាទី​ដើម្បី​ដឹង​អំពី​លទ្ធផល​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play