ឳសថ

ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម ប្រើ​មិន​ស្រួល​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​បាន​

​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ មនុស្ស​ស្រី​ច្រើន​តែ​ត្រូវបាន​គេ​ណែនាំ​ឲ្យប្រើ​ថ្នាំ​បំប៉នជាតិ​កាលស្យូម ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ឲ្យ​ឆ្អឹង​ពួកគេ​រឹងមាំ និង​សុខភាព​ល្អ ជា​ពិសេស​ក្រោយ​ពេល​រ៉ាំ​ង​រដូវ​តែម្តង​។ ប៉ុន្តែ តាម​ការស្រាវជ្រាវ​ចុងក្រោយ​គេ​បង្អោះ បានបញ្ជាក់​ថា ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ប្រហែលជា​មិន​ប្រាកដថា ទៅ​ចិញ្ចឹម​ឆ្អឹង ឬ​ប៉ះប៉ូវ​ឆ្អឹង​ដែល​កំពុងតែ​ពុក​នោះទេ តែ​វា​អាច​នឹង​កក​ជា​កំបោរ​រឹង​នៅ​ជាលិកា​ទន់ៗ​ក្នុង​រាងកាយ ជាពិសេស​សរសៃឈាម​អាក់ទែ​តែម្តង ដែល​ជាហេតុ​នាំ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង ជំងឺ​ក្រិន​រឹង​សរសៃឈាម និង​ជំងឺ​បេះដូង​តែម្តង​។

​ក្រៅពីនេះ បើ​យោង​ទៅតាម​អ្នកជំនាញ​ខាង​របប​អាហារ​វិញ ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​បាន​។ ដូច្នេះ​អ្វី​ដែល​អ្នក​អាចធ្វើ​បាន​នៅពេលនេះ ដើម្បី​ទទួលបាន​ជាតិ​កាលស្យូម​ច្រើន យក​ល្អ​គួរតែ​ស្វែងរក​វាពី​អាហារ​ណា​ដែល​មិនមែន​ធ្វើ​ចេញពី​ទឹកដោះគោ ដូចជា ផ្លែ​អាល​ម៉ុន បន្លែ​ពណ៌​បៃតង ត្រី​សា​ឌី​ន ត្រី​សាល​ម៉ុង សណ្តែកសៀង និង​ប្រូ​ខូលី​ជាដើម​៕

រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play