ជំងឺទូទៅ

​របស់​ពីរ​យ៉ាង ដែល​ជួយ​បំបាត់​ការឈឺ​អញ្ចាញ​ធ្មេញ យ៉ាង​មាន​ប្រសិទ្ធភាព​

​ការឈឺ​អញ្ចាញធ្មេញ​អាច​បណ្តាលមកពី​ការ​រលាក​លើ​អញ្ចាញធ្មេញ ឬ​កង្វះ​អនាម័យ​មាត់​ធ្មេញ​តែម្តង​។ មិន​ខ្វល់​ថា ការឈឺ​អញ្ចាញធ្មេញ​នេះ​បណ្តាលមកពី​អ្វី​ទេ អ្នក​អាច​សាកល្បង​វិធី​ដូចខាងក្រោម​នេះ​ដើម្បី​ដោះស្រាយ​បាន​។ អ្វី​ដែល​កាន់តែ​ល្អ​នោះ​គឺថា វា​គឺជា​វិធី​ព្យាបាល​បែប​ធម្មជាតិ​ដែល​អាច​រកបាន​នៅក្នុង​ផ្ទះបាយ​តែ​ម្តង​។

ប្រទាល​កន្ទុយក្រពើ​
ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​គេ​ស្គាល់​ថា ផ្ទុក​ទៅ​ដោយ​សមត្ថភាព​ព្យាបាល​ជំងឺ​ជាច្រើន ហើយក៏​អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​ហើម​អញ្ចាញ​ធ្មេញ និង​ព្យាបាល​ជំងឺ​នៅ​អញ្ចាញធ្មេញ​ថែមទៀត​។ អ្នក​អាច​ប្រើ​ប្រទាល​កន្ទុយក្រពើ​ធ្វើ​ជា​ទឹក​ខ្ពុរមាត់​ដើម្បី​បំបាត់​ការឈឺចាប់​បាន​ដែរ​។​

ទឹកអំបិល​
វា​គឺជា​របៀប​ព្យាបាល​បែប​ចាស់​បូរាណ​មួយ​ក្នុង​ការថែរក្សា​ធ្មេញ និង​អញ្ចាញធ្មេញ​ឲ្យមាន​សុខភាព​ល្អ​។ ការ​ខ្ពុរ​ទឹកអំបិល​ជា​រៀងរាល់​ថ្ងៃ​ក្រោយ​ពី​ដុស​សម្អាត​ធ្មេញ​រួច នឹង​ជួយ​ការពារ​ការ​ឈ​អញ្ចាញធ្មេញ​ផង និង​កុំឲ្យ​មាន​បញ្ហា​ពុក​ធ្មេញ​ផង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី10  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play