ជំងឺទូទៅ

សូម​ប្រយ័ត្ន​!!! កាលណា​មាន​ព្រូនសំប៉ែតក្នុងខ្លួន នឹង​បង្ក​ជា​អាការៈ​...

​បើសិន​ជា​អ្នក​មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ ហើយ​ចូលចិត្ត​ញ៉ាំ​សាច់​ក្រហម​គ្រប់​ប្រភេទ​ខុសៗ​គ្នា រួម​ទាំង​សាច់គោ និង​សាច់ជ្រូក​ផង​ដែរ​នោះ យក​ល្អ​គួរតែ​ស្វែងយល់​អំពី​ការបង្ក​រោគ​ដោយ​ព្រូនសំប៉ែត​ផង​ទៅ​។ ព្រូន​ប្រភេទ​នេះ​គ្រាន់តែ​លឺឈ្មោះ​វា​ក៏​ដឹង​ថា វា​មាន​លក្ខណៈ​សំប៉ែត​ដែរ ហើយ​វា​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​សាច់​ដែល​ឆៅ ជា​ពី​សេស​សាច់ជ្រូក​តែម្តង​។ អា​ការៈដែល​បង្ហាញថា ក្នុង​ខ្លួន​មាន​ព្រូនសំប៉ែត គឺ​មាន​លក្ខណៈ​ទូលំទូលាយ​ណាស់ ហើយ​វា​ក៏​គ្រប់គ្រាន់​នឹង​ការស្វែងរក​ពេទ្យ​ព្យាបាល​ដែរ​។ យ៉ាងណាមិញ រោគសញ្ញា​របស់​វា​មានដូចជា​៖

  • ​ឈឺពោះ​បែប​រមួលៗ​ខ្លាំងក្លា ដែល​មិន​បាត់​វិញ​ក្រោយ​ពី​ប្រើ​ថ្នាំ​ព្យាបាល​រួច​
  • ​ស្រក​ទម្ងន់​ខ្លាំង​
  • ​លាមក​មាន​ឈាម ព្រោះតែ​ព្រូន​ធ្វើឲ្យ​ពោះវៀន​មាន​ដំបៅ​
  • ​ក្អួត និង​ចង្អោ​
  • ​រាករូស​ធ្ងន់ធ្ងរ​
  • ​ខ្សោយ​អស់កម្លាំង ដោយសារ​តែ​ជីវជាតិ​ដែល​ញ៉ាំ​ទៅ ត្រូវបាន​ព្រូន​ស៊ី​វិញ​អស់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី11  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play