សិច

គន្លឹះ​សមរភូមិ​លើ​គ្រែ ដែល​គួរតែ​អនុវត្ត សម្រាប់​រដូវ​ធ្លាក់​ខ្យល់​ត្រជាក់​

​តាម​ខ្ញុំ​ដឹងថា សម្រាប់​ខែរងា​នេះ មាន​គូស្នេហ៍​ជាច្រើន​បាន​សម្រេចចិត្ត​រៀបការ​នឹង​គ្នា ហើយ​វា​ក៏​ជា​ហេតុផល​មួយ​ដែល​ចាស់ៗ​និយាយថា ជា​ពេលវេលា​ត្រូវការ​ភួយ​សាច់​ដែរ​។ ត្រង់នេះ​សបញ្ជាក់​ឲ្យដឹងថា មនុស្ស​ចូល​ចិត្ត​រួមភេទ​ក្នុង​រដូវរងា​។ ដូច្នេះ វា​អាច​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការស្វែងរក​នូវ​គន្លឹះ និង​ក្បាច់​រួមភេទ​ថ្មីៗ​ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក និង​ដៃគូ​កាន់តែ​ប្រសើរ​ជាង​មុន​ដែរ​។

ចូរ​សាកល្បង​ក្បាច់​ចំណិត​ត្រសក់ នៅ​ពីក្រោម​ភួយ​
ចូរ​ធ្វើយ៉ាងណា​ឲ្យ​រាងកាយ​អ្នក​ស្ថិតនៅក្រោម​ភួយ​ក្នុង​រដូវរងា ព្រោះ​វា​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​កាន់​តែ​ខ្លាំង​បាន​។ ហើយ​បើសិនជា​អ្នក​ចូលចិត្ត​ប្រើ​កម្លាំង​ច្រើន​ពេក​ទេ ក្បាច់​រួមភេទ​បែប​ចំណិត​ត្រសក់​អាចជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​ដែល​អ្នក​គួរតែ​សាកល្បង នៅពេល​ស្ថិតនៅក្រោម​ភួយ​នៅឡើយ​។ យ៉ាងណាមិញ ការ​ដែល​បន្សល់​ឲ្យ​ត្រជាក់​ចុងជើង អាច​ជួយ​ឲ្យ​អ្នក​មិន​អាច​ឆាប់​ឈានដល់​ចំណុច​កំពូល ដូច្នេះ​ការរក្សា​ភាពកក់ក្តៅ​នៅក្នុង​ដងខ្លួន​ទាំងមូល​នឹង​ជួយ​ឲ្យ​ការឈាន​ដល់​ចំណុចកំពូល​កាន់តែ​ខ្លាំងក្លា​។​

ធ្វើឲ្យ​ការ​រួមភេទ​កាន់តែ​ងាយស្រួ​ល​
បើសិន​អ្នក​ខ្ជិល​ដោះ​សម្លៀក​បំពាក់​ដោយសារតែ​ត្រជាក់​ពេក​នោះ ចូរ​អង្គុយ​នៅលើ​សា​ឡុង ហើយ​ឲ្យដៃ​គូ​អង្គុយ​ពីលើ​ដោយ​គ្រប់​ភួយ​ពីលើ​មួយតង់​ទៀត នោះ​អ្នក​ទាំង​ពីរ​នឹង​ចាប់ផ្តើម​បាន​ហើយ​។ តែ​សូម​កុំភ្លេចថា ការ​ដែល​ធ្វើ​បែប​នេះ​បាន លុះត្រាតែ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ចង់​ទាំងសងខាង​ដែរ​។

សាកល្បង​ក្បាច់​ខ្លា​ឃ្មុំ​
ក្បាច់​នេះ​ចង់​មានន័យ​ថា តម្រូវឲ្យ​ដៃគូ​ខាង​ស្រី​គេង​ផ្កាប់​បែប​ងើយ​កំប៉េះគូថ​ឡើងលើ (​គេង​បែប​ចំតឹត​គូថ​) ដូច្នេះ​ដៃគូ​ខាង​ប្រុស​នឹង​អាច​វាយ​លុយ​ពី​ខាងក្រោយ​បាន​យ៉ាង​ល្អ​។ ពេល​នោះ​ខាង​ស្រី​នឹង​មាន​អារម្មណ៍​កក់ក្តៅ និង​ហើយក៏​ទទួលបាន​អារម្មណ៍​កាន់តែ​ល្អ​ផងដែរ​។

រួមភេទ​នៅក្រោម​ទឹក​ផ្កាឈូកក្តៅ​ឧណ្ហៗ​
ចូរ​បើ​កទឹកក្តៅ​ផ្កាឈូក បិទទ្វារ ហើយ​ឲ្យ​វា​ចេញ​ផ្សែង​ក្នុង​បន្ទប់ទឹក​សិន​មុន​នឹង​ចាប់ផ្តើម​សកម្មភាព​។ គុណសម្បត្តិ​មួយ​នៃ​ការ​រួមភេទ​នៅក្រោម​ទឹក​ផ្កាឈូក​នៅ​រដូវរ​ងារ​នេះ គឺ​ថា​អ្នក​នឹង​មិន​បាច់​ខំប្រឹង​ច្រើន​ក្នុងការ​ដោះ​សម្លៀកបំពាក់​។ ប៉ុន្តែ​អ្នក​នឹងមាន​អារម្មណ៍​កាន់តែ​កក់ក្តៅ​នៅ​ពេល​អ្នក​បាន​ចូលរួម​ក្នុង​សមរភូមិ​ក្តៅ​សា​ច់ទាំង​ពីរ​នាក់​ក្រោម​ដំណក់​ដឹងក្តៅ​ឧណ្ហៗ​នេះ​។

ប្រើ​ប្រេងក្តៅ​ឧណ្ហៗ​ម៉ាស្សា​រាងកាយរ​បស់ដៃ​គូ​
ការ​ម៉ាស្សា​ដោយ​ប្រេងក្តៅ​មិន​ត្រឹមតែ​ជួយ​ឲ្យមាន​អារម្មណ៍​ល្អដល់​រាងកាយ​ឡើយ តែ​វា​ក៏​ជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​បង្កើន​អារម្មណ៍​ផ្លូវភេទ​កាន់តេ​ខ្លាំង​ផងដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play