សុខភាពស្ដ្រី

​ស្ត្រី​បែប​ណាខ្លះ​ដែល ងាយ​កើត​ជំងឺមហារីក​មាត់ស្បូន​ជាងគេ​?

​ជំងឺមហារីក​មាត់ស្បូន ភាគច្រើន​បង្កឡើង​ដោយ​វីរុស​មួយ​ប្រភេទ​ឈ្មោះថា Human Papillomavirus (HPV)​។ មហារីក​មាត់ស្បូន​គឺ​ជា​ជំងឺ​រោគ​ស្ត្រី​មួយ​ដែល​ងាយស្រួល​បង្ការ​បំផុត​តាមរយៈ​ការ ធ្វើ​ពិនិត្យ​សុខភាព​ជា​រោគ​ស្ត្រី​ជា​ទៀងទាត់ និង​ចាក់​វ៉ាក់សាំង​។ វា​ក៏​អាច​ព្យាបាល​ជា​ដែរ​នៅ​ពេល​រក​ឃើញ​ជំងឺ​នេះ​ទាន់ពេលវេលា​។

​ជា​រៀងរាល់ឆ្នាំ មាន​ស្ត្រី​ជនជាតិ​អាមេរិក​ប្រមាណ ១២០០០​នាក់ កើត​ជំងឺ​មហារីក​មាត់ស្បូន​នេះ ហើយ​ភាគច្រើន​កើតឡើង​លើ​ស្ត្រី​អាយុ​ចាប់ពី ៣០​ឆ្នាំ​ឡើង​ទៅ ប៉ុន្តែ​ស្ត្រី​ទាំងអស់​សុទ្ធតែ​ប្រឈម​នឹង​ជំងឺ​នេះ​គ្រប់​គ្នា​។

ចំពោះ​វីរុស HPV ដែលជា​មូលហេតុ​នាំឲ្យ​កើត​ជំងឺមហារីក​មាត់ស្បូន​ច្រើន​ជាង​គេ​បំភុត​នោះ គឺ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាមរយៈ​ការប៉ះពាល់​ប្រដាប់​ភេទ​ដូចជា ទ្វា​រមាស រន្ធ​គូថ ឬ​រួម​ភេទ​តាម​មាត់​។ បើសិនជា ការបង្ក​រោគ​ដោយ​វីរុស​នេះ​មិន​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ទេ វា​ប្រហែលជា​អាច​បង្ក​ជា​មហារីក​មាត់ស្បូន​នៅ​ថ្ងៃ​ក្រោយ​បាន​។

រឿង​ផ្សេងៗ​ទៀត​ដែល​ធ្វើឲ្យ​ប្រឈម​នឹង​ជំងឺមហារី​កមាត់​ស្បូនកាន់​តែ​ខ្ពស់​ក្រោយ​ពី​ឆ្លង​វីរុស HPV រួច មានដូចជា​៖
•​    ​ជា​ស្ត្រី​ដែល​ជក់បារី​
•​    ​មាន​ជំងឺ​អេដស៍ ឬ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
•​    ​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​រយៈពេល​យូរ (​ច្រើនជាង​៥​ឆ្នាំ​)
•​    ​សម្រាលកូន​ចាប់ពី​បី​នាក់​ឡើងទៅ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ womenshealth.gov

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី13  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play