ជំងឺទូទៅ

ចង់​ដឹង​ទេ​ថា អ្វី​ទៅជា​អាហារ​ប៉ូវ​ថ្លើម​?

​ថ្លើម​របស់​មនុស្ស​យើង​មាន​មុខងារ​សំខាន់ៗ​ច្រើនណាស់ ទើប​អាច​ធ្វើឲ្យ​យើង​មាន​សុខភាព​ល្អ​ដល់​សព្វថ្ងៃ​។ មុខងារ​ដ៏​សំខាន់​បំផុត​របស់​វា​គឺ​បញ្ចេញ​កាកសំណល់​គ្រោះថ្នាក់​ចេញពី​ចរន្ត​ឈាម និង​ជួយ​ដល់​ការរំលាយ​អាហារ​។ ជាមួយគ្នានេះដែរ ថ្លើម​ក៏​ជួយ​ការពារ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​យើង​កុំឲ្យ​ធ្វើការ​ច្រើន​ជ្រុល​ពេក​ដែរ​។

​បញ្ហា​របស់​ថ្លើម​អាច​នឹង​កើតមាន​ដែរ​បើសិនជា​រាងកាយ​ឆ្លង​ជំងឺ​ដោយ​ពពួក​វីរុស ឬ​ប៉ះពាល់​នឹង​សារធាតុ​គីមី​គ្រោះថ្នាក់​ច្រើន​។ ការ​ដែល​មិន​បាន​ថែរក្សា​សុខភាព​ថ្លើម​បានល្អ ពិតជា​អាច​បង្កើន​ការ​ប្រឈម​នឹង​អាកា​រៈអាឡែ​ហ្ស៊ី ជំងឺ​បេះដូង​សរសៃឈាម អស់កម្លាំង​រ៉ាំរ៉ៃ ឈឺក្បាល ធាត់​ជ្រុល បញ្ហា​លើ​ការរំលាយ​អាហារ និង​ជំងឺ​ផ្សេងៗ​ទៀត​។

ខណៈពេលដែល ការចៀសវាង​មិន​ញ៉ាំ​គ្រឿង កាហ្វេ បារី និង​ស្ករស​ច្រើនៗ និង​ហាត់ប្រាណ​បន្ថែម​បន្តិចបន្តួច​ដូចជា ការដើរ​រាល់ថ្ងៃ និង​ញ៉ាំ​ច្រើនៗ អាច​ជា​វិធី​ដ៏​ល្អ​ដើម្បី​ជំរុញ​ដល់​សុខភាព​ថ្លើម​នោះ តែ​មាន​អាហារ​មួយចំនួនទៀត​ដែល​អាច​ជួយ​ស្តារ​សុខភាព​ថ្លើម​កាន់តែ​ល្អ​ឡើង​វិញ​បាន​។ អាហារ​ខាងក្រោម​នេះ​ហើយ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា អាហារ​ប៉ូវ​ថ្លើម​៖
•​    ​ផ្លែ​ប៉ោម​
•​    ​ផ្លែ​ប័រ​
•​    ​ខ្ទឹម​ស​
•​    ​ក្រូច​
•​    ​តែ​បៃតង​
•​    ​បន្លែ​ពណ៌​បៃតង​
•​    ​សណ្តែក​
•​    ​រ​មៀត​
•​    ​ត្រី​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play